- Khmerpress
- ព័ត៌មានអន្តរជាតិ
ថៃ៖ ថ្មីៗនេះមានករណីប្លន់មិនបានសម្រេចមួយ បានកើតឡើងនៅឯប្រទេសថៃ ដោយជនល្មើសមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយអាវុធ និងឧបករណ៍កាត់ដែក បានចូលទៅប្លន់ហាងមាសមួយកន្លែង នៅមុខសាលា Takpittayakhom ក្នុងខេត្តតាក។ នៅពេលមកដល់ចំណុចមុខហាងមាស ក្រុមជនល្មើសដែលមានអាយុប្រហែល ២៥-៣០ ឆ្នាំទាំងនោះ ក៏បានទម្លាយចូលទៅក្នុងហាង ដោយប្រើកាំភ្លើងបាញ់ទ្វារកញ្ចក់របស់ហាង។ យ៉ាងណាក៏ដោយ វាមិនងាយស្រួលដូចការរំពឹងរបស់ពួកលោកចោរនោះទេ ខណៈដែលពួកជនល្មើសបានព្យាយាមកាត់ដែកនៅបញ្ជរលក់មាស ស្រាប់តែម្ចាស់ហាងមាសទាញកាំភ្លើងវែងបាញ់តបតវិញ។ នៅក្នុងវីដេអូបានបង្ហាញថា ម្ចាស់ហាងបានប្រើប្រាស់កាំភ្លើងវែងបាញ់ទៅជនល្មើស ដែលបណ្តាលឱ្យជនល្មើស ១នាក់ រងរបួសធ្ងន់ធ្ងរដេកដួលលើដី ខណៈក្រុមជនល្មើសផ្សេងទៀតបានរត់គេចខ្លួន និងបន្សល់ទុកម៉ូតូ ១គ្រឿង ហើយខ្លះទៀតបានរត់ពួននៅម្តុំមុខហាង។ ក្រោយទទួលបានការរាយការណ៍ ប៉ូលិសក៏ចាប់បានចោរចំនួន ២នាក់
December 9, 2022 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទគឺក្តីស្រមៃរបស់មនុស្សជាច្រើននៅជុំវិញពិភពលោក តែអ្នកដែលអាចសម្រេចបំណងប្រាថ្នាដ៏ធំមួយនេះបានគឺមិនមានច្រើននោះទេ ដ្បិតការធ្វើដំណើរកំសាន្តក្រៅភពផែនដីមួយនេះមានតម្លៃខ្ពស់ខ្លាំងណាស់។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី៩ ខែធ្នូនេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិជប៉ុនម្នាក់គឺលោក Yusaku Maezawa បានសម្រេចទិញកញ្ចប់ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ ប្រភពខាងលើបានបន្តថា លោក Yusaku Maezawa គ្រោងនឹងធ្វើដំណើរកំសាន្តនៅកាន់ឋានព្រះច័ន្ទជាមួយនឹងមនុស្សចំនួន ៨នាក់ផ្សេងទៀតមានដូចជា លោក Steve Aoki ដែលជា DJ និងផលិតករជនជាតិអាមេរិក លោក Tim Dodd ដែលជា YouTuber ជនជាតិអាមេរិក លោក Yemi AD
December 9, 2022 - សិល្បៈ
(ភ្នំពេញ)៖ នាពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ឈិន ម៉ានិច្ច ជួបទុក្ខធំ ដោយឪពុកជាទីស្រឡាញ់ បានទទួលមរណភាព ដោយរោគាពាធ។ ដោយកាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កញ្ញា ឈិន ម៉ានិច្ច បានប្តូររូបភាព និងបង្ហោះសារខ្លីយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖ «ប៉ា កូនទៅផ្ទះយើងវិញហើយ» កញ្ញាបានឱ្យដឹងថា ឪពុករបស់កញ្ញា មានជម្ងឺឈឺយូរហើយច្រើនមុខ»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ឪពុក កញ្ញា ឈិន ម៉ានិច្ច ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 9, 2022 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ ពាក់ព័ន្ធករណីនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះយ៉ាងខ្លីថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្តទុកដាក់។
December 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះ ថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ ២០២៣ខាងមុខ។ ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺការធ្វើនិតិវិធី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ការជ្រើសរើសក្រុមហ៊ុនដើម្បីធ្វើការសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់។ ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ
December 9, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកគ្រោងផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ២៧៥លានដុល្លារបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៩ ខែធ្នូនេះ។ ជំនួយយោធារបស់អាមេរិកនៅក្នុងកញ្ចប់ជិត ៣០០លាននេះនឹងមានបញ្ចូលនូវសម្ភារយោធាសំខាន់ៗមួយចំនួនសម្រាប់ប្រើប្រាស់ប្រឆាំងជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាស។ គួរបញ្ជាក់ជូនថា ជំនួយយោធាដែលមានតម្លៃ ២៧៥លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៨០០លានដុល្លារ ដែលសភាអាមេរិកទើបអនុម័តសម្រាប់ផ្តល់ជូនទៅអ៊ុយក្រែនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីពេលកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ១៩,១ ពាន់លានដុល្លារហើយ ខណៈអាមេរិកធ្លាប់សន្យាថា នឹងបន្តជួយអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តបុណ្យសមុទ្រ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ពីភ្នំពេញ-ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿន មួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែន វៀតណាម។ សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុថ្ងៃស្អែក១០ធ្នូ២០២២»។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងរសៀលថ្ងៃដដែល សម្តេចនឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ៕
December 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ល្បីមួយ នៅក្នុងតំបន់នោះ បានបញ្ជាក់ពីការបើកសាខានៅប្រទេសកម្ពុជា នាដើមឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ ដោយយកឈ្មោះថា AirAsia Cambodia ដែលជាសាខាទី៥ ក្នុងតំបន់អាស៊ាន ហើយហ៊ានអះអាងថានឹងនាំភ្ញៀវទេសចរមកកម្ពុជាឱ្យបាន ៣-៤លាននាក់ក្នុងមួយឆ្នាំ។ ក្នុងជំនួបពិភាក្សាជាមួយលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក Tony Fernandes អគ្គនាយក្រុមហ៊ុន Capital A (ប្ដូរពី AirAsia Group) បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការបង្កើតសាខានៅប្រទេសកម្ពុជា ដោយដាក់ឈ្មោះថាក្រុមអាកាសចរណ៍ AirAsia
December 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុប១៥០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖ ១៖ ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក
December 9, 2022 - ព័ត៌មានជាតិ
(បាត់ដំបង)៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅកណ្ដាលក្រុងបាត់ដំបង ខេត្តបាត់ដំបង នាវេលាយប់ទាបថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខណៈខ្មាន់កាំភ្លើងម្នាក់ត្រូវចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ និងបក្ខពួកម្នាក់ទៀត កំពុងរង់គេចខ្លួន ហើយកម្លាំងនគរបាលជំនាញកំពុងបើកស្រាវជ្រាវបន្ដទៀត។ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅមុខធនាគារ FTB ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កឡើយដោយមនុស្ស២ក្រុម ដែលពួកគេជាអ្នកស្គាល់គ្នាថែមទៀតផង។ បើតាមលោកស្នងការរង, ហេតុការណ៍នេះបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសស្រាល ក្នុងនោះរួមមាន ទី១៖ឈ្មោះ
December 9, 2022









