- Khmerpress
- ព័ត៌មានអន្តរជាតិ
ថៃ៖ បុរសជាអ្នកផលិតនិងចែកចាយថ្នាំសម្រកទម្ងន់ម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលប្រើប្រាស់ថ្នាំសម្រកទម្ងន់របស់គាត់។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានបញ្ជាក់ថា ជនជាប់ចោទរូបនេះមានឈ្មោះថា Natthawa អាយុ ៥០ឆ្នាំ ខណៈការចាប់ខ្លួនរូបគាត់ត្រូវធ្វើឡើងដោយប៉ូលិសជំនាញក្រុងបាងកក ដែលបានចុះទៅដល់ខុនដូររបស់របស់គាត់តែម្តង។ ប្រភពខាងលើបានបន្តថា ថ្នាំសម្រកទម្ងន់របស់លោក Natthawa គឺជាប្រភេទថ្នាំគ្រាប់ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋថៃដែលកំពុងមានបញ្ហាឡើងទម្ងន់។ បើតាមក្រុមមន្ត្រីជំនាញផ្នែកឱសថថៃបានរកឃើញថា នៅក្នុងថ្នាំសម្រកទម្ងន់ដែលលោក Natthawa បានផលិតឡើងនោះគឺមានផ្ទុកនូវសារធាតុមួយចំនួន ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាលផ្នែកឱសថនិងចំណីអាហារ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា លោក Natthawa នឹងត្រូវទទួលទោសកម្រិតណា ឬត្រូវសងថ្លៃជំងឺចិត្តទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 3, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៦-១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។ គួរជម្រាបថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ»។ លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។ បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់
December 3, 2022 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ ប្រមុខអង្គសុខភាពពិភពលោក WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅថ្ងៃសុក្រនេះ ថាការទម្លាក់ចោលការប្រុងប្រយ័ត្ន និងបរាជ័យជាច្រើននៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឆ្នាំ២០២២នេះ នៅតែបន្តបង្កើតលក្ខខណ្ឌអំណោយផល ដែល អាចនឹងធ្វើឱ្យវីរុសបំប្លែងខ្លួនថ្មី ដ៏កាចសាហាវចាប់កំណើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក តេដ្រូស គឺជាការផ្លាស់ប្ដូរមួយតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយលោកផ្ទាល់បានលើកឡើងថាពិភពលោកកំពុងស្ថិតនៅលើទីតាំងដ៏ ប្រសើរក្នុងការបិទបញ្ចប់កូវីដ១៩។ លោក តេដ្រូស បានគូសបញ្ជាក់ដូច្នេះថា «យើងអាចនិយាយបានថាដំណាក់កាលអាសន្ននៃកូវីដ១៩ កំពុងខិតទៅរកទីបញ្ចប់
December 3, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន គឺជា «រឿងចៀសមិនរួច» ខណៈវិមានក្រឹមឡាំងច្រានចោលលក្ខខណ្ឌចរចារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយព្រមានថាការវាយប្រហារ នឹងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។ ក្រោយបរាជ័យជាបន្តបន្ទាប់ ក្នុងតំបន់ខាកៀវ និងខឺសុន រុស្ស៉ីបានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន តាំងតែពីខែតុលាមកម្ល៉េះ ដោយ បណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ
December 3, 2022 - សង្គម
កាលពីម្សិលមិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ យោងតាមប្រភពវីដេអូមួយ បានបង្ហោះ នឹងមានការចែករំលែកជាច្រើនផងនោះ ពីរឿងហួសចិត្ត ដែលជនមិនស្គាល់មុខ បានទៅស្រោចទឹកនៅវត្តមួយកន្លែង កាន់ក្រដាសប្រាក់ ៥០ដុល្លារ ជាលុយក្លែងក្លាយ ដោយជននោះបានជូនបច្ឆ័យលោកបង ១០ដុល្លារ និងកសាងសាលាធាន់ ២០ដុល្លារ ហើយសល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ ដោយព្រះសង្ឃពុំបានដឹងថាជាលុយក្លែងក្លាយនោះទេ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបង Penh Kimhong បានបង្ហោះវីដេអូ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្រគេនបច្ច័យក្លែងក្លាយដល់ព្រះសង្ឃ មានញោមម្នាក់មកស្រោចទឹក កាន់បច្ច័យ៥០ដុល្លារដោយប្រាប់លោកថាគ្មានលុយរាយ គាត់បានចូលកសាង២០ដុល្លារ ប្រគេនលោក១០ដុល្លារ សល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ។ ប៉ុន្តែអកុសល លុយក្លែងក្លាយ តើជាការបោកប្រាស់
