- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារពិភពលោក (World Bank) ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងងើបឡើងវិញបានល្អ បន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានា ដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមាន សម្រាប់កំណើន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ របាយការណ៍របស់ធនាគារពិភពលោកដែល Fresh News ទទួលបានបញ្ជាក់ថា នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤.៨ភាគរយ នៅក្នុងឆ្នាំ២០២២ ក្នុងនោះ ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយសម័យ មានជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍។ ឧស្សាហកម្មកាត់ដេរ
December 7, 2022 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ ស្ត្រីវ័យ ៥៦ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានអាការក្អួត និងវិលមុខ ក្រោយទទួលទានពោតលីងត្រឹម ២ដុំតូច ខណៈការធ្វើតេស្តបង្ហាញថា គាត់ក៏មានសារធាតុកញ្ឆា THC នៅក្នុងខ្លួនផងដែរ។ វេជ្ជបណ្ឌិត ង្វៀន ទ្រុងង្វៀន (Nguyen Trung Nguyen) ប្រធាននាយកដ្ឋានគ្រប់គ្រងជាតិពុលបាននិយាយកាលពីថ្ងៃច័ន្ទថា ស្ត្រីម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bach Mai ដោយមានអាការរវើរវាយ។ គ្រួសាររបស់គាត់បាននិយាយថា ប្រហែលមួយម៉ោងបន្ទាប់ពីស្ត្រីនោះបានទទួលទានពោតលីងដែលកូនរបស់គាត់ទិញពីអនឡាញ គាត់ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាវិលមុខ និងក្អួត។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឱ្យគាត់ថា គាត់ពុលអាហារ ហើយបន្ទាប់ពីព្យាបាលរួច ឥឡូវនេះគាត់កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់។ លោក ង្វៀន បាននិយាយថា វាជាលើកទីមួយហើយ
December 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះអោយបានទាបបំផុត។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង
December 7, 2022 - ព័ត៌មានអន្តរជាតិ
សមាជិកសភាសហរដ្ឋអាមេរិក បានយល់ព្រមផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមដល់អ៊ុយក្រែនយ៉ាងហោចណាស់ ៨០០ លានដុល្លារនៅឆ្នាំក្រោយ និងគាំទ្រកោះតៃវ៉ាន់ជាមួយនឹងជំនួយរាប់ពាន់លានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមច្បាប់គោលនយោបាយការពារជាតិ $៨៥៨ ពាន់លានដុល្លារ ដែលបានបង្ហាញកាលពីថ្ងៃអង្គារ។ ជម្រាបដែរថា ច្បាប់សារពើពន្ធឆ្នាំ២០២៣ សម្រាប់ការការពារជាតិ ឬ NDAA បានផ្តល់សិទ្ធិដល់ការចំណាយបន្ថែមសម្រាប់ជំនួយសន្តិសុខនៅអ៊ុយក្រែន ដែលនេះជាការកើនឡើង ៥០០ លានដុល្លារ លើសំណើរបស់ប្រធានាធិបតី ចូ បៃដិន កាលពីដើមឆ្នាំ។ វិក័យប័ត្រនេះក៏ពង្រឹងដល់ Pacific Deterrence Initiative ជាមួយនឹងការវិនិយោគថ្មីចំនួន ១១.៥ ពាន់លានដុល្លារ ហើយវាក៏ផ្តល់សិទ្ធិដល់ច្បាប់ស្តីពីការពង្រឹងភាពធន់របស់តៃវ៉ាន់ឆ្នាំ២០២២ ដែលជាច្បាប់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយតៃវ៉ាន់ ជាមួយនឹងការចំណាយរហូតដល់ ១០ ពាន់លានដុល្លារក្នុងរយៈពេល
December 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាជឺជីតស៊ូកម្ពុជា បានឈ្នះមេដាយសរុប ១៦គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ពីការប្រកួតកីឡាជឺជីតស៊ូអន្ដរជាតិ SIAM CUP Winter Edition 2022 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ។ តាមការបញ្ជាក់របស់លោក Jasper Pass គ្រូបង្វឹកកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ មានអត្តពលិកចូលរួមសរុប ៧៥០នាក់ មកពី ៤៩ប្រទេសលើពិភពលោក ក្នុងនោះក៏មានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចូលរួមផងដែរ ។ ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយសរុប
