- Khmerpress
- ព័ត៌មានអន្តរជាតិ
ថៃ៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple ត្រូវបានបណ្តាញសារព័ត៌មាន The Thaiger រាយការណ៍ថា គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ដោយដកចេញពីប្រទេសចិននិងយកទៅដាក់នៅក្នុងប្រទេសថៃវិញម្តង។ គម្រោងផ្លាស់ប្តូរដ៏ធំមួយនេះបានកើតមានឡើងក្រោយចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនហាក់កំពុងមានបញ្ហារាំងស្ទះយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនមិនអាចទទួលបានផលិតផលស្របតាមការកំណត់ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Apple មានទីតាំងដំឡើងទូរស័ព្ទ iPhone នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីមានដូចជា ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសវៀតណាម។ យ៉ាងណាក្តី ចំពោះទីតាំងដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទសចិននាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ក៏ព្រោះថាអាជ្ញាធរចិននៅតែបន្តអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ពោលគឺសម្រេចបិទខ្ទប់ទីក្រុងនិងតំបន់ជាច្រើនជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានទីតាំងដែលជាប្រភពដ៏ធំបំផុតសម្រាប់ដំឡើងទូរស័ព្ទ iPhone ផងដែរ។ សូមបញ្ជាក់ផងដែរថា វិធានការដ៏តឹងរឹងរបស់អាជ្ញាធរបានជំរុញឲ្យបុគ្គលិករបស់ក្រុមហ៊ុន Foxconn Technology Group
December 7, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារនេះថា លោកចង់កាន់អំណាចរហូតដល់ឆ្នាំ២០២៥ ដែលបង្ហាញជាលើកដំបូងថា លោកគ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកល នាដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២។ ប្រទេសថៃគ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយ ហើយនៅថ្ងៃអង្គារនេះគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសនេះ បានចាប់ផ្តើមបង្ហាញប្រធានបទយុទ្ធនាការមួយចំនួនរបស់ខ្លួន។ លោក ប្រាយុទ្ធ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានបន្តតំណែងនេះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស ខណៈប្រជាប្រិយភាពរបស់គាត់ ស្ថិតនៅក្នុងភាពស្រពិចស្រពិល។ គណបក្សភឿថៃជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្ទង់មតិ ប៉ុន្តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលព្រាងក្រោមការគ្រប់គ្រងរបស់យោធា បានដាក់ប្រព័ន្ធនេះឱ្យគាំទ្រគណបក្សដែលមានទំនាក់ទំនងនឹងយោធា។ កាលពីខែកញ្ញាអាណត្តិប្រាំបីឆ្នាំរបស់ លោក ប្រាយុទ្ធ
December 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា នាពេលខាងមុខ ក្រសួងមានបំណងចង់ឲ្យមានការបែងចែកផលិតកសិកម្មនាំចូល និងផលិតកសិកម្មក្នុងស្រុក ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការជ្រើសរើស និងដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រផលិតក្នុងស្រុក។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឌិត ទីណា រៀបចំកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា»។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។ លោក ឌិត
December 7, 2022 - សង្គម
(ភ្នំពេញ)៖ មហាជនប្រាកដច្បាស់ជានៅចាំ កុមារ ហ៊ឺ ទៀង គីមហុង ដែលមានភាពលេចធ្លោជាខ្លាំង ដោយកាលពីឆ្នាំ២០១៧កុមាររូបនេះ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសមត្ថភាពវ័យឆ្លាត ដោយកាលនោះកុមាររូបនេះមានអាយុទើបតែ៧ឆ្នាំប៉ុណ្ណោះតែមានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២បានយ៉ាងល្អ។ ក្នុងនោះផងដែរ ហ៊ឺ ទៀង គីមហុង ក្នុងឆ្នាំនេះមានវ័យ១៣ឆ្នាំក៏ទើបតែបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យកាលប្រឡង ០៥ ធ្នូ ២០២២ នេះបើយោងតាមការបង្ហោះរបស់លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។ លោកបានសរសេររៀបរាប់ថា៖ «គីម ហុង អាយុ១៣ឆ្នាំហើយ! ប្រឡងបាក់ឌុបរួចនៅថ្ងៃទី ៦ ធ្នូ ២០២២!
