- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតអគ្គកុងស៊ុលរបស់ខ្លួនមួយទៀត នៅខេត្តសុងក្លា ប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ ក៏នឹងបង្កើតកុងស៊ុលថ្មីមួយទៀតដែរ នៅខេត្តសៀមរាប។ នេះបើតាម លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅប្រទេសថៃ។ លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជានិងថៃ ប្រកាសពង្រឹងទំនាក់ទំនងការទូត ដោយកម្ពុជាបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសុងក្លា ហើយថៃបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប»។ លោកបានបន្តថា
February 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលទិដ្ឋាការដល់ពលករឆ្លងដែនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ចប់ដំណើរទស្សកិច្ច នៅប្រទេសថៃ។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលដំណើរទៅវិញទៅមករបស់ពលករ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ខាងមុខនេះ។
February 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ករណីនារីឈ្មោះ គង់ ម៉ូលីកា បានសរសេរសារបង្ហោះក្នុងគ្រុប Telegram ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ចំនួន២០ដុល្លារ បង់តាម ABA ទៅឱ្យជនស៊ីវិលនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នារីឈ្មោះ ម៉ូលីកា នេះ មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឱ្យជន ដែលតែងនិពន្ធ ចេញមកសារភាពឱ្យទាន់ពេល។ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
February 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យសិក្សាទិដ្ឋភាពច្បាប់ ហើយចេញសេចក្ដីណែនាំច្បាស់លាស់ជាមួយ អនុញ្ញាតឲ្យមធ្យោបាយទាំងអស់អាចបត់ស្ដាំពេលភ្លើងស្ដុបក្រហម ដោយមិនខុសច្បាប់ ហើយគ្មានការផាកពិន័យ។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ ក្រោយលោកមើលឃើញថា ការសម្រេចផាកពិន័យ ឬមិនផាកពិន័យ ចំពោះមធ្យោបាយដែលបត់ស្ដាំពេលភ្លើងស្ដុបក្រហម នៅមានភាពមិនច្បាស់លាស់។ ការងារនេះ លោកអភិសន្ដិបណ្ឌិត ស សុខា ណែនាំឲ្យលោក ហ៉ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
February 7, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយកើតហេតុ លោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនៅទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារ ទ្រព្យសម្បត្តិពលរដ្ឋម្ចាស់ផ្ទះ មកកាន់កន្លែង សុវត្ថិភាព។ ជាមួយគ្នានេះ លោក គឹម វណ្ណា ប្រធានក្រុមការងារចុះជួយឃុំកំពង់ពពិល បានចុះជួយរុះរើផ្ទះពលរដ្ឋ ជាមួយកំលាំងសមត្ថកិច្ច និងបានជួយជាថវិកាមួយចំនួន ដើម្បីសម្រាលទុក្ខលំបាកនេះផងដែរ។
February 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា រយៈពេល៤ឆ្នាំ គិតចាប់ពី (២០២០ ដល់២០២៣) សមត្ថកិច្ចបង្រ្កាបនិងរឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ជិត៦០០តោន និងបានឃាត់ខ្លួនជនសង្ស័យបានជាង៧ម៉ឺននាក់។ នៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបបានជាង១ម៉ឺនករណី ក្នុងនោះមានករណីកែច្នៃ ចំនួន៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១-
February 7, 2024 - ព័ត៌មានជាតិ
(បាងកក, ថៃ)៖ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការចំនួន៥ ត្រូវបានចុះហត្ថលេខាធិការរវាងកម្ពុជា-ថៃ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសថៃ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អនុស្សារណៈដែលបានចុះហត្ថលេខានោះរួមមាន៖ ១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ ២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
February 7, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ក្នុងជម្រើសប្រើមធ្យោបាយធ្វើដំណើរដែលគ្មានការបំពុលបរិស្ថាន គេសង្កេតឃើញថារថយន្តអគ្គិសនី (EV Car) និងរថយន្តប្រភេទកូនកាត់ (Plug-In Hybrid) កំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។ ជាក់ស្តែងតាមការចេញ ផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញរថយន្តប្រភេទ Plug-in Hybrid របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសចិន មានចំនួនសរុបដល់ទៅ ៨លានគ្រឿង គឺកើនឡើងរហូតដល់៤៦%ឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Insider EV នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ រថយន្តកូនកាន់ប្រភេទ Plug-in Hybrid ត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាពជាខ្លាំងក្នុងប្រទេសចិន។ ក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣
February 7, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទបានផ្តល់ផ្លូវកៅស៊ូ និងផ្លូវបេតុងចំនួន ៥ខ្សែ ដែលមានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងសង្កែ ត្រពាំងព្រីង កូនសត្វ និងឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ពេលស្ថាបនារួច ផ្លូវទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រុក ពិសេសតភ្ជាប់តំបន់ទេសចរណ៍។ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងថា ទឹកឈូជាស្រុកមួយដែលពោពេញដោយសក្តានុពលជាច្រើន។ វិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ បានដើរតួសំខាន់ក្នុងការជួយលើកស្ទួយ
February 7, 2024









