- Khmerpress
- សិល្បៈ
អតីតតារាចម្រៀង សាពូន មីដាដា ថ្មីៗនេះបានបង្ហោះសារដោយលើកឡើងថារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីដែលចិត្តសប្បុរស ក្រោយពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ថវិកាសម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅដល់ អតីតភរិយាខ្លួនគឺ សឿ សុធារ៉ា។ សាពូន មីដាដា ក៏បានរំម្លឹកកាលពី១៦ឆ្នាំមុនដែលខ្លួនទទួលបានថវិកា២ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ ក្រោយពីបានបកស្រាយបទចម្រៀងចំនួន២បទ ដែលថ្ងៃនោះជាថ្ងៃលើកដំបូងក្នុងឆាកជីវិតដែលខ្លួនបានទទួលប្រាក់ដ៏ច្រើនបែបនេះ។ សាពូន មីដាដា បានសរសេររៀបរាប់ថា៖ «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី១៦ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅKaraoke ផឹកស្រាពីរចានចង្កឹះ និងច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ
December 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅក្នុងដែលបានចុះបញ្ជីរួច ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ពោលគឺយ៉ាងយូរនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជៀសវាងការបង្រ្កាបជាយថាហេតុណាមួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២២នេះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជម្រាបម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចថា អនុលោមតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករត្រូវបានពន្យារពេលរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ គិតមកដល់ពេលនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថាម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗភាគច្រើនលើសលុប បានចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ប៉ុន្តែ ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួចមួយចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនៅឡើយ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
December 13, 2022 - ព័ត៌មានជាតិ
ទីក្រុងព្រុចសែល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញបញ្ចេញថវិកា ២០០លានដុល្លារ សង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយសម្ដេចតេជោ បានបញ្ជាក់ថា ស្ពាននេះឆ្លងអត់អស់លុយទេ។ ថ្លៃងក្នុងពិធីជួបជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា២០០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ សំឡេង៖ “ដោយយើងត្រូវភ្ជាប់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅបាវិត
December 13, 2022 - ព័ត៌មានជាតិ
(ប៊ែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នាពេលខាងមុខរាជរដ្ឋាភិបាល ត្រូវសាងសង់ស្ពានចំនួន ៣បន្ថែមទៀត ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ បងប្អូនខ្មែរជាង២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោបានបញ្ជាក់ថា ស្ពានទាំង៣ ដែលត្រូវសាងសង់បន្ថែមនេះរួមមាន៖ * ស្ពានទី១ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ២០២៣ ដែលឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ។ ស្ពាននេះមានការចាំបាច់សម្រាប់តភ្ជាប់ពីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកន្លងមកត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ ត្រូវឆ្លងចូលខេត្តត្បូងឃ្មុំ និងកំពុងចាម ប៉ុន្តែនៅពេលស្ពានថ្មីនេះសាងសង់រួច
December 13, 2022 - ព័ត៌មានជាតិ
(ព្រុចសែល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការច្បាស់លាស់ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងណាក្ដី ប៉ុន្ដែការទប់ស្កាត់នេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាសលួចតម្លើងថ្លៃ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល អត់មានឲ្យអ្នកឯងតម្លើងថ្លៃប្រេងតាមអំពើចិត្តនោះទេ លើកនេះរាជរដ្ឋាភិបាលបើទោះបីសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្ដែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាតម្លើង»។ តម្លៃប្រេងឡើងចុះនេះ គឺមិនមែនកើតមានឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ
