- Khmerpress
- ព័ត៌មានអន្តរជាតិ
(លីម៉ា)៖ លោកស្រី ឌីណា បូលូអាត (Dina Boluarte) នៅថ្ងៃពុធសប្ដាហ៍នេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសប៉េរូ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ប៉េត្រូ កាស្ទីយ៉ូ (Pedro Castillo) ត្រូវបានសភាដកតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។ លោកស្រី បូលូអាត ដែលមានតួនាទីជាអនុប្រធានាធិបតី បានក្លាយជាប្រធានាធិបតីជាស្ត្រីដំបូងបំផុតរបស់ប៉េរូ ក្រោយលោកប្រធានាធិបតី កាស្ទីយ៉ូ ត្រូវបានសមាជិកសភានាំគ្នាបោះឆ្នោតបណ្ដេញចេញពីអំណាច និងចាប់ខ្លួន បន្ទាប់ពីលោកប៉ុនប៉ងរំលាយសភាជាតិ។ ការបោះឆ្នោតទម្លាក់លោក ប៉េត្រូ កាស្ទីយ៉ូ ចេញពីអំណាចធ្វើឡើង
December 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទមន្ទីរសំរាកព្យាបាល «ដើមអង្ក្រង» ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ។ ក្រសួងសុខាភិបាលបានសម្រេចថា «បិទ និងដកហូតលិខិតអនុញ្ញាតឲ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ដើមអង្ក្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេង គ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ
December 8, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការគំរាមកំហែង នៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើងជាលំដាប់ ប៉ុន្តែលោកទទូចថាទីក្រុងមូស្គូនឹងមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ក្រោយទីក្រុងមូស្គូចោទប្រកាន់ថាអ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធសប្ដាហ៍នេះក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៉ី ជាមួយការសង្កត់ធ្ងន់ដែរថារុស្ស៉ីនឹងការពារខ្លួនឯង ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមាន។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «យើងនឹងមិនខឹងរហូតដល់គ្រប់គ្រងខ្លួនឯងមិនបាននោះទេ។ យើងដឹងច្បាស់ថាអ្វីទៅ ជាអាវុធនុយក្លេអ៊ែរ។ យើងមានអាវុធទំនើបៗជាច្រើនដែលប្រទេសដទៃគ្មាន…ប៉ុន្តែយើងនឹងមិនប្រើអាវុធនុយក្លេអ៊ែរមុននោះទេ លុះត្រាតែយើងត្រូវបានវាយប្រហារមុន»។ គួរបញ្ជាក់ថា បើតាមលោក
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជំនាញខាងវប្បធម៌និងវិចិត្រសិល្ប: ស្នើដល់ក្រសួងអប់រំដាក់បញ្ជូលល្ខោនស្រមោលស្បែកធំចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីលើកស្ទួយសម្បត្តិ វប្បធម៌របស់ខ្មែរ។ លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ បុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ល្ខោនស្បែកធំឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ។លោកបានបន្តថា រាជរដ្ឋាភិ បាលគួរជំរុញការបង្កើតនិងបញ្ចូលទៅកម្មវិធីសិក្សាក្នុងវិស័យអប់រំដល់សិស្សានុ សិស្ស ដើម្បីបង្ហាញឱ្យប្រជា ពលរដ្ឋខ្មែរបានស្គាល់ លើក ស្ទួយជីវភាពសិល្បករ ថែរក្សាវប្បធម៌ នឹងឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់អក្សរ សិល្ប៍រៀមកេរ្តិ៍ដ៏អស្ចារ្យដែល គេត្រូវយកមកសម្តែងមានតែមួយគត់។
December 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ទើបចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ខ្លួនទើបបានអនុម័តកញ្ចប់ហិរញ្ញប្បទាន៧៣ លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបានបញ្ជាក់ថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
December 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសបន្តស្វាគមន៍ និងលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឲ្យមកដាក់ពាក្យស្នើសុំ នៅក្រសួងកសិកម្ម»។ ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្តង់ដារពិតប្រាកដមែន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់
December 8, 2022 - ព័ត៌មានអន្តរជាតិ
សភាឥណ្ឌូណេស៊ីបានអនុម័តច្បាប់ក្រមព្រហ្មទណ្ឌថ្មីមួយ ដែលហាមប្រាមពលរដ្ឋពីការរួមភេទមុនពេលរៀបអាពាហ៍ពិពាហ៍ និងរឹតត្បិតសេរីភាពនយោបាយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ការរួមភេទក្រៅអាពាហ៍ពិពាហ៍នឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ ក្រោមច្បាប់ថ្មី ដែលនឹងចូលជាធរមានក្នុងរយៈពេល ៣ ឆ្នាំទៀត។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីការអភិរក្សសាសនាមានការកើនឡើង ខណៈប្រទេសនេះភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម។ អ្នករិះគន់ចាត់ទុកច្បាប់នេះថាជា «គ្រោះមហន្តរាយ» លើសិទ្ធិមនុស្ស និងជាផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ ក្រុមយុវជនជាច្រើនក្រុមភាគច្រើនបានតវ៉ាប្រឆាំងនឹងច្បាប់នេះ នៅខាងក្រៅសភាក្នុងទីក្រុងហ្សាកាតាក្នុងសប្តាហ៍នេះ។ គេរំពឹងថា ច្បាប់ថ្មីនេះនឹងមានការតវ៉ាឡើងដល់តុលាការ។ ច្បាប់នេះនឹងអនុវត្តស្មើៗគ្នាចំពោះអ្នកស្រុក និងជនបរទេស ដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឬអ្នកទៅលេងកន្លែងកម្សាន្ត ដូចជាកោះបាលីជាដើម។ ពោលគឺគូស្នេហ៍ដែលរួមភេទ ខណៈមិនទាន់បានរៀបការ អាចត្រូវជាប់គុករហូតដល់ ១ ឆ្នាំ។ ច្បាប់នេះក៏ហាមឃាត់មិនឱ្យគូស្នេហ៍រស់នៅជាមួយគ្នាមុនរៀបការផងដែរ
December 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាបន្ដស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅសល់៤៨រូប សម្រាប់ឆ្នាំ២០២៣ខាងមុខ ដើម្បីធ្វើឱ្យកម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកទទួលបានជោគជ័យ។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយ សឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) បានថ្លែងអំណរគុណសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។ លោកស្រីក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ
December 7, 2022 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជាការផ្លាស់ប្តូរមួយដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាត រយៈពេល៣ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។ ការបន្ធូរបន្ថយនេះរួមមានទាំងការអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាអាចស្នាក់នៅក្នុងផ្ទះ ហើយលុបចោលនូវការធ្វើតេស្តសម្រាប់អ្នកដំណើរក្នុងប្រទេស ចំពេលដែលទីក្រុងប៉េកាំងកំពុងរៀបចំឲ្យមនុស្ស ១.៤ពាន់លាននាក់ រៀនរស់នៅជាមួយកូវីដ-១៩។ ទោះបីជាព្រំដែនច្រើននៅតែបិទក៏ដោយ តែប្រជាពលរដ្ឋបានអបអរសាទរ ចំពោះលទ្ធភាពនៃការផ្លាស់ប្តូរ ដែលអាចមើលឃើញថា ចិននឹងងើបឡើងវិញបន្តិចម្តងៗ ចូលទៅក្នុងពិភពលោកឡើងវិញ គិតចាប់តាំងពីមេរោគនេះ ត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន (Wuhan)។ កាសែត Beijing Daily របស់រដ្ឋចិន បានរាយការណ៍ដោយដកស្រង់សម្តីរបស់ លោក
December 7, 2022









