- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះថា រយៈពេល៤ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ សរុបបាន៣,០៩៣នាក់។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមភូមិ និងតាមខ្នងផ្ទះ ដែលអនុវត្ដតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ សរុបរួមគឺធ្វើបាន
December 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅផងដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកហិបវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបើកហិបវិញ្ញាសាក៏មានការអញ្ជើញចូលរួមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃាង សេង ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។ ក្រៅតែពីរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ដំណើរការប្រលងក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នាតាមពេលវេលា ដែលបានកំណត់។
December 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សា និងព្យាបាលស្បែក ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម និងលក់តាមទីផ្សារ គ្មានការត្រួតពិនិត្យពីអ្នកជំនាញ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានស្នើឲ្យសមាគមគ្រូពេទ្យឯកទេសសើស្បែកក្នុងតំបន់អាស៊ី រួមគ្នាលុបបំបាត់ផលិតផលក្លែងក្លាយ។ ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឳកាសអញ្ជើញបើកសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ «សុខភាពស្បែក ក្រោយជំងឺកូវីដ-១៩» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេល២ថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីថ្លែងបន្តថា បច្ចុប្បន្ននេះសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម និងលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាល
December 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតនូវវីដេអូខ្លីមួយ ដើម្បីពន្យល់ពីបទប្បញ្ញត្តិសម្រាប់បេក្ខជនត្រូវយល់ដឹង និងអនុវត្តនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៥ ខែធ្នូ ឆ្នាំ២០២២។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៤នាក់។ ការប្រឡងមានចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ទី៦ ខែធ្នូ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ Freshnews
December 4, 2022 - សង្គម
(ពោធិ៍សាត់)៖ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋាន កញ្ញា សូ សាន ដែលមហាជនជាច្រើនបានស្គាល់ថាជាជាសប្បុរសជនមួយរូប តែងតែ ចូលរួមសកម្មភាពមនុស្សធម៌។ ថ្មីៗនេះ កញ្ញាបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារអាមេរិក ជូនវិទ្យាល័យហ៊ុន សែន១០មករាបឹងកន្ទួត ដែលស្ថិតនៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ១០មករាបឹងកន្ទួត បានថ្លែងអំណរគុណ កញ្ញា សូ សាន ដែលជាអ្នកពោធិ៍សាត់ និងជាអតីតសិស្ស ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារ ជួយដល់សាលាបានទិញសម្ភារៈសិក្សាដូចជាតុកៅអី សម្រាប់សិស្សសាលាដែលជាធនធានមនុស្សប្រើប្រាស់សិក្សាជាបន្ត។ ក្រៅពីជាសប្បុរសជន កញ្ញា
December 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ សូមបញ្ជាក់ថា លោក ប៉ែន បូណា គឺជាអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលបានប្រឡូកក្នុងវិស័យនេះអស់ជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នលោកមានតួនាទីជាប្រធានក្លឹបអ្នកកាសែតកម្ពុជាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews
December 3, 2022 - ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូនេះបានឲ្យដឹងថា រថយន្តដែលអាចហោះនៅអាកាសបាននឹងត្រូវគេយកទៅតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីគឺទីក្រុង Nasuntara នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ។ រថយន្តអាចហោះបានដែលនឹងមានវត្តមាននៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីនោះគឺរថយន្តរបស់ក្រុមហ៊ុន Hyundai ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង។ បើតាមលោក Mohammed Ali Berawi អនុប្រធាននាយកដ្ឋានផ្លាស់ប្តូរបៃតងនិងឌីជីថលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងរថយន្តដ៏ទំនើបចុងក្រោយនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យយានយន្តក្នុងរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានដាក់ចេញនាពេលកន្លងមក ខណៈគម្រោងមួយនេះត្រូវការចំណាយប្រាក់ជាង ៣១ពាន់លានដុល្លារអាមេរិក។ លោក Mohammed Ali Berawi បានបន្តថាការចាប់ដៃគូជាមួយក្រុមហ៊ុន Hyundai នឹងជួយឲ្យ វិស័យយានយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្ទុះទៅមុខយ៉ាងរហ័ស ហើយវាក៏ជាផ្នែកដ៏សំខាន់មួយសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 3, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះបានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មាត្រា១នៃអនុក្រឹត្យបានសម្រេច៖ ត្រូវបានបង្កើត មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សរសេរជាអក្សរកាត់ «ម.ក.គ.ម-២០២៥» សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។ មាត្រា២ នៃអនុក្រឹត្យ បានគូសបញ្ជាក់ថា ប្រភពធនធានសម្រាប់មូលនិធិ មានប្រភពពី៖ * ដំណាក់កាលដំបូងជាថវិការដ្ឋមានទំហំ ១២៣,១៨០លានរៀល ស្មើនឹងប្រមាណ ៣០លានដុល្លារ។ *
December 3, 2022 - ព័ត៌មានជាតិ
(កំពត)៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) រួមមាន លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA), លោកស្រី Lin Yu ប្រធានក្រុមហ៊ុន GADOSH និងសហការី បានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៉ីឆែង៉ូវហេង នៅទីក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី
December 3, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិ នៅបរិវេណមុខប្រាសាទអង្គរវត្ត ។ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹង រៀបចំព្រឹត្តការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី២៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប លើវិញ្ញាសាររត់ប្រណាំងចំនួន០៤ប្រភេទ ដូចខាងក្រោម៖ -ចម្ងាយ២១គីឡូម៉ែត្រ មានអ្នកចូលរួម ១,៧៥០នាក់ ចាប់ផ្តើមរត់ ម៉ោង៥ និង៤៥នាទី
December 3, 2022









