Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១រូប, ផ្តល់ឋានៈ ជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន២រូប និងផ្តល់ឋានៈជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ចំនួន១រូប ដែលមានឋានៈស្មើអគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

    December 2, 2022
  • សង្គម

    (បាត់ដំបង)៖ នៅចាំយុវជន​មីល្ពៅ​ខ្មែរ បាត់ដំបង ដែលទទួលភាពល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ លោក វ៉ាន់ គិមវ៉ាង ទេ? ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈធំមក លោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា។ យុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។ ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ

    December 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅកាន់បណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ ក្រសួងបានបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី២ ខែធ្នូនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៥ ធ្នូ ២០២២។ ក្រសួងអប់រំបន្តថា គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ

    December 2, 2022
  • ព័ត៌មានអន្តរជាតិ

    កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Zombie ដ៏ចំណាស់មួយចំនួន ដែលមានអាយុកាលប្រមាណជា ៤៨,៥០០ ឆ្នាំមកហើយ ខណៈមានការព្រួយបារម្ភថា ការប្រែប្រួលអាកាសធាតុ និងការបញ្ចេញឧស្ម័នមេតាន តាមរយៈផ្ទះកញ្ចក់  (greenhouse) អាចធ្វើឱ្យមេរោគដ៏គ្រោះថ្នាក់ទាំងអស់នេះ នឹងរស់រានឡើងវិញ ហើយចម្លងមកកាន់មនុស្ស និងសត្វបាន។ ប៉ុន្តែអ្វីដែលកាន់តែចម្លែកទៀតនោះ ក្រោយការប្រកាសពីការរកឃើញវីរុសទាំងនេះ គេបានប្រទះឃើញហ្វូងសត្វប្រើសស្នែងសំប៉ែត (Alces alces) បានប្រមូលផ្ដុំគ្នាដើរព័ទ្ធជុំវិញរណ្ដៅមួយនោះ ដោយមិនដឹងថាមូលហេតុអ្វីនោះទេ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Hitalo Rolian Mottin គាត់បានសរសេរថា៖ «សត្វប្រើសស្នែងសំប៉ែត បានដើរ​ជា​រង្វង់​កណ្តាល​ទឹកកក​ស៊ីបេរី​ នៅក្នុង​ប្រទេស​រុស្ស៊ី។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សត្វទាំងនោះ?»។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីមូលហេតុច្បាស់ ជុំវិញហេតុការណ៍ដ៏ចម្លែកមួយនេះនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖

    December 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣ រួមមាន៖ ខេត្តព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន​នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុយ សែម បានបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលរួមមាន៖ ទី១៖ ក្រុមហ៊ុន Xing Yuan

    December 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារបច្ចេកទេស ចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនមន្ត្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលអគារ V ទីស្តីការក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីជូនដំណឹង​ ស្តីពីការផ្តល់ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបណ្តាញ Fresh News ទទួលបាន។ សេចក្តីជូនដំណឹងបន្ថែមថា នីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖ ១៖

    December 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបនឹងសម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ នៅលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់ហើយនៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ

    December 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។

    December 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេស ចំនួន៣,១៧៦គម្រោង ក្រោមទុនវិនិយោគ ១,៩៦៣លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមបើកសន្និបាតបូកសរុបការងារប្រចាំ និងសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ២០២២ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្យ

    December 1, 2022
  • ព័ត៌មានអន្តរជាតិ

    មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបានចែកចាយព្រឹត្តិការណ៍ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា បុរស​ខ្មែរ​ម្នាក់ និង​ថៃ​ ២នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​កម្ពុជា ខណៈក៏បាន​រឹបអូស​ចានផ្កាយរណប​ចេញពី​លំនៅ​ឋាន​នោះផង​ដែរ។ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី FIFA បានព្រមានប្រទេសថៃថា សិទ្ធិផ្សាយរបស់ថៃអាចត្រូវដកហូត ដោយសារតែការលេចធ្លាយនៃការប្រកួតបាល់ទាត់ពិភពលោកទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​សមភាគី​កម្ពុជាឱ្យជួយ​ដោះស្រាយ​ការ​រត់ពន្ធ​ប៉ុស្ដិ៍ខ្សែកាប​ពី​ប្រទេស​ថៃ ជាពិសេស​ពី​ចំណុច​នៅ​ផ្សារ​ព្រំដែន​រោង​ក្លឿ ក្នុង​ខេត្ត​សាកែវ​។ យោងតាមគេហទំព័រ digitalhub.fifa.com ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ បានទិញសិទ្ធិផ្សាយការប្រកួតបាល់ទាត់ពិភពលោក រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន

    December 1, 2022