Khmerpress
  • សិល្បៈ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជាដែល លោក ហ៊ាប ស៊ាងហ៊ុយ បុរសឯកមិត្តភាពកម្ពុជា – Mister Friendship Cambodia 2022 នឹងយកទៅប្រកួតបុរសឯក Mister Friendship International 2022 នៅប្រទេសថៃ។ «ឈុតសម្បត្តិមនុស្សជាតិ» ដែលច្នៃដោយ លោក ថៃ សាន មានភាពប្រណិត និងមានអត្ថន័យដូចខាងក្រោមនេះ «ជីវិតវប្បធម៌មនុស្សជាតិខ្មែរ និងតន្ត្រីខ្មែរ ថ្វីត្បិតតែមានវាសនាអភ័ព្វ ក្នុងរបបស្បៃខ្មៅងងឹត របបប្រល័យពូជសាសន៍ របបយង់ខ្នងប៉ុលពត។ អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ដល់សូន្យ មរតកវប្បធម៌ខ្មែរជាច្រើន បានបន្យល់ពីរបបនេះ មិនថាជីវិតមនុស្ស

    December 10, 2022
  • ព័ត៌មានអន្តរជាតិ

    អឺរ៉ុប៖ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមក ពិភពលោកបានដាក់ចេញទណ្ឌកម្មក្នុងរូបភាពផ្សេងៗជាបន្តបន្ទាន់ដើម្បីប្រឆាំងនឹងទៅនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ីមួយចំនួនដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ ជាទូទៅទណ្ឌកម្មដែលគេអាចដាក់ប្រឆាំងទៅនឹងក្រុមមហាសេដ្ឋីនិងឥស្សរិយជនរុស្ស៊ីនោះគឺការហាមឃាត់មិនឲ្យពួកគេធ្វើដំណើរចូលក្នុងប្រទេសណាមួយនិងបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាដើម។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍  ទី១០ ខែធ្នូនេះបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមប្រទេសនៅតំបន់អឺរ៉ុបបានបង្កកទ្រព្យសម្បតិ្តរបស់សេដ្ឋីរុស្ស៊ីសរុបចំនួនជាង ២០ពាន់លានដុល្លារហើយគិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក។ ក្នុងចំណោមប្រទេសជាសមាជិកសភាពអឺរ៉ុបទាំង ២៧ប្រទេសនោះគឺគេបានកត់សម្គាល់ឃើញថាមានប្រទេសចំនួន ៤ ដែលបានបង្កកទ្រព្យសម្បត្តិឥស្សរិយជនរុស្ស៊ីច្រើនជាងគេ មានដូចជា ប្រទេសបែលហ្សិកដែលបានបង្កកទ្រព្យសម្បត្តិប្រមាណជា ៣,៧ ពាន់លានដុល្លារ ប្រទេសលុចសំបួរបានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,៦​ពាន់លានដុល្លារ ប្រទេសអ៊ីតាលីបានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,៤ ពាន់លានដុល្លារ និងប្រទេសអាឡឺម៉ង់បានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,២ ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញលក្ខណៈពិសេសមួយចំនួន គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ – អរិយក្សត្រ។ ក្រសួងបញ្ជាក់ថា សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ ) [Cambodia-Korea Friendship Bridge Project ] មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង

    December 10, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។ មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ

    December 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី ដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សាផ្ដោតសំខាន់លើកំណែទម្រង់ សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណង ដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត វិស័យអប់រំ។ ក្រសួងអប់រំ សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត,

    December 9, 2022
  • សង្គម

    (ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះរូបនេះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានបរិច្ចាគថវិកា ៤០លានរៀលនោះ

    December 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចបញ្ជូនមន្ត្រីជំនាញបច្ចេកទេសបោសសំអាតមីន ទៅបណ្តុះបណ្តាលអ្នកដោះមីន ដល់អ៊ុយក្រែន។ ការកោតសរសើររបស់ ឯកអគ្គរដ្ឋទូតបារាំង បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន អញ្ជើញជាអធិបតីភាពបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់លើកទី៥ សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចសហការពីសាធារណរដ្ឋបារាំង និងអូស្ត្រាលី នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។ លោក Jacques PELLET

    December 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីសម្រេចនូវភាពជោគជ័យសាងសង់រួចរាល់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្ហោះពីការធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ដើម្បីចូលរួមលេងកំសាន្តបុណ្យសមុទ្រនៅក្រុងព្រះសីហនុ។ ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកឈ្មោះ សាន សៀមរាប បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ដោយសរសេររៀបរាប់ថា៖ “សុំមួយខ្សែទៀតភ្នំពេញ-សៀមរាប សម្តេចពុក”។ សម្តេចតេជោ បានឆ្លើយតបខមិននោះវិញថា៖ “កំពុងសិក្សាហើយ” ដែលនេះបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការសិក្សាលើគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបហើយ។ សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា

    December 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេចរណ៍ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅទេសចរណ៍នៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់ នៅសរុបដល់ទៅជាង ៩០០០បន្ទប់ឯណោះ។ នាពេលចាប់ផ្ដើមបុណ្យសមុទ្រនេះដែរ ឯកឧត្ដម គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានលើកឡើងថា «បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០%ហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ»។ ឯកឧត្ដម គឹម សេរីរដ្ឋ

    December 9, 2022
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថាបរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦ តោន ហើយតម្លៃមធ្យម ២៥០ដុល្លាក្នុង១តោន។ លោកបានបន្ថែមថា បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិការប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លា ឯណ្ណោះ ទើបអាចប្រមូលទិញស្រូវអស់ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ។ លោកបានបញ្ជាក់ថា ខេត្តព្រៃវែង ដាំដុះស្រូវចំនួន៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឲ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាមដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម

    December 9, 2022