Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានអះអាងថា គ្រប់ការប្រកួតក្នុងឆ្នាំ២០២៤ នេះ ខ្លួននឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងបច្ចេកទេស មិនថាប៉ះដៃគូកម្រិតណាឡើយ ដោយទុកមនោសញ្ចេតនាមួយឡែក ដើម្បីផ្គាប់ចិត្តទស្សនិកជន។ ការលើកឡើងដូច្នេះ ស្របពេលម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ត្រៀមជួបកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា Yar Man លើសង្វៀនមូលអំបោះឆៅគុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ថោន នាម៉ោង ៧យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះក៏មានកីឡាករជើងខ្លាំងកម្ពុជា ៤រូប ត្រូវជួបអ្នកលេងឆ្លងដែនមកពី ៤ប្រទេសផ្សេងទៀតផងដែរ។ ព្រំ សំណាង បន្ដថា ក្រោយចប់ការប្រកួតជើងឯកថ្នាក់ជាតិ បន្ទាប់ពីខកខានប្រកួតមិត្តភាពអន្ដរជាតិជាង ១ខែ ខ្លួនបានត្រៀមជាធម្មតាសម្រាប់ការប្រកួតនានា

    February 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់មន្រ្តីនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន០៩រូប ឱ្យចូលនិវត្តន៍។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    February 9, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៥៦០នាក់ មកលេងកម្សាន្តប្រទេសកម្ពុជាលើកទី២ រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៧សញ្ជាតិ) ៤២៥នាក់ (ស្រី១០២) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៦០នាក់

    February 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៉ីគ្នា បន្ទាប់ពីបញ្ហានេះបានជាប់គាំងប្រមាណ២០ឆ្នាំមកហើយ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសថៃ ពេញមួយថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចធិបតី ហ៊ុន ម៉ាណត បានអះអាងថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតស៉ីគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិលើកឡើងឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការមួយទៀតដែលយើងបានឯកភាពគ្នា

    February 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ការថ្លែងរបស់សម្តេចធិបតី ដោសសារតែមហាជនយល់ច្រឡំថា ការចុះ «សង្ក្រាន្តនៅថៃ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ធ្វើឲ្យសង្ក្រាន្តនេះ ក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ថៃ។ ផ្ទុយទៅវិញ សម្តេចធិបតី បានថ្លែងទៀតថា សង្ក្រាន្តនេះ មាននៅប្រទេសដែលកាន់ពុទ្ធសាសនា

    February 9, 2024
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី ក.ប.ប រាជធានីភ្នំពេញ បានបង្ក្រាបការដឹកបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីចំនួន២៦៦កេស​ ស្មើនឹង ៤,​២៦៨គីឡូក្រាម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ក្រោយបង្ក្រាបបាន កម្លាំងនគរបាល និងមន្រ្តី ក.ប.ប រាជធានីភ្នំពេញ បានយកទៅដុតបំផ្លាញចោលភ្លាមៗផងដែរ។ បើតាមសមត្ថកិច្ច បង្គាចាក់ចាហួយទាំងនេះនាំចូលពីវៀតណាមតាមច្រកព្រែកចាក ខេត្តកំពត។ លោកឧត្តមសេនីយ៍ឯក ជួន

    February 9, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ក្រុងស្រុកទាំងអស់ត្រូវតាមដានបង្ក្រាបឲ្យបានជាដាច់ខាតចំពោះជនទាំងឡាយណាដែលទន្ទ្រានយកដីតំបន់៣ ដោយគ្មានការលើកលែងទៀតឡើយ។ លោក ងួន រតនៈ បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។ ថ្លែងក្នុងកិច្ចប្រជុំ អភិបាលខេត្ត បានដាក់បទបញ្ជាដូចខាងក្រោម៖ *ទី១៖ ក្រុងស្រុកទាំង៦ ត្រូវបន្តស្រាវជ្រាវ បង្ក្រាបឲ្យបានស្ដេចខាតដល់ជនណា ដែលបានរំលោភយកដីតំបន់បីដោយគ្មានការលើកលែងទៀតឡើយ ដោយកិច្ចការនេះបណ្ដាក្រុងស្រុកត្រូវតែដាក់កម្លាំងល្បាត និងឃ្លាំមើលជាប្រចាំ។ *ទី២៖ បណ្ដាក្រុងស្រុក ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការយល់ដឹងព្រមទាំងចលនាបស់បង្គោលព្រំដែនគ្រប់គោលដៅដែលប្រឈម ហើយកម្លាំងល្បាតត្រូវបន្ត ព្រមទាំងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការងារនេះឲ្យមានប្រសិទ្ធភាព

    February 8, 2024
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោក រី វុទ្ធី ដែលជាម្ចាស់កសិដ្ឋានមាគ៌ាជលសាចិញ្ចឹមកង្កែបយកសាច់ និងបង្កាត់ពូជកូនកង្កែប ដែលរស់នៅក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានលើកឡើងថា ការចិញ្ចឹមកង្កែបយកសាច់របស់គាត់ អាចផលិតបានពី ៤ ទៅ ៦ តោន ក្នុងមួយខែ ហើយឆ្នាំនេះគាត់នឹងបង្កើនការផលិតឲ្យបានពី ១០ ទៅ ១៥តោន ក្នុងមួយខែ ដើម្បីបំពេញតម្រូវការទីផ្សារ។ លោកបានបន្ថែមថា ចំពោះកូនកង្កែប គាត់បានបង្កាត់លក់នេះ គឺគាត់លក់មួយក្បាលតាមទំហំ និងអាយុកាលគឺចាប់ពី២០០រៀល រហូតទៅដល់ ៥០០រៀល ដោយមួយខែៗ គាត់អាចលក់ចេញពី ១៥

    February 8, 2024
  • ព័ត៌មានជាតិ

    (ប៊ែន-ស្វីស)៖ ប្រទេសស្វីស បានប្រគល់ចម្លាក់ព្រះពុទ្ធបដិមា ១អង្គ ដែលមានអាយុកាលជាង ១០០០ឆ្នាំ ដល់ប្រទេសកម្ពុជាវិញ។ នេះបើតាមការប្រកាសរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ចម្លាក់ព្រះពុទ្ធបដិមា ១អង្គនេះ ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះដែរ ត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កម្ពស់ ៤៩ ស.ម។ ពិធីប្រគល់និងទទួល

    February 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា ត្រឹមខែ៦ឆ្នាំនេះ សមត្ថកិច្ចត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយនឹងបង្កគ្រោះថ្នាក់។ ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងបែបនេះ ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា៖ «កន្លងទៅគឺឃើញថាបានធ្វើច្រើន មិនមែនអត់ធ្វើទេ ប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថា ធ្វើនៅពេលដែលថ្នាក់ដឹកនាំគាត់ស្រែកបន្តិចទៅទើបធ្វើ ប៉ុន្តែមិនមានការធ្វើដូចជាភ្លៀងរលឹម ដូច្នេះហើយ

    February 8, 2024