- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា បណ្ដេញចេញជនបរទេស១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន០៥សញ្ជាតិ ក្នុងនោះ ជនជាតិឥណ្ឌាចំនួន០២នាក់ អាមេរិកចំនួន០១នាក់ ឡាវចំនួន០២នាក់ ចិនចំនួន០៤នាក់ និងជនជាតិវៀតណាម ចំនួន៩៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
December 2, 2022 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣ នាពេលខាងមុខ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ រដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីកម្សាន្ដសប្បាយជាច្រើនដូចតទៅ៖ -ការប្រណាំងទូកនេសាទ -ការសម្តែងឆ័ត្រយន្តហោះ -កម្មវិធីប្រដាល់សេរី និងសម្ដែងក្បាច់គុនបុរាណខ្មែរ -ការប្រគុំតន្ត្រីចំនួន ០៣ទីតាំង (ពហុកីឡាដ្ឋានខេត្ត ទីលានរូបសំណាកព្រះបាទអង្គឌួង និងឆ្នេរ ព្រែកកំពតកោះស្មៅ) -ទស្សនាការបាញ់កាំជ្រួច និងរាប់ថយក្រោយ។ ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តមានកិត្តិយសសូមគោរពអញ្ជើញ សាធារណៈជន
December 2, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់មីស៉ីលតម្លៃរាប់លានដុល្លារមួយផ្សេងទៀត ទៅឲ្យប្រទេសហ្វាំងឡង់ ដោយយល់ព្រមដឹកជញ្ជូនគ្រាប់មីស៉ីល សម្រាប់បាញ់ពីឧបករណ៍បំពាក់លើស្មារាប់រយគ្រាប់ និងជាលើកទី៣ គិតចាប់តាំងពីដើមខែវិច្ឆិកាមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានប្រកាសថា ក្រុមមន្ត្រីបានអនុម័តកិច្ចព្រមព្រៀងតម្លៃ ៣៨០លានដុល្លារ សម្រាប់ការលក់មីស៉ីល ស្ទីងចឺ (Stinger) ចំនួន៣៥០គ្រាប់ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាការបណ្តុះបណ្តាលនិងការដឹកជញ្ជូន។ ការលក់នេះនឹងជួយធ្វើអោយប្រសើរឡើង នូវសមត្ថភាពការពារ និងទប់ស្កាត់របស់ប្រទេសហ្វាំងឡង់ និងបម្រើផលប្រយោជន៍គោលនយោបាយការបរទេសអាមេរិកផង។ កិច្ចព្រមព្រៀងចុងក្រោយនេះ គឺជាប្រតិបត្តិការលក់អាវុធក្នុងទំហំធំលើកទី៣ ជាមួយហ្វាំងឡង់ ដោយកាលពីថ្ងៃទី២៨
December 2, 2022 - ព័ត៌មានអន្តរជាតិ
អតីតតារាសម្តែងលោក Jason David Frank ដែលបានទទួលមរណភាពកាលពីខែមុន នៅក្នុងវ័យ ៤៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា គាត់បានស្លាប់ដោយសារការធ្វើអត្តឃាត នេះបើតាមការឱ្យដឹងដោយអ្នកនាង Tammie Frank ដែលជាភរិយារបស់គាត់។ លោក Jason ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាតួអង្គ Power Rangers ពណ៌បៃតង ដែលមានឈ្មោះថា Tommy Oliver ។ ខ្សែភាពយន្តចុងក្រោយរបស់លោកគឺ Legend of the White Dragon គ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ បន្ទាប់ពីយុទ្ធនាការ Kickstarter ជោគជ័យ។ ឥឡូវនេះភរិយារបស់គាត់ គឺអ្នកស្រី Tammie
December 2, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ សេចក្តីប្រកាសព័ត៌មានរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន៖ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានសង្គមមួយចំនួន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល!!!”។ យើងខ្ញុំសូមបង្ហាញទិដ្ឋភាពច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា១១១ បានចែងថា “កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា”។ អនុលោមតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខៈ ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា
December 2, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីនានា ក្នុងព្រឹត្តិការណ៍ “រំលឹកគុណឣង្គរ” ដែលបើកឱ្យសាធារណជនចូលរួមដោយសេរី។ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជ្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តាមកម្មវិធីនានា ដូចខាងក្រោម៖ ១- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៖ -ចាប់ពីម៉ោង៦ព្រឹក៖ ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងនោះបងប្អូនប្រជាពលរដ្ឋអាចចូល រួមដាក់បាត្រព្រះសង្ឃ
December 2, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ រ៉ែថ្មសំណង់ និងការប្រកាស ស្តីពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រោយមើលឃើញថា ទីផ្សារថ្មសំណង់មានភាពគ្រប់គ្រាន់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ប្រសិនជាស្ថានភាពរ៉ែថ្មសំណង់ខ្វះខាត លោកនឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណឡើងវិញ។ សិក្ខាសាលា និងការប្រកាសនេះ បានធ្វើឡើងសណ្ឋាគារភ្នំពេញ និងដោយមានការចូលរួមពីលោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង ប្រធាន សមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោក អ៊ឹង
December 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ កុមារី សាពូន តារាពិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា អាយុត្រឹមតែ១១ឆ្នាំ ត្រូវបានមហាជនកោតសរសើរជាខ្លាំងចំពោះការតស៊ូ និងសមត្ថភាពក្នុងវិស័យសិល្បៈ ដោយកុមារីរូបនេះទទួលបានការថតរឿង និងចុងក្រោយនេះ កុមារី តារាពិមាន ទទួលបានការអាណិតស្រលាញ់ ត្រូវបានម្ចាស់ហាង ធិរិកាដេីម កាត់ដេរ ផ្តល់ឱកាសការងារថតម៉ូត និងឧបត្ថម្ភថវិកា១០០០ដុល្លារ ដោយកុមារីរូបនេះបាននិយាយថានឹងយកថវិកានេះយកទៅជូនម្តាយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្ចាស់ហាង ធិរិកាដើម កាត់ដេរ បានសរសេររៀបរាប់ថា ៖ «ចេះណាស់កូនម្ដាយប្រាក់ដំបូងដែលបានពីការងារថតម៉ូតគឺយកទៅជូនអ្នកម្ដាយកម្សត់របស់ខ្ញុំពេលបានស្ដាប់ហេីយ បេះដូងរបស់ខ្ញុំពិតជារំភេីបនឹងកតញ្ញូរបស់កូនដែលមានអាយុត្រឹមតែ១១ឆ្នាំ។ហេីយបេះដូងដ៏ស្រស់ស្អាតរបស់គាត់ពិតជាអស្ចារ្យណាស់សូមអោយទទួលបាននៅភាពជោគជ័យគ្រប់យ៉ាងក្នុងជីវិតនិងថែម្ដាយដ៏កំសត់នេះជារាងរហូត»។ សូមរំលឹកថាថ្មីៗនេះអ្នកនាងសឿ សុធារ៉ា ដែលជាម្តាយរបស់កុមារីខាងលើកំពុងសម្រាកព្យាបាលនៅ មន្ទីពេទ្យកាល់ម៉ែត្រ ក៏ព្រោះតែមានបញ្ហាសុខភាព
December 2, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១,៦៤១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ៖ ១៖ គម្រោងសាងសង់អគារសិក្សា នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង (ថវិកាចំនួន ៧៩,៤៦៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្នុងគម្រោងនេះ
December 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល ប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៧:០០នាទីព្រឹក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ
December 2, 2022









