- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការស្រាយចម្ងល់មហាជន និងទទួលស្គាល់ចំពោះប្រតិកម្មលើការកាត់សេចក្ដីស្មើគ្នា ក្នុងជំនួបមិត្តភាពអន្ដរជាតិ រវាងអ្នកលេងគុនខ្មែរ ធន់ រិទ្ធី និងកីឡាករថៃ សៃយុគ (Saiyok Pumpanmuang) ថាមិនមែនជារឿងចម្លែក ព្រោះជារឿងថ្មីនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបកស្រាយការយល់ច្រឡំខាងលើ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ដ្រីជាន់ខ្ពស់សហព័ន្ធបានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ បងប្អូនទស្សនិកជនគាត់មានការប្រតិកម្ម ក៏មិនប្លែកដែរ ព្រោះគាត់អត់ដែលឃើញ ហើយនេះក៏ជាលើកទី១ ហើយ ដែលមានការប្រកួតមិត្តភាព និងដាក់ខ្សែក្រវាត់បែបនេះ»។
February 7, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីនេះៗក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Snap ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយ Snapchat បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៥២៨នាក់ ដែលស្មើនឹង ១០ភាគរយនៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោក ខណៈមូលហេតុចម្បងនៃការបញ្ឈប់បុគ្គលិកនេះគឺ ដើម្បីកាត់បន្ថយចំណាយនៅក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ គិតត្រឹមដើមឆ្នាំ២០២៤ មានក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណ ១២២ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកសរុបរហូតដល់ទៅ ៣២,០០០នាក់ឯណោះ នេះបើយោងតាមគេហទំព័រតាមដាន Laoffs.fyi។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជើងខ្លាំងឈរជើងយូរឆ្នាំក្នុងវិស័យបច្ចេកវិទ្យារួមមាន Microsoft, Meta, Amazon និង Alphabet រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។ ដោយឡែកតាមការប្រកាសចុងក្រោយនេះគឺ ជាជុំដំបូងរបស់ក្រុមហ៊ុន Snap ក្នុងការបញ្ឈប់បុគ្គលិកក្នុងឆ្នាំ២០២៤ ខណៈក្រុមហ៊ុននេះបានតស៊ូជាយូរណាស់មកហើយក្នុងការទាញយកប្រជាប្រិយភាពរបស់ខ្លួនជាមួយនឹងអ្នកប្រើប្រាស់វ័យក្មេង
February 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលសរសេរជាអក្សរកាត់ថា គ.ក.ច. ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមានភារកិច្ចដូចខាងក្រោម៖ – ដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ – ផ្តួចផ្ដើមនិងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចលើផែនការយុទ្ធសាស្ត និងផែនការសកម្មភាពកែទម្រង់ច្បាប់ ផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល –
February 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារដល់លោក គុយ សុផល ជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល»៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០៥នាទីព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី
February 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២,០០០គីឡូក្រាម គ្មានសុវត្ថិភាពនិងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ការបង្ក្រាបរថយន្តដឹកប្រហិតចម្រុះនេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។ ជុំវិញការចោទប្រកាន់នេះ សូមឱ្យស្ត្រីឈ្មោះ គង់
February 6, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មន្រ្តីថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប៉ូលិសថៃបានដាក់ពាក្យចោទប្រកាន់ លើអតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ថាក់ស៉ីន បានវិលត្រឡប់ពីការនិរទេសខ្លួនវិញ កាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានតុលាការថៃកាត់ទោសភ្លាមៗ ឱ្យជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយ និងរំលោភអំណាចយូរមកហើយ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៦ នៅពេលដែលលោក
February 6, 2024 - សិល្បៈ
(បរទេស)៖ ទោះបីលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយក្តី តែអតីតស្វាមីប្តីប្រពន្ធកំពូលតារាហូលីវូដ Brad Pitt និង Angelina Jolie នៅតែមិនទាន់ដាច់ស្រេចគ្នា ដោយសារមានរឿងក្តីជាច្រើនត្រូវដោះស្រាយនៅតុលាការ។ ជាក់ស្តែង ជម្លោះអតីតគូស្វាមីភរិយានេះ បានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៦ នៅពេលដែល Angelina ចង់លក់ចំការទំពាំងបាយជូរ ដើម្បីផ្លាស់ទៅប្រទេសអង់គ្លេស ដើម្បីបន្តសកម្មភាពនយោបាយ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពី Brad Pitt។ តែយ៉ាងណា នាពេលថ្មីៗនេះ ទទួលដំណឹងមកថា ជុំវិញរឿងក្តីចំការទំពាំងបាយជូរ តម្លៃប្រមាណ៥០០លានដុល្លារនេះ ត្រូវបានតុលាការសម្រេចឲ្យ Brad Pitt ជាអ្នកឈ្នះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Firstpost នៅថ្ងៃទី០៦
February 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបណ្ដេញមន្ដ្រីនគរបាលម្នាក់ឈ្មោះ មាស ពិសិដ្ឋ ឋានន្ដរស័ក្ដិថ្នាក់អនុសេនីយ៍ឯក តួនាទីអធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការបណ្ដេញអធិការរងម្នាក់នេះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា លោក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនេះ គឺពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន។
February 6, 2024