December 3, 2022 - ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាផ្នែកនៃទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«វិធានការនេះពង្រឹងឥទ្ធិពលនៃទណ្ឌកម្មរបស់យើង និង នឹងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីបន្ថែមទៀត»។ សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា ការកំណត់នេះនឹងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថេរភាព ដោយសារតែប្រតិបត្តិករសហភាពអឺរ៉ុបនឹងត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលបានលក់ក្នុងតម្លៃនេះទៅកាន់ប្រទេសទី៣។ សមាជិកសហភាពអឺរ៉ុប គឺប្រទេសអេស្តូនី បាននិយាយថា ការកំណត់តម្លៃនឹងត្រូវបានពិនិត្យជាប្រចាំ។ សហភាពអឺរ៉ុប រួមជាមួយនឹងក្រុមប្រទេសចំនួន ៧ ត្រូវបានគេរំពឹងថា នឹងអនុវត្តកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ប្រេងជាប្រភពចំណូលដ៏សំខាន់សម្រាប់រុស្ស៊ី ខណៈដែលខ្លួនបន្តការឈ្លានពានអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើប្រេងឆៅរុស្ស៊ីនឹងចូលជាធរមាននៅថ្ងៃចន្ទ។ សមាជិកសហភាពអឺរ៉ុបកំពុងចរចាអំពីតម្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មតែឯងនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ
December 3, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោកលោក Elon Musk បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំទៅលើការពិសោធន៍ដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សនឹងចាប់ផ្តើមសាកល្បងជាផ្លូវការនៅរយៈពេល ៦ខែខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការអះអាងរបស់ Musk បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដោយក្នុងនោះលោកបានបញ្ជាក់បន្ថែមថា «យើងកំពុងតែធ្វើការពិសោធន៍ជាបន្តបន្ទាប់ដោយប្រុងប្រយ័ត្នបំផុត និងប្រាកដថាវានឹងដំណើរការល្អមុនពេលដាក់ឧបករណ៍បន្ទះឈីបនោះចូលទៅក្នុងខួរក្បាលមនុស្ស»។ ជុំវិញកិច្ចប្រជុំរបស់ Musk ក្រុមហ៊ុន Neuralink ក៏បានបង្ហើបឱ្យដឹងដែរថា ខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែឆាប់ជាមួយនឹងការកំណត់ចំណុចប្រទាក់រវាងបន្ទះឈីប ទៅនឹងខួរក្បាលរបស់មនុស្ស ដែលវាអាចជួយឱ្យមនុស្សដែលមានពិការភាពអាចវិលមកប្រសើរឡើងវិញបាន។ លើសពីទៅទៀតក្រុមហ៊ុន ក៏កំពុងតែពិនិត្យទៅលើមុខងារស្តាររាងកាយឡើងវិញផងដែរ ជាពិសេសនោះគឺមុខងារសសៃប្រសាទខួរក្បាលដែល Neuralink កំពុងតែបង្កើនការពិសោធន៍ និងយកចិត្តទុកដាក់ជាងមុនទ្វេរដងដើម្បីឱ្យអ្នកដែលមានបញ្ហាប្រព័ន្ធប្រសាទអាចធ្វើការទំនាក់ទំនងតាមរយៈសម្លេងជាមួយនឹងមនុស្សជុំវិញខ្លួនបាន។ យ៉ាងណាមិញបើតាមការបញ្ជាក់ពីក្រុមហ៊ុន Neuralink
December 3, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយសម្រេចផ្អាកជាបណ្ដោះអាសន្នទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២២។ សេចក្តីជូនដំណឹងបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល
December 3, 2022 - ព័ត៌មានអន្តរជាតិ
(ឡាអេ)៖ និយតករឱសថរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំបំបាត់ការក្អកដែលមានផ្ទុកសារធាតុគីមី pholcodine គួរតែត្រូវបានហាមឃាត់ដោយសារតែហានិភ័យ នៃប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ ចំពោះមនុស្សដែលស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ទូទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២។ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ថា ការព្យាបាលជាមួយសារធាតុ pholcodine ដែលត្រូវបានប្រើចំពោះមនុស្សពេញវ័យ និងកុមារ ដើម្បីព្យាបាលការក្អកស្ងួត គួរតែត្រូវបានដកចេញពីការលក់ក្នុងទីផ្សារ។ និយតករបាននិយាយថា «ការប្រើប្រាស់ថ្នាំ Polcodine ក្នុងរយៈពេល១២ ខែមុនពេលការប្រើថ្នាំសន្លប់ទូទៅ … គឺជាកត្តាហានិភ័យសម្រាប់ការវិវត្ត នៃប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)»។ របាយការណ៍បានសង្កត់ធ្ងន់ថា
December 3, 2022 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្ដីជូនដំណឹង ស្តីពីការផ្ដល់កន្លែងស្នាក់នៅ ជូនសិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់មាតាបិតា អាណាព្យាបាលសិស្ស និង ប្អូនៗសិស្សានុសិស្ស ដែលនឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខជ្រាបថា៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
December 2, 2022