December 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសមិនគាំទ្រដាច់ខាត ចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជនដទៃ ហើយបែរជារួចខ្លួនពីសំណាញ់ច្បាប់ ត្រឹមការបង់លុយជាសំណងជំងឺចិត្ត។ នៅប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និងប្រតិកម្មជាខ្លាំងលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ដ បុកម៉ូតូមួយគ្រឿង នៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ៦០ថ្ងៃម្នាក់ផងដែរ។ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឱ្យមានការជជែកគ្នាជាច្រើននៅលើបណ្ដាញសង្គម ដោយជនបង្កបញ្ចប់រឿងជាមួយជនរងគ្រោះ ត្រឹមសំណង ២,៥០០ដុល្លារ។ បើទោះបីបញ្ចប់សំណងជាមួយជនរងគ្រោះយ៉ាងណាក្ដី ប៉ុន្ដែក្នុងច្បាប់បានកំណត់ថា ជនបង្កមិនត្រូវរួចខ្លួននោះទេ។ ជនបង្កនៅតែជាប់បណ្ដឹងអាជ្ញា ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការសោកស្ដាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាបន្ដបន្ទាប់នៅក្នុងសង្គម ហើយមានពេលខ្លះរហូតបាត់បង់ជីវិតថែមទៀតផង។
December 7, 2022 - ព័ត៌មានអន្តរជាតិ
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលហាក់មានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ដែលបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅ និងការធ្វើពាណិជ្ជកម្មខ្នាតធំនៅក្នុងវិស័យជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី៧ ខែធ្នូនេះបានឲ្យដឹងថា គិតត្រឹមតែនៅក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីចំនួន ៥០០នាក់នៅលើពិភពលោកបានខាតបង់ប្រាក់ចំណូលអស់ជាច្រើន ហើយគិតជាសរុបរួមទឹកប្រាក់ដែលបានបាត់បង់នោះមានចំនួនប្រមាណជា ១,៤ ទ្រីលានដុល្លារឯណោះ។ នៅក្នុងចំណោមមហាសេដ្ឋីទាំងអស់នោះគេកត់សម្គាល់ថា មហាសេដ្ឋីដែលបានខាតបង់ប្រាក់ច្រើនជាងគេមានចំនួន ១០រូប ដូចខាងក្រោមនេះ៖ ១០៖ លោក Bill Gates អគ្គនាយកក្រុមហ៊ុន Microsoft បានខាតបង់ចំនួន ២៧,៣ ពាន់លានដុល្លារ។ ៩៖ លោកស្រី Françoise Bettencourt Meyers
December 7, 2022 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ កសិករនៅភូមិក្រឡាសពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានលើកឡើងថា កសិករ នៅខេត្តព្រះវិហារ កំពុងទទួលបានជីវភាពប្រសើរជាងមុន តាមរយៈការលក់ស្រូវសេរីរាង្គ។ ជាក់ស្តែងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការផលិត និងការទិញ-លក់ស្រូវត្រយង (IBIS) និងស្រូវសរីរាង្គតាមគោលការណ៍ របស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរកា និងសហគមន៍រំដួលម្លូព្រៃជាយដែន ស្ថិតក្នុងខេត្តព្រះវិហារ។ គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយងបានកំពុងជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេស ដំណាំស្រូវសរីរាង្គ
December 7, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមប្រភព All Football បានឱ្យដឹងថា កីឡាកររបស់ជម្រើសជាតិអ៉េស្បាញ និងក្លឹបបាសេឡូណា Gavi អាចនឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងវ័យក្មេង ប្រសិនបើគាត់នឹងត្រូវរៀបការជាមួយព្រះនាងម្ចាស់ Leonor របស់អេស្ប៉ាញ។ រឿងរ៉ាវបានចាប់ផ្ដើមប៉ុន្មានសប្ដាហ៍មកហើយ នៅពេលដែលបណ្ដាញ Socialit បានបង្ហាញថា ព្រះនាង Leonor គឺទំនងជាសព្វព្រះហរទ័យជាមួយកីឡាករ Gavi ហើយពាក្យចចាមអារ៉ាមអំពីអនាគតដ៏របស់ពួកគេមិនបានស្ងប់ស្ងាត់ឡើយ។ លើសពីនេះ ស្តេច Felipe VI ត្រូវបានគេរាយការណ៍ថា បានទៅសួរសុខទុក្ខ Gavi និងប្រគល់អាវដែលមានហត្ថលេខារបស់ Gavi ទៅឱ្យបុត្រីរបស់ទ្រង់ទៀតផង។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា អនាគតរាស្រ្តសាមញ្ញា និងព្រះនាងម្ចាស់អាចទៅរួចបាន ឬយ៉ាងណា ប៉ុន្តែវាក៏មិនមែនជាលើកទី១ នោះដែរ ដែលគ្រួសាររាជវង្សអេស្ប៉ាញ
December 7, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ស្ថិតក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ការបិទការនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោបដែលមានផ្ទៃក្រឡា ១ ២៨៣ហិកតា គឺដើម្បីរួមចំណែកគ្រប់គ្រងផលស្តុកត្រីកាម៉ុងឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ ក្នុងនោះផងដែរ សម្រាប់ប្រជានេសាទដែលល្មើស និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
December 7, 2022