December 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការលក់លេខពិសេសផ្ទាល់ខ្លួន នៅដើមឆ្នាំ២០២៣ ដើម្បីបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូប អាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនាការតាំងពិព័រណ៍រថយន្តផ្សេងៗ។ ការបញ្ជាក់ដូចនេះបានលើកឡើង នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត ដែលបានរៀបចំឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតី លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងដោយមានការចូលរួមពីមន្ត្រីជំនាញនៃគណៈកម្មការអន្តរក្រសួង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងមន្រ្តីក្រុមហ៊ុនលក់រថយន្តសរុបប្រមាណ៦០រូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជូនដំណឹងស្ដីពី ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត ដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ
December 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក
December 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កំណើនចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមខែតុលា ឆ្នាំ២០២២ មានចំនួនសរុប ៦២៥គ្រឿង កើនប្រហែល ៥ ៥៨២% ប្រៀបធៀបទៅឆ្នាំ២០២១។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតនិងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅក្នុងកម្ពុជា។ លោក ពៅ ម៉ាលី បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី ដោយមានការ
December 6, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាននាំយកម៉ូតូឌ្រីមសង់១គ្រឿង ទៅប្រគល់ជូនកីឡាការិនី វ៉ឹត ចន្ថា រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលទើបទទួលបានមេដាយចំនួន៣គ្រឿង ផ្នែកកីឡាអត្តពលកម្មជាតិលើកទី១ជនពិការ ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ សូមបញ្ជាក់ផងដែរថា កីឡាការិនីជនពិការ វិត ចន្ថា អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង, ប្រាក់
December 6, 2022 - សង្គម
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានឱ្យដឹងថាបន្ទាប់ពីទទួលបានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ឱ្យជួយរកយុត្តិធម៌ ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ពេលនេះក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានទៅជួបគ្រួសារជនរងគ្រោះហើយ ដេីម្បីការពារតាមផ្លូវច្បាប់។ លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ «ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានថ្លែងប្រាប់ខ្ញុំតាមទូរស័ព្ទនៅមុននេះបន្តិចថា បន្ទាប់ពីទទួលបានសំណូមពរជាច្រើនពីប្រជាពលរដ្ឋឱ្យជួយរកយុត្តិធម៌ជូនគ្រួសារមួយរួមទាំងទារកម្នាក់ផងដែលត្រូវរថយន្តបុកបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ ឯកឧត្តម បានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ទៅជួបគ្រួសារជនរងគ្រោះហើយ ដេីម្បីការពារតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ជូនថា ករណីបុកមនុស្សស្លាប់និងរបួសជាច្រេីននាក់ គ្រាន់តែបង់លុយ ២៥០០
December 6, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Sanook បានរាយការណ៍ថា ថ្មីៗនេះមានវីដេអូនៅលើបណ្ដាញ TikTok មួយ កំពុងឆក់យកដួងចិត្តមហាជនអ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង ដែលវាបានបង្ហាញការគោរព និងការដឹងគុណរបស់នារីម្នាក់ ចំពោះបងប្រុសរបស់នាង។ វីដេអូដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយមួយនោះ បានបង្ហាញពីនារីវ័យក្មេងម្នាក់បានក្រាបសំពះបងប្រុសរបស់នាង នៅថ្ងៃបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Rajabhat ក្នុងខេត្ត Nakhon Sri Thammarat ភាគខាងត្បូងប្រទេសថៃ។ នៅក្នុងវីដេអូខ្លីនោះបានបង្ហាញថា ក្រោយពីបានបំពាក់ឈុតទទួលសញ្ញាប័ត្រលើបងប្រុសរួចហើយ នារីនោះបានសម្តែងកាយវិការគោរព ដោយការសំពះបាតជើងបងប្រុសរបស់នាង។ បង្ហោះចេញពីគណនីឈ្មោះថា Chnitakotchasit នារីម្នាក់នោះបានថ្លែងអំណរគុណដល់បងប្រុសរបស់នាង ដែលបានលះបង់គ្រប់យ៉ាងដើម្បីនាងបន្ដការសិក្សាដល់ចប់ចុងចប់ដើម។ នាងក៏បានរួមបញ្ចូល hashtag «#Red Label Graduates #Graduation #Done
December 6, 2022