December 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩
December 13, 2022 - ចំណេះដឹង
(ភ្នំពេញ)៖ កន្លងមក មហាជនបានជ្រាបរួចមកហើយពីសមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា ដែលជានារីមានលក្ខណសម្បត្តិល្អទាំងព្រម ពោលគឺទាំងស្រស់ស្អាត ឆ្លាត ក្លាហាន និងរៀនពូកែ ព្រមទាំងខ្លាំងលើវិស័យកីឡា និងសប្បុរសធម៌ បូករួមជាមួយនឹងគុណធម៌ និងសីលធម៌ខ្ពស់។ សមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា បានធ្វើឱ្យមហាជនស្ញប់ស្ញែងជាខ្លាំង និងចាត់ទុកកញ្ញាជានារីពហុជំនាញព្រោះថា ម៉ូនីតា ជានារីវ័យក្មេងដែលខ្លាំងគ្រប់វិស័យ ទាំងផ្នែកសិក្សារៀនសូត្រពូកែគ្រប់មុខវិជ្ជា ជាយុវជនដ៏ឆ្នើមផ្នែកកីឡា ហើយបើងាកមកវិស័យសប្បុរធម៌វិញកញ្ញា អន ម៉ូនីតា ក៏ជាយុវជនគំរូមួយរូប ក្នុងសកម្មភាពសង្គមដ៏គួរឱ្យកោតសរសើរផងដែរ។ លើសពីនេះ កញ្ញាក៏ជាអ្នកជំនួញស្រីវ័យក្មេងថែមទៀត ដោយបច្ចុប្បន្នកញ្ញាគឺជា Founder and Chairwoman
December 12, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិត iPhone ដ៏ធំបំផុតរបស់ Apple បានប្រកាសពីការវិនិយោគប្រមាណ ៥០០លានដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ពោលគឺ Foxconn កំពុងតែបង្វែផលិតកម្មរបស់ខ្លួនស្របតាមក្រុមហ៊ុន Apple ស្ទើតែមួយផ្នែកធំចេញពីប្រទេសចិន ដែលងាកទៅបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌាជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ បច្ចុប្បន្ននេះក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែនាំគ្នាបង្វែរផលិតកម្មមួយចំនួនរបស់ខ្លួនចេញពីប្រទេសចិន ដោយក្នុងនោះ Apple ទើបតែប្រកាសកាលពីសប្តាហ៍មុនជុំវិញការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPad របស់ខ្លួន។ សូម្បីតែក្រុមហ៊ុន Foxconn ក៏បានប្រកាសបង្វែរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមផងដែរ។ ទាំងនេះក៏ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក
December 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សិស្សប្រមាណ ១,៥០០នាក់ បានជួបជុំគ្នាប្រកួតប្រជែងគណិតវិទ្យាវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយមានឈ្មោះថា ការប្រកួតប្រជែងគណិតវិទ្យាអង្គរ (Angkor Mathematics Competition) ឬហៅកាត់ថា AMC ឆ្នាំ២០២២ រៀបចំឡើងដោយក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd។ ទាំងសិស្ស និងអាណាព្យាបាល សុទ្ធតែរីករាយចំពោះកម្មវិធីប្រកួតប្រជែងនេះ ហើយចង់ឃើញការប្រកួតប្រជែងបែបនេះកាន់តែច្រើន ដើម្បីសិស្សទទួលបានឱកាសបង្ហាញ និងវាស់ស្ទង់សមត្ថភាព។ ការប្រកួតប្រជែងគណិតវិទ្យាអង្គរ គឺជាការប្រលងប្រជែងគណិតវិទ្យាដ៏ធំ ប្រចាំប្រទេស ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងជាង ៥,០០០នាក់ មកពី ២៥រាជធានី-ខេត្ត និងមានការចូលរួមជាង ៣០០សាលារៀនទាំងរដ្ឋ និងឯកជន។
December 12, 2022 - ព័ត៌មានជាតិ
(ព្រុចសែល, បែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិកហើយ បន្ទាប់ពីចំណាយពេលធ្វើដំណើរលើ យន្តហោះរយៈពេលប្រមាណជា១៧ម៉ោង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងព្រុចសែលវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅឯអាកាសយានដ្ឋានព្រុចសែល មានការអញ្ជើញទទួលពីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៉ិក, ពិធីការក្រសួងការបរទេសបែលហ្ស៉ិក និងពិធីការមន្ទីការបរទេសសហភាពអឺរ៉ុបផងដែរ។ ដោយឡែកនៅឯសណ្ឋាគារដែលសម្តេចតេជោស្នាក់នៅវិញ គេក៏បានឃើញប្រជាពលរដ្ឋខ្មែររស់នៅតាមប្រទេសនានាក្នុងតំបន់អឺរ៉ុប បានអញ្ជើញមកទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយក្តីគោរព និងការនឹករលឹកពន់ពេកក្រៃ។ សូមបញ្ជាក់ថា
December 12, 2022









