- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទំហំទឹកប្រាក់ ១ ៥០០ លានដុល្លារ និងកិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងចំនួនពីរ ដែលមានទឹកប្រាក់ចំនួន ៣១៥ លានដុល្លារ ដល់កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២២នេះ។
December 9, 2022 - សង្គម
(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រកាសផ្តល់ផ្កាស្បៃរឿងប្រមាណ ១លានទង ជូនដល់អ្នកមានបំណងយកទៅដាំដុះលំអរលំនៅឋាន ឬនៅតាមទីតាំងនានា។ លោក អ៊ាង សុផល្លែត កាលពីពេលថ្មីៗនេះ បានដាំផ្កាស្បៃរឿងដោយផ្ទាល់ដៃ ប្រមាណ ១លានទង ដើម្បីលំអរលំនៅឋានក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ កូនស្រីរបស់លោក។ បច្ចុប្បន្នផ្កាស្បៃរឿងនេះ បានលូតលាស់យ៉ាងល្អ។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការដែលលោកចែកផ្កាស្បៃរឿងនេះ គឺសង្ឃឹមថា ពូជផ្កានេះនឹងរីកសាយធ្វើឱ្យបរិស្ថានតាមលំនៅឋាន និងតាមផ្លូវសាធារណៈកាន់តែស្រស់បំព្រង។ អ្នកដែលចង់បានផ្កាស្បៃរឿងនេះ ទៅដាំដុះបន្តអាចទៅយកនៅតាមបណ្តោយផ្លូវ៥៩៨
December 8, 2022 - សិល្បៈ
(ហុងកុង)៖ លោក Chow Yun Fat កំពុងមានជីវិតរីករាយបន្ទាប់ពីចាកចេញពីវិស័យសិល្បៈ។ គាត់មមាញឹកនឹងចំណូលចិត្តផ្ទាល់ខ្លួន ដូចជាការឡើងភ្នំ ការរត់ ជាដើម។ នៅថ្ងៃទី០៦ ខែធ្នូ HK01 បានរាយការណ៍ថា Chow Yun Fat បានចូលរួមក្នុងការប្រណាំងដែលធ្វើឡើងនៅហុងកុង លោក Chow Yun Fat នៅតែទទួលបានការគាំទ្រដោយអ្នកគាំទ្រជាច្រើនបានសុំធ្វើការថតរូប Selfie បន្ទាប់ពីការប្រកួត។ បន្ទាប់ពីឈប់សម្ដែង លោក Chow Yun Fat បានលះបង់ពេលវេលាជាច្រើនដើម្បីចំណូលចិត្តផ្ទាល់ខ្លួន។ តារារូបនេះក៏ហាត់ប្រាណជារៀងរាល់ថ្ងៃតាមរយៈការឡើងភ្នំ និងរត់ប្រណាំង និងរបៀបរស់នៅដែលមានសុខភាពល្អ
December 8, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ បានវាយតម្លៃនិងផ្ដល់ជ័យលាភីដល់ឆ្នេរខ្សាច់កម្សាន្តចំនួន១១ឆ្នេរ ក្នុងនោះមានកម្រិតល្អណាស់៦ឆ្នេរ និងកម្រិតមធ្យម៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការប្រគល់ជ័យលាភីនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាប៊ិច។ យោងតាមរបាយការណ៍របស់លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២
December 8, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះបានឲ្យដឹងថា រថយន្តដើរដោយថាមពលអគ្គិសនី ២ប្រភេទរបស់ក្រុមហ៊ុន Tesla ត្រូវបានគេចុះកិច្ចព្រមព្រៀងរួចរាល់ក្នុងការនាំយកទៅលក់នៅក្នុងទីផ្សារប្រទេសថៃ។ តាមគម្រោងគឺអតិថិជនអាចទទួលបានរថយន្តជាក់ស្តែងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ ខណៈការបញ្ជាទិញទុកមុនអាចត្រូវបានធ្វើឡើងចាប់ពីថ្ងៃនេះតទៅ។ រថយន្ត Tesla ទាំង ២ប្រភេទដែលនឹងមានវត្តមាននៅក្នុងប្រទេសថៃនោះរួមមាន៖ -រថយន្តប្រភេទ Model 3 ដែលមាន ៣ស៊េរី៖ ១-Single motor (rear-wheel drive) តម្លៃ ១,៥៧៩ លានបាត (៥០,៥៤៥ ដុល្លារអាមេរិក ) ២-Long
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្តូរទីតាំងថ្មី ពីបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅអគារសាលាយុត្តិធម៌ នៅតំបន់ព្រែកលៀប ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣តទៅ។ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្ដូរទីតាំង ពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវចំណាយទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព៖ ក្រសួងព័ត៌មាន
December 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖ ១៖ ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ថា ស្ត្រីរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ គឺសមត្ថកិច្ចមិនបានចាប់ដៃជនរងគ្រោះមកផ្តិតមេដៃឡើយ។ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «សូមបងប្អូនប្រជាពលរដ្ឋ ស្តាប់សម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលេីស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ នេះជាម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២ និង១០នាទី នៅលេីស្ពានជ្រោយចង្វារចាស់
December 8, 2022 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធការពារប្រទេសទ្រង់ទ្រាយធំមួយដើម្បីជួយឲ្យវៀតណាមអាចកាត់បន្ថយការពឹងផ្អែកលើការទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះ។ ទន្ទឹមគ្នានេះវៀតណាមក៏បានដាក់ចេញនូវផែនការជំរុញឲ្យមានការផលិតអាវុធមួយចំនួននៅក្នុងស្រុកសម្រាប់ចេញទៅលក់នៅតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិកផងដែរ។ ប្រភពខាងលើបានបន្តថា វៀតណាមគឺជាប្រទេសដែលមានតម្រូវការទិញគ្រឿងសព្វាវុធធំបំផុតលំដាប់ទី ២០នៅលើពិភពលោក ដោយក្នុងមួយឆ្នាំៗវៀតណាមមានគម្រោងទិញគ្រឿងសព្វាវុធផ្សេងៗក្នុងទំហំទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារ ខណៈភាគច្រើននៃកញ្ចប់ថវិកាទាំងនោះគឺបានហូរទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី នៅក្នុងអំឡុងពេលនេះប្រទេសរុស្ស៊ីកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងការធ្វើសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យចង្វាក់នៃការផលិតនិងផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសជាច្រើនត្រូវរាំងស្ទះយ៉ាងខ្លាំង ខណៈគេក៏មិនអាចស្មានដឹងថា ពេលពេលទើបសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឹងត្រូវបិទបញ្ចាប់ដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 8, 2022









