Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ ដោយមានការសហការ ពីរថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ និងមន្ត្រី

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានព្រមាននៅថ្ងៃពុធនេះថា អាហារបំប៉នម៉ាក THANOS មិនអាចចាត់ទុកថាមានសុវត្ថិភាពនោះទេ ព្រោះវាត្រូវបានដាក់លក់ដោយគ្មានការអនុញ្ញាត។ FDA បាននិយាយថា អ្នកប្រើប្រាស់មិនគួរទិញអាហារបំប៉ន THANOS ទេ ព្រោះវាត្រូវបានដាក់លក់ក្រោមលេខចុះបញ្ជីអាហារ (២៤-១-០៩៩៥៧-១-០១០៧) ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុនអាហារបំប៉នផ្សេងទៀត មុនពេលវាត្រូវបានលុបចោលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ FDA មិន​បាន​អនុម័ត​ផលិតផល THANOS និង​មិន​ដឹង​ពី​សារធាតុ​ផ្សំ​ ដែល​ប្រើ​ក្នុងថ្នាំ​នោះ​ទេ។ FDA បានបន្ថែមថា ផលិតផលអាចមានគុណភាពទាប ឬអាចមានសារធាតុគ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានណែនាំអ្នកប្រើប្រាស់ឱ្យពិនិត្យមើលមូលដ្ឋានទិន្នន័យអនឡាញរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ថា តើផលិតផលម្ហូបអាហារត្រូវបានចុះបញ្ជីស្របច្បាប់ដែរ ឬទេ។ មូលដ្ឋានទិន្នន័យមាននៅលើគេហទំព័ររបស់ទីភ្នាក់ងារ (www.fda.moph.go.th)។

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា ប្រទេសបារាំង រួមជាមួយប្រទេសកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ តាមរយៈបណ្តាញសង្គម Twiter លោក ម៉ាក្រុង បានលើកឡើងដូច្នេះថា៖ «សង្រ្គាមរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន បានបង្កការឈឺចាប់យ៉ាងសម្បើម។ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ ប្រទេសដៃគូអន្តរជាតិ ក៏បានចូលរួមជាមួយពួកយើង ដើម្បី អំពាវនាវដូចគ្នានេះដែរ»។ លោកប្រធានាធិបតីបារាំង បានលើកឡើងបែបនេះ បន្ទាប់ពីមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មេបញ្ជាការរុស្ស៉ី លោក អាឡិចសាន់ដឺ ខូដាកូវស្គី (Alexander Khodakovsky) បានផ្ដល់យោបល់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលលោកផ្ទាល់ មើលឃើញថាជាមធ្យោបាយតែមួយគត់ដែលអាចឱ្យរុស្ស៉ី ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។ លោក ខូដាកូវស្គី ធ្វើការសម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ីនៅក្នុងសប្ដាហ៍នេះ និងត្រូវបានបកប្រែជាភាសាអង់គ្លេសបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម Twitter​ ដោយអ្នកសារព័ត៌មាន BBC ម្នាក់។ នៅកិច្ចសម្ភាសន៍នោះ មេបញ្ជាការរុស្ស៉ីរូបនេះក៏បានទទួលស្គាល់ដែរថារុស្ស៉ីមិនមានសមត្ថភាព គ្រប់គ្រាន់ដើម្បីប្រយុទ្ធតតាំងជាមួយបក្សសម្ព័ន្ធយោធា NATO ដោយប្រើអាវុធទូទៅធម្មតាបាននោះទេ។ លោក ខូដាកូវស្គី បានគូសបញ្ជាក់ដូច្នេះថា

    December 14, 2022
  • សង្គម

    នៅព្រឹកនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញ ម៉ូតូមួយគ្រឿង បានធ្វើដំណើរបញ្រ្ចាសទិសនៅលើផ្លូវល្បឿនលឿន មិនខ្លាចល្មើសច្បាប់ផាកពិន័យ។ សកម្មភាពត្រូវបានថតដោយម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thon BunPheng ដោយបង្ហាញថាម៉ូតូមួយគ្រឿង នេះលើជិះល្មើសច្បាប់ចរាចរណ៍បញ្រ្ចាសទិស នៅលើគន្លងវ៉ាជែង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តជាខ្លាំង។ សូមរំលឹកថាយានយន្តគ្រប់ប្រភេទដែលបើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ត្រូវបាននគរបាលចរាចរណ៍ ធ្វើការព្រមាន និងអប់រំ ដោះស្រាយតាមនីតិវិធី ជាច្រើនករណីមកហើយ។ ក្នុងនោះផងដែរក្រសួងសាធារណការ និងដឹកជញ្ជូន ក៏តែងតែធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ រុស្ស៉ី បានច្រានចោលផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងតម្រូវឱ្យមានការដកកងទ័ពរុស្ស៉ី ជាមួយ ការសង្កត់ធ្ងន់ថាទីក្រុងកៀវចាំបាច់ត្រូវតែទទួលស្គាល់ការពិតជាប់ពាក់ព័ន្ធនឹងទឹកដីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់ទៀតថាការពិតដែល អ៊ុយក្រែនត្រូវទទួលស្គាល់ នោះគឺទឹកដីអ៊ុយក្រែនចំនួន៤ តំបន់ ដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ក្រោមការថ្កោលទោស ពីសំណាក់បណ្ដាប្រទេសភាគច្រើនជាសមាជិក UN ដែលចាត់ទុកថានេះជាទង្វើខុសច្បាប់។ លោក ប៉េសកូវ

