- Khmerpress
- សង្គម
(ភ្នំពេញ)៖ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ ដែលរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ម្ចាស់ផលិតកម្មរាម និងសហព័ន្ធល្បុក្កតោកម្ពុជា ដែលបានបង្ហាញទស្សនីយភាពសម្តែង គុនល្បុក្កតោ មានសមាជិកចូលរួមអមក្នុងការសម្ដែងនេះរាប់រយនាក់ឯណោះ ធ្វើឱ្យកក្រើកនិងនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។ ក្រោយពីបានសម្តែងរួចអ្នកនាង ស្រីអូន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «សម្លេងស្រែកហ៊ោកញ្ច្រៀវកាលពីយប់មិញ បងប្អូនខ្មែរដឹងទេថាជាថាមពល និងជាកម្លាំងដ៏អស្ចារ្យដែលបានផ្ដល់ឱ្យក្រុមការងារខាងគុនល្បុក្កតោ ជោគជ័យធំៗ២ដែលគុនល្បុក្កតោទទួលបានគឺ បានចុះក្នុងបញ្ជីអង្គការយូនេស្កូ និង ជោគជ័យដ៏អស្ចារ្យមួយទៀតគឺ ទទួលបានការសាទរពីកូនខ្មែរដោយក្ដីស្រលាញ់ រំភេីប
December 1, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានសម្រេចលុបចោលវិធានការបិទខ្ទប់កូវីដ-១៩នៅក្នុងទីក្រុងធំៗចំនួន ២ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋចិនបានផ្ទុះឡើងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះ។ ទីក្រុងដែលទើបត្រូវបានដកចេញនូវវិធានការបិទខ្ទប់នេះគឺទីក្រុង Guangzhou និងទីក្រុង Chongqing ខណៈការសម្រេចលុបវិធានការបិទខ្ទប់គឺត្រូវបានធ្វើឡើងក្រោយពេលប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងនៃទីក្រុង Guangzhou បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធរ។ គួរបញ្ជាក់ជូនថា បាតុកម្មពីសំណាក់ប្រជាពលរដ្ឋចិនបានកើតមានជាបន្តបន្ទាប់នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះដោយពួកគេយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនគឺជាវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរឹងបំផុតនៅលើពិភពលោក ខណៈនាពេលបច្ចុប្បន្ននេះពិភពលោកទាំងមូលបានសម្រេចបន្ធូរបន្ថយ ឬលើកលែងវិធានការទប់ស្កាត់ស្ទើរតែទាំងស្រុងទៅហើយ។ សូមបញ្ជាក់ជូនផងដែរថា ចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យស្ថិតក្នុងកម្រិតសូន្យ ហើយតាមរយៈការអនុវត្តវិធានការនេះគឺអាជ្ញាធរតែងធ្វើការបិទខ្ទប់ទីក្រុង ឬតំបន់ណាមួយភ្លាមៗតែម្តងក្រោយពេលរកឃើញករណីឆ្លងថ្មីក្នុងចំនួនដ៏តិចតួចបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីការធ្វេសប្រហែសរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ច្បាប់នឹងមិនលើកលែងជាដាច់ខាត ចំពោះមន្ទីរពេទ្យខាងលើនេះ។ ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យនូវស្ថានភាពសុខភាពរបស់ស្ដ្រីម្នាក់នោះ ដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។ លោករដ្ឋមន្ដ្រីបន្ដថា «ចំពោះករណីមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងខាងលើនេះ ខ្ញុំបានចេញសេចក្ដីប្រកាសរួចរាល់ គឺមន្ទីរពេទ្យនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយឡែកករណីឆ្មប ដែលធ្វើការរំលូតកូនក្នុងផ្ទៃអាយុ ១៨សប្ដាហ៍របស់ស្ដ្រីខាងលើនេះ ក្រសួងនឹងផ្អាកការប្រកបវិជ្ជាជីវៈឆ្មប ជាបណ្ដោះអាសន្ន
December 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តច្បាប់ និងក្របសីលធម៌វិជ្ជាជិវៈ ក្នុងការផ្ដល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។ ក្រសួងសុខាភិបាល បានធ្វើការណែនាំក្រើនរំលឹកជាបន្តបន្ទាប់ដល់មូលដ្ឋានសុខាភិបាលឯកជន ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈក្នុង វិស័យសុខាភិបាល។ ប៉ុន្តែក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។ ក្នុងន័យនេះក្រសួងសុខាភិបាល សូម ឯកឧត្ដម