- Khmerpress
- ព័ត៌មានអន្តរជាតិ
(កៀវ)៖ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៩១ហើយ គិតត្រឹមថ្ងៃច័ន្ទទី១២ធ្នូ ឆ្នាំ២០២២។ សេចក្តីរាយការណ៍បានបង្ហាញថារុស្ស៊ីដែលគេជឿថាកំពុងខ្វះអាវុធសំខាន់ៗដើម្បី វាយប្រហារដាក់លើអ៊ុយក្រែនដែលមានអាវុធមិនខ្វះដោយសារតែការជួយពីសហរដ្ឋអាមេរិក និងអង្គការណាតូនោះ បានអះអាងការផលិតអាវុធថ្មីដោយមានកិច្ចសហការពីប្រទេសអ៊ីរ៉ង់ ថែមទៀត។ សហរដ្ឋអាមេរិកនិងក្រុមប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភភាព បន្តឆេះសន្ធោរសន្ធៅនៃសង្គ្រាមក្នុងអ៊ុយក្រែនខណៈដែលរុស្ស៊ីកំពុងធ្វើកិច្ចសហការបង្កើត អាវុធសំខាន់ៗដើម្បីការទប់ទល់ក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។ អ៊ុយក្រែនបានថ្លែងថាអាកាសធាតុត្រជាក់ បានធ្វើឱ្យអាវុធដ្រូនអត្តឃាតរបស់អ៊ីរ៉ង់មិនអាចប្រើប្រាស់ការវាយប្រហារបានឡើយក្នុងរដូវរងារធ្លាក់ព្រិលនិងទឹកកក។ ការអះអាងនេះបានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ជុំវិញអ៊ីរ៉ង់និងរុស្ស៊ីកំពុងសហការគ្នាផលិតរួមគ្នានូវដ្រូនសម្លាប់មនុស្ស និងការអះអាងរបស់អ៊ុយក្រែននេះទៀតបានធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvidev បាននិយាយបញ្ជាក់ថារុស្ស៊ីកំពុងតែផលិតអាវុធជំនាន់ថ្មី ដើម្បីការទប់ទល់វាយប្រហាររបស់សត្រូវ។ លោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យទី១១ធ្នូថា រុស្ស៊ីកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មីនោះ ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប, សហរដ្ឋអាមេរិក និងអូស្ត្រាលី។ លោក Dmitry Medvedev បានបញ្ជាក់ក្នុងសម្តីរបស់លោកតាមប្រព័ន្ធ
December 12, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានរៀបចំពិធីអបអរសារទរដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិទី ១០លាន ដែលបានធ្វើដំណើរកំសាន្តមកកាន់ទឹកដីខ្លួន បើគិតចាប់តាំងពីពេលដែលអាជ្ញាធរថៃបានសម្រេចលុបចោលវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពិធីអបអររសារទរនេះត្រូវបានរៀបចំឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិជាតិសុវណ្ណភូមិ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែធ្នូម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ពិធីអបអរសារទរនេះត្រូវបានគេដាក់ឈ្មោះថា “Amazing Thailand 10 Million Celebrations” ជាកម្មវិធីដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រសួងទេសចរណ៍ថៃ ខណៈនៅក្នុងពិធីដ៏កម្រនេះក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ផងដែរ។ អ្នកទេសចរណ៍ទី ១០លាននេះត្រូវបានអាជ្ញាធរថៃបញ្ជាក់ថា គឺជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានគម្រោងទៅស្នាក់នៅក្នុងប្រទេសថៃចំនួន ១០ថ្ងៃ ខណៈនៅក្នុងឱកាសសំណាងនេះរូបគាត់នឹងទទួលបានការស្នាក់នៅដោយមិនគិតថ្លៃពីសំណាក់សណ្ឋាគារប្រណិតៗជាច្រើនកន្លែងនៅទូទាំងប្រទេសថៃ។ តាមគម្រោងអាជ្ញាធរថៃនឹងរៀបចំពិធីដូចគ្នាសម្រាប់ភ្ញៀវទេសចរណ៍ទី ២០លានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
December 12, 2022 - សិល្បៈ
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។ ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម
December 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយមានករណីការវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាឡោម។ នេះបើយោងតាមលិខិតចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងលិខិតក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ មានករណីការវាយកម្ទេចកុដិបុរាណចំនួន៣ ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះកំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្តាញសង្គម។ ក្រសួងបញ្ជាក់ថា ការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មកជាមួយដែលចង្អុលបង្ហាញថា
December 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ ទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង១២៣% នៃផែនការ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ» សម្រាប់បណ្តាសហគ្រាស ឬសាធារណជន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ លោក
December 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមលទ្ធផលពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត កាលពីព្រឹកថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ។
December 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថាចុះ ១១០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
December 12, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ អ្នកជំនាញចិនម្នាក់បានព្រមានថា ជំងឺកូវីដ-១៩នឹងរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ក្រោយអាជ្ញាធរចិនបានសម្រេចបន្ធូរបន្ថយវិធាការទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ការសម្រេចបន្ធូរបន្ថយវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនត្រូវបានធ្វើឡើងជាបន្ទាន់ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋបានកើតមានជាបន្តបន្ទាប់នៅតាមទីក្រុងធំៗ ដ្បិតពលរដ្ឋទាំងនោះយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនពិតជាមានលក្ខណៈតឹងរឹងខ្លាំងណាស់ ខណៈនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកគេលែងអនុវត្តអស់ហើយ។ យ៉ាងណាក្តី បើតាមលោក Zhong Nanshan ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងចិនបានពន្យល់ថា គិតត្រឹមពេលនេះពលរដ្ឋចិនជាច្រើននាក់នៅមិនទាន់បានទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅឡើយទេ ខណៈមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតនៅពេលនេះគឺជាមេរោគអូមីក្រុង ដែលជាប្រភេទមេរោគមានសមត្ថភាពអាចបង្កការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងលឿនជាទីបំផុត។ នៅក្នុងស្ថានភាពបែបនេះ បើមិនមានការអនុវត្តវិធានការតឹងរឹងនោះទេគឺវាច្បាស់ណាស់ថា មេរោគអាចនឹងរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍។ សូមបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនមានដូចជា អនុញ្ញាតឲ្យអ្នកជំងឺស្រាលអាចព្យាបាលនៅផ្ទះបានដោយខ្លួនឯង
December 12, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ យានអវកាសរបស់សហគ្រាសជប៉ុន នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូនេះ ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទ ដែលជាបេសកកម្មលើកដំបូងរបស់ប្រទេសទៅកាន់ឋានព្រះច័ន្ទ ហើយក៏ជាលើកទីមួយចំពោះក្រុមហ៊ុនឯកជនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។ ការបាញ់បង្ហោះនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន SpaceX របស់ លោក Elon Musk នៅឯ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីបានពន្យារពេលពីរដង សម្រាប់ការត្រួតពិនិត្យបន្ថែមមុនពេលហោះហើរ។ យានអវកាសដែលផលិតដោយក្រុមហ៊ុនជប៉ុន startup ispace មានមូលដ្ឋាននៅទីក្រុងតូក្យូ
December 12, 2022









