- Khmerpress
- ព័ត៌មានជាតិ
CAMSOC-ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia2023 បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ២ថ្ងៃកន្លងមកហើយ ដ្បិតការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។ កាលពីព្រឹកមិញ គឺជាកាន់ភាន់ឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។ ឯកឧត្តមមានប្រសាសន៍ថា ៖«ថ្ងៃនេះ កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំដោយជោគជ័យ
December 12, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៤៦ម៉ឺននាក់។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃទី១១ ខែធ្នូនេះ។ ពិធីបុណ្យបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូយប់មិញ រួមជាមួយការថ្លែងសុន្ទរកថារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតលើចំណុចជាច្រើនប្រការ ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ
December 12, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍
December 10, 2022 - ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីអាចនឹងកាត់បន្ថយការផលិតប្រេងនិងឈប់លក់ប្រេងឲ្យទៅប្រទេសទាំងឡាយណា ដែលបានសម្រេចកំណត់តម្លៃប្រេងរបស់រុស្ស៊ីសម្រាប់ការដាក់លក់ទៅលើទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូនេះ។ ការថ្លែងរបស់ប្រមុខដឹកនាំរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលី ដែលបានព្រមព្រៀងគ្នាធ្វើការកំណត់តម្លៃប្រេងដែលរុស្ស៊ីត្រូវនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោកមិនមានតម្លៃលើសពី ៦០ដុល្លារនោះទេក្នុងមួយធុងបារ៉ែល ខណៈនាពេលបច្ចុប្បន្ននេះប្រេងមួយធុងបារ៉ែលមានតម្លៃ ៨៧,២៤ ដុល្លារ។ គួររម្លឹកជូនថា ការសម្រេចរបស់ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលីក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី នេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលអាចឈានទៅដល់ការកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីចំពោះការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ ចំពោះកត្តាដែលធ្វើឲ្យក្រុមប្រទេសជាសម័្ពន្ធមិត្តខាងលើនេះអាចធ្វើការកំណត់តម្លៃចំពោះប្រេងរុស្ស៊ីបានគឺដោយហេតុថា នាពេលបច្ចុប្បន្ននេះការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីប្រមាណជា ៩០% សម្រាប់នាំទៅកាន់ទីផ្សារពិភពលោកត្រូវពឹកផ្អែកទាំងស្រុងទៅលើក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងប្រទេស G7 ។
December 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌដង្កោ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរជាពិសេសម្ចាស់អាជីវកម្មដែល កំពុងប្រកបរបបទិញលក់អេតចាយទាំងអស់ស្ថិតនៅតាមផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងភូមិសាស្ត ខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ
December 10, 2022 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសថា ប្រទេសបារាំងនឹងផ្ដល់ស្រោមអនាម័យដោយឥតគិតថ្លៃនៅតាមឱសថស្ថាន សម្រាប់ពលរដ្ឋដែលមានអាយុក្រោម ២៥ឆ្នាំ។ ចំណាត់ការនេះបានធ្វើឡើង នៅពេលដែលជំងឺកាមរោគកំពុងកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ខណៈអតិផរណាពិសេសក្នុងឆ្នាំនេះ កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ថវិការបស់ប្រជាជនក្រីក្រ។ ស្ត្រីដែលមានអាយុក្រោម ២៥ឆ្នាំ ក៏អាចទទួលបានការពន្យារកំណើតដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធានាថា មនុស្សវ័យក្មេងមានប្រាក់ចំណូលទាំងអស់ អាចការពារការមានផ្ទៃពោះដែលមិនចង់បាន។ លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្រោមអនាម័យនឹងផ្ដល់ដោយមិនគិតថ្លៃនៅឯឱសថស្ថាន សម្រាប់នរណាម្នាក់ដែលមានអាយុពី ១៨ ទៅ ២៥ ចាប់ពីថ្ងៃទី០១ ខែមករា។ ប៉ុន្តែបន្ទាប់ពីពិធីករទូរទស្សន៍បារាំង និងអ្នកផ្សេងទៀត
December 10, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ។ ទន្ទឹមនេះ ឈរលើមូលដ្ឋានទាំងអស់នេះ យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១
December 10, 2022 - ព័ត៌មានអន្តរជាតិ
Goldman Sachs ដែលជាធនាគារវិនិយោគឈានមុខគេបំផុតនៅលើពិភពលោកបានព្យាករណ៍ថា GDP របស់ចិននឹងកើនឡើងខ្ពស់ជាង GDP របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០៣៥ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូនេះ។ តាមរយៈការព្យាករណ៍ថ្មីវាបានបង្ហាញថា កំណើតសេដ្ឋកិច្ចរបស់ចិនបានដើរលឿនជាងគេរំពឹងទុក ដ្បិតនាពេលកន្លងក៏មានការព្យាករណ៍ជាច្រើនបានបង្ហាញថា GDP របស់ចិនវ៉ាដាច់ GDP របស់អាមេរិកដែរនៅពេលអនាគត តែការសម្រេចបាននោះគឺអាចត្រូវមានពេលវេលាយូរបន្ថែមទៀត ពោលគឺមិនមែនត្រូវពេលត្រឹមតែជាង ១០ឆ្នាំទៀតនោះទេ។ ប្រភពខាងលើបានបន្តថា សេដ្ឋកិច្ចជាតិចិននឹងបន្តកើនឡើងជាមធ្យម ៣% ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០២៣នេះតទៅ ខណៈគិតត្រឹមឆ្នាំ ២០៣៥
December 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក លី យ៉ុងផាត់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី បន្ថែមលើងារបច្ចុប្បន្ន ដោយមិនយកប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
December 10, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា តាមរយៈមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និងពិភពលោកទាំងមូល, ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នាសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ឱកាសនៃការចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗនេះ គឺដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត។ បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន
December 10, 2022