លោកជំទាវ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវា សុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តតូយ៉ូតា (TOYOTA) មួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំក៏សូមបញ្ជាក់ជូនថា នៅក្នុងពេលដែលខ្ញុំសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា នៅទីក្រុងតូក្យូ នៅពេលដែលខ្ញុំបានចូលរួមក្នុងពិធីបុណ្យសពរបស់ឯកឧត្តម ស៊ិនហ្សូ អាបេ និងបន្តមកនូវការពិភាក្សាជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា របស់ប្រទេសជប៉ុន គាត់បានស្នើសុំឱ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវរោងចក្រដំឡើងរថយន្តតូយ៉ូតា
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យនូវស្ថានភាពសុខភាព របស់ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ អាយុទារក១៨សប្ដាហ៍ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ ដែលក្រោយរំលូតគភ៌មានស្ថានភាពធ្ងន់ធ្ងរ បានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា ដោយសារតែកង្វះខាតពេទ្យមួយរូបនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង បានធ្វើការរំលូតកូនដោយមិនទទួលបាន ការបណ្ដុះបណ្ដាលត្រឹមត្រូវហើយ និងមិនទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល បានធ្វើឱ្យស្ដ្រីម្នាក់ដែលរំលូតគភ៌នោះ មានស្ថានភាពធ្ងន់ធ្ងរ។ តែពេលនេះស្ដ្រីរូនេះបានទទួលការព្យាបាល និងមើលថែយ៉ាងយកចិត្ដទុកដាក់ពីមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង
December 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០មានន័យថាចុះ ១៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,០០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម Kampong Cham Provincial
December 1, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។ ក្នុងនោះក៏មានទស្សនីយភាពសិល្បៈជាច្រើនរួមទាំងបុរាណ និងសម័យ បូកលាយបញ្ជូលគ្នា ជាពិសេសការសម្តែងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ,លោក ម៉ាន់ វណ្ណដា និងលោក ងួន ចាន់ដេវីត ដែលមានការទាក់ទាញនិងការគាំទ្រខ្លាំងពីទស្សនិកជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងអំឡុងពេលដែរលោក ម៉ាន់ វណ្ណដា កំពុងច្រៀងបទចម្រៀង Time to rise ជាមួយនឹងព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា
December 1, 2022 - សិល្បៈ
តារាសម្ដែងថៃ Savika Chaiyadej ហៅក្រៅ Pinky ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំក្នុងតម្លៃ ៥លានបាត កាលពីម្សិលមិញនេះ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៣ខែ នៅក្នុងស្ថាប័នកែប្រែកណ្តាលក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានផ្តល់ការធានានៅក្រៅឃុំដល់អ្នកនាង Pinky លើលក្ខខណ្ឌដែលនាងមិនចាកចេញពីប្រទេស ត្រូវជូនដំណឹងដល់តុលាការក្នុងរយៈពេលប្រាំ ៧ថ្ងៃ ប្រសិនបើនាងផ្លាស់ប្តូរអាសយដ្ឋាន ហើយត្រូវរាយការណ៍ទៅតុលាការជារៀងរាល់ខែ។ តារាសម្តែងថៃដ៏ល្បីល្បាញរូបនេះ និងជនជាប់ចោទទាំង ១៩ នាក់ផ្សេងទៀត នៅតែប្រឈមមុខនឹងការកាត់ទោសពីតុលាការលើការចោទប្រកាន់ពីបទក្លែងឆបោក លើករណីបោកប្រាស់លុយក្នុងទីផ្សារ Forex 3D ដ៏កក្រើក ដែលបានបោកប្រាស់ជនរងគ្រោះប្រមាណជាង ១៤,០០០ នាក់
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបង្ហើបឲ្យដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នឹងនាំក្រុមហ៊ុន មីនេបៀ ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រ នៅខេត្តពោធិ៍សាត់។ ការបង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមដឹងលោក កែវ
December 1, 2022









