- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៩៧គ្រឿង ក្នុងនោះរថយន្តចំនួន ៣៧គ្រឿង និងម៉ូតូ ៦០គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស
February 12, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥ ៤៨១នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងនោះមានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០ ០០០នាក់។
February 12, 2024 - ព័ត៌មានជាតិ
(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថា ខេត្តកំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៦៤.៥២៨នាក់ កើនឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៦២៣នាក់។ បើតាមការកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់រមណីយដ្ឋាននានាទៀតក្នុងខេត្តកំពត៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 12, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការប្រទះឃើញកូនសត្វផ្សោតទើបតែកើតថ្មី១ក្បាលមានអាយុប្រមាណ២ថ្ងៃ នៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បើតាមក្រសួងកសិកម្ម កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។ កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 12, 2024 - សិល្បៈ
(អាមេរិក)៖ តារាចម្រៀងល្បីរបស់កម្ពុជា គឺលោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានក្លាយជាតារាតំណាងរបស់ Tommy Hilfiger ពីប្រទេសកម្ពុជាចូលរួម Tommy Hilfiger Fall-Winter ‘24 Runway Show នៅទីក្រុង New York សហរដ្ឋអាមេរិកជាមួយនឹងតារាល្បីៗលើពិភពលោកជាច្រើនរូបទៀត។ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈនេះ នៅទីក្រុង New York ក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ល្បីរបស់អាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger Fall-Winter ‘24
February 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៦៧គ្រឿង ក្នុងនោះរថយន្តចំនួន ១៧គ្រឿង និងម៉ូតូ ៥០គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស
February 10, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អតីតប្រធានផ្នែកទីផ្សារកំពូលនៅ TikTok បានប្តឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអះអាងថា នាងត្រូវបានគេបង្ខំឱ្យលាឈប់ពីតួនាទី បន្ទាប់ពីនាងបានបង្ហាញការមិនពេញចិត្តអំពីការរើសអើងភេទ អាយុ និងពិការភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ អតីតបុគ្គលិក TikTok លោកស្រី Katie Puris បាននិយាយនៅក្នុងពាក្យបណ្តឹងមួយដែលបានដាក់ក្នុងតុលាការសហព័ន្ធ Manhattan ថានាងត្រូវបាន ក្រុមហ៊ុនមេ ByteDace បណ្តេញចេញក្នុងឆ្នាំ២០២២ ក្រោយនាងរាយការណ៍អំពីករណីបៀតបៀនផ្លូវភេទដែលកើតលើអ្នកគ្រប់គ្រងធនធានមនុស្ស។ Puris បានបន្ថែមទៀតថា ពេលនោះនាងត្រូវបានគេប្រមាថពីអាយុ និងភេទរបស់នាង
February 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់កម្រិតខ្សោយបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២០-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C
February 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការនាំចេញក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះ៖ * ទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២
February 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា មានករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារា អាយុ៩ឆ្នាំ នៅខេត្តក្រចេះ។ បើតាមក្រសួងសុខាភិបាល មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ទោះជាមានការយកចិត្ត ទុកដាក់ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពកុមារមានសភាពធ្ងន់ធ្ងរ
February 9, 2024