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានសម្រេចចំណាយប្រាក់ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតដើម្បីទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid សម្រាប់ទុកប្រើប្រាស់នៅក្នុងឆ្នាំ​ ២០២៣ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ទឹកប្រាក់ចំនួន ២ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះគឺអាចបញ្ជាទិញថ្នាំ Paxlovid ពីក្រុមហ៊ុន Pfizer បានប្រមាណជា ៣,៧លានប្រអប់។ សូមបញ្ជាក់ជូនថា ការអនុម័តលើកញ្ចប់ថវិកាចំនួន ២ពាន់លានដុល្លារនៅពេលនេះគឺជាការអនុម័តថវិកាបន្ថែមពីលើគម្រោងថវិកាចាស់ ខណៈនាពេលកន្លងមកអាមេរិកធ្លាប់បានបញ្ជាទិញថ្នាំប្រភេទខាងលើចំនួន ២លានប្រអប់រួចម្តងហើយ។ ប្រភពខាងលើបន្តទៀតថា​ តាមគម្រោងថវិកាចាស់គឺរដ្ឋាភិបាលអាមេរិកគ្រោងនឹងចំណាយប្រាក់រហូតដល់ ១០,២ពាន់លានដុល្លារសម្រាប់បញ្ជាទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយថវិកានេះនឹងត្រូវអនុម័តជាកញ្ចប់តូចៗជាច្រើនដំណាក់កាលផ្អែកលើភាពចាំបាច់ជាក់ស្តែង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 14, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសរាប់សិបបានសន្យាផ្តល់ជំនួយជាង ១ ពាន់លានអឺរ៉ូ ឬប្រហែល ១.១ ពាន់លានដុល្លារ សម្រាប់ជាជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីជួយប្រជាជននៅទីនោះឱ្យរួចផុតពីអាកាសធាតុត្រជាក់ក្នុងរដូវរងា។ កិច្ច​ព្រមព្រៀង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សន្និសីទ​ជំនួយ​មួយ ​ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្ថិតនៅក្នុងសន្និសីទនោះ ដោយមានគណៈប្រតិភូជាង ៤០ ប្រទេសចូលរួម។ ប្រទេសបារាំងបានផ្តួចផ្តើមកិច្ចប្រជុំនេះ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនខ្វះថាមពល កម្ដៅ និងទឹកទូទាំងប្រទេស។ រដ្ឋាភិបាលបារាំងបាននិយាយថា ៤០% នៃជំនួយដែលបានសន្យា នឹងត្រូវជួយដល់ការស្ដារការផ្គត់ផ្គង់ថាមពល រួមទាំងការផ្តល់ម៉ាស៊ីនភ្លើងផងដែរ។ ក្រុមហ៊ុនឯកជនជាង ៧០០ នៅប្រទេសបារាំង ក៏បានចូលរួមក្នុងសន្និសីទនេះផងដែរ។ ពួកគេមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការជួសជុលស្ពាន និងផ្លូវដែកក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាល​បារាំង​មាន​គម្រោង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​

    December 14, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គនាយកអាជ្ញាជរជាតិអប្សរា ឯកឧត្តមហង់ ពៅ បានលើកឡើងថា សម្បត្តិបេតិកភណ្ឌ ជាពិសេសប្រាសាទបុរាណរបស់យើង ដែលដូនតាបន្សល់ទុកឲ្យ វាមានតម្លៃមហាសាលស្មើនឹងអណ្តូងប្រេងកាតមួយដែលបូមមិនចេះរីងស្ងួត។ មានប្រសាសន៍បែបនេះ ទៅកាន់សិស្សានុសិស្ស ក្នុងក្រុងសៀមរាប និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ដែលមកចូលរួមធ្វើព្យុះហយាត្រា មុនពិធីបុណ្យរំលឹកគុណអង្គរ នាព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា បេតិកភណ្ឌរបស់យើង ជាពិសេសប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយវាលើសពីអណ្តូងប្រេងកាត ដែលមានទៅទៀត ហើយវានឹងក្លាយជាអណ្តូងប្រេងមួយដែលបូមមិនចេះរីងស្ងួតនៅពេលដែលយើងចេះថែរក្សាការពារ។ ឯកឧត្តមបន្តថា

    December 14, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុត ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណអេម៉ានុយអែលដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕”

    December 14, 2022