- Khmerpress
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មានក្នុងស្រុកមួយ បានបង្ហោះវីដេអូ មន្រ្តីនគរបាលស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូមិនពាក់មួក និងនិយាយទូរស័ព្ទពេលកំពុងបើកបរ ដោយភ្ជាប់ជាមួយខ្លឹមសារថា៖ «ចាប់ពលរដ្ឋអោយគោរពច្បាប់ចរាចរណ៍ចំណែកខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉កសុវត្ថិភាពហើយ និយាយទូរស័ព្ទ ធ្វើព្រងើយមិនខ្មាសប្រជាពលរដ្ឋបន្តិចណាសោះ សូមលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងកុំអោយប្រជាពលរដ្ឋរិះគន់ទៅលើមន្ត្រីជាអ្នកអនុវត្តច្បាប់ដែលស្អាតស្អំ។» បន្ទាប់ពីទទួលបានព័ត៌មានរួច នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់
February 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ នឹងរៀបចំកម្មវិធី «កសិកម្មវាលបៃតង និងអាហារ» ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ កម្មវិធី«កសិកម្មវាលបៃតង និងអាហារ» នេះ គ្រោងរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីដៃគូសហការជាច្រើនទៀតផងដែរ។ ក្នុងកម្មវិធីនេះ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍ
February 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ:ពេលប៉ុន្មានឆ្នាំនេះ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាពតាមរយៈបណ្ណសមធម៌ និងបណ្ណ ប.ស.ស. អ្នកដែលបានផល់មានជាង៦លាន៥សែននាក់ ចំណាយថវិកាប្រហែល១០០លានដុល្លារក្នុងមួយឆ្នាំ។ កាតថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ:ពេលប៉ុន្មានឆ្នាំនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធានានូវការដោះស្រាយបញ្ហាចំពោះមុខ និងបញ្ហាសេដ្ឋកិច្ចជាតិ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាពតាមរយៈបណ្ណសមធម៌ និងបណ្ណ
February 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយយំកើតទុក្ខនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងឯកភាពជាតិ ទទួលបរិក្ខារចាំបាច់ ដែលអាចឲ្យអនុវត្តជោគជ័យយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្របញ្ចកោណកន្លងទៅ។ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាង
February 6, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវដំណើរការសាងសង់ទីលានចាក់សំរាមថ្មី នៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោក សែម ចន្តា អ្នកគ្រប់គ្រងការសាងសង់ទីលានចាក់សំរាមថ្មី បានឲ្យដឹងថា គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះ សាងសង់លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែង ជាង
February 6, 2024 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ព្រះមហាក្សត្រចក្រភពអង់គ្លេស King Charles ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាប្រឈួនមហារីក ហើយព្រះអង្គនឹង ត្រូវផ្អាករាជកិច្ចមួយចំនួនជាបណ្ដោះអាសន្ន ដើម្បីទទួលការព្យាបាល។ នេះបើតាមការឱ្យដឹងពីរាជវាំង Buckingham កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ រាជវាំង Buckingham បានឱ្យដឹងទៀតថាព្រះអង្គម្ចាស់ Charles មានព្រះជន្ម៧៥ព្រះវស្សា ដែលបានឡើងគ្រងរាជ្យជាមហាក្សត្រចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមាតាគឺមហាក្សត្រិយ៍ Elizabeth បានចាប់ផ្ដើមទទួលការព្យាបាលជាបន្តបន្ទាប់ ហើយ ព្រះអង្គមានព្រះទ័យត្រឡប់ទៅបំពេញព្រះរាជកិច្ចវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ ការប្រកាសឱ្យដឹងថាព្រះមហាក្សត្រ Charles ប្រឈួនមហារីក កើតមានឡើង ក្រោយព្រះអង្គយាងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល
February 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផត (Mpox) ឈ្មោះដើមជំងឺអុតស្វា ករណីទី៥ ។ ក្រសួងសុខាភិបាល បញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៥ករណី។ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់
February 6, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យានានា ដូចជា Foxconn ក៏ដូចជា Apple ជាដើមនោះ បានរំពឹងថា សេដ្ឋកិច្ចក្រុមហ៊ុនក្នុងឆ្នាំ២០២៤នេះ នឹងមានភាពប្រសើរឡើងបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន ក៏ប៉ុន្តែបានព្រមានពីបញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ម៉ាស៉ីនមេ AI ស្របពេលពិភពលោកបច្ចុប្បន្នកំពុងផ្តោតសំខាន់លើបច្ចេកវិទ្យា AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រធានក្រុមហ៊ុន Foxconn លោក Liu Young-way បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា «យើងធ្វើបានយ៉ាងល្អកាលពីឆ្នាំមុន ទោះបីជាយើងមានការខាតបង់ច្រើននៅក្នុងត្រីមាសទីមួយក៏ដោយ។ ចំពោះទស្សនវិស័យឆ្នាំនេះ ខ្ញុំគិតថាវាអាចល្អជាងឆ្នាំមុនបន្តិច»។ លោក Liu បានបន្ថែមថា តម្រូវការសម្រាប់ម៉ាស៊ីនមេឆ្លាតវៃសិប្បនិម្មិត
February 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧបនាយករដ្ឋមន្ត្រី
February 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ថ្មី សរុបចំនួន ៥៣ ៧៩៧នាក់ (ស្រ្តីមានផ្ទៃពោះ ៤៣ ៦៨៨នាក់) ហើយស្រ្តី និងកុមារមកអនុវត្តលក្ខខណ្ឌបានចំនួន ៤៦១ ៣១៥ករណី ដែលបានចំណាយថវិកាសរុប ៣៦ ៩៣៧ ៤៤០ ០០០រៀល។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
February 5, 2024









