Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនខ្លួនស្រ្តីម្នាក់ ដែលធ្លាប់អះអាងថាខ្លួនជាអ្នកជំនួញជោគជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីចេញចេញមូលទានប័ត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ នូវទឹកប្រាក់ប្រមាណ ១២៥,០០០ដុល្លារ ដែលចំនួនទឹកប្រាក់នេះ ជនសង្ស័យបានចេញសែកចំនួន ២លើក។ ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ វន មករា ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ០១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ស្របតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី

    December 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យផងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    December 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ បានឱ្យដឹងថា ដោយមានមោទកភាពនឹងការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» ជាបេតិកភណ្ឌអរូបីយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងរៀបចំអង្គរសង្ក្រាន្តសារជាថ្មីម្ដងទៀត ហើយសង្ឃឹមថា កីឡាល្បុក្កតោរបស់យើង នឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅក្នុងអង្គរសង្ក្រាន្តនៅពេលនោះ។ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្ដេចតេជោបានមានសម្តែងនូវការអបអរសាទរចំពោះការដាក់បញ្ចូលក្បាច់

    December 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។ សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩

    December 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរំលូតគ៌តស្លាប់ក្នុងផ្ទៃអាយុ១៨ឆ្នាំ សប្ដាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗនោះ

    December 1, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក និងស្ថានភាពជំងឺផ្នែកស្មារតី របស់អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី សឿ សុធារ៉ា កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីម្ដាយរបស់នាង បានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះរួចមក អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក កៅ សីហា បានសម្រេចចិត្តនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្ត្រ ដើម្បីធ្វើការប្រឹក្សា និងពិនិត្យព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ក្នុងគោលបំណងឲ្យ សឿ សុធារ៉ា បានធូរស្បើយឡើងវិញ និងអាចបន្តការងារសិល្បៈបានជាធម្មតាដូចមុន។ លោក កៅ សីហា ដែលមហាជនបានសង្កេតឃើញថា ជារឿយៗលោកតែងតែជួយជ្រោមជ្រែងដល់តារាសម្ដែង សឿ សុធារ៉ា ដោយមិនគិតពីការនឿយហត់ និងការរិះថា

    November 30, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ពលរដ្ឋទី ១០០ លាន របស់ខ្លួននៅឆ្នាំ២០២៣។ កាសែតក្នុងស្រុក Tuoi Tre បានរាយការណ៍ថា ចំនួនប្រជាជនរបស់ប្រទេសឥឡូវនេះមានចំនួនជាង ៩៩ លាននាក់ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី១៥ នៅលើពិភពលោក ច្រើនជាងគេទី៨ នៅអាស៊ី និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៣ នៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់កាសែត Nguoi Lao Dong បានឱ្យដឹងថា ស្ត្រីជិត ២៥ លាននាក់ ដែលមានអាយុចាប់ពី ១៥-៤៩ ឆ្នាំនៅក្នុងប្រទេសវៀតណាម គឺជាអាចពពោះបាន។ កាសែតនេះបាននិយាយថា នៅឆ្នាំ២០៣០ ចំនួននេះត្រូវបានគេរំពឹងថា

    November 30, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា អតីតមេដឹកនាំចិន លោក ជាំង ហ្សេមីន (Jiang Zemin) បានទទួលមរណភាពហើយ ក្នុងថ្ងៃពុធនេះនៅអាយុ៩៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្តល់សិទ្ធិដោយ៖ freshnews

    November 30, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនដូចជាមានការសម្ដែងសិល្បៈ តន្រ្តីចម្រៀងនានា សម្រាប់ពិធីបិទកីឡាជាតិលើកទី៣។ តួយ៉ាងយោងតាមវីដេអូដែលបង្ហោះឱ្យគណនីហ្វេសប៊ុក Sovanna Kem នៅរសៀលនេះគេឃើញមានវត្តមាន លោកតា គង់ ណៃ អញ្ជើញមកដល់ពហុកីឡដ្ឋានមរតកតេជោហើយដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះពោលគឺនឹងសម្តែងបទ time to rise ជាមួយនឹងតារារ៉េបវណ្ណដា។ សូមជម្រាបថា ពិធីបើក​ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង​កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ មាន​កីឡា៣៨​ប្រភេទ

    November 30, 2022
  • សង្គម

    (បន្ទាយមានជ័យ)៖ កុមារាម្នាក់ ធ្វើឱ្យមហាជនស្ងើចសរសើរ និងអាណិតអាសូរជាខ្លាំង ស្ថិតនៅក្នុងភាពខ្វះខាតជាខ្លាំងគ្មានសម្ភាររៀនសូត្រគ្រប់គ្រាន់ ក៏កុមារាម្នាក់នេះនៅតែរៀនពូកែ ទទួលបានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ ក្នុងសាលាបឋមសិក្សាសូភី ដែលមានទីតាំងនៅ ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vladimir Putok’k បានឱ្យដឹងថា៖ «គ្មានស្បែកជើង គ្មានឡេវអាវតែមានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ សិស្សសាលាបឋមសិក្សាសូភី ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយឃើញថាមានបងប្អូនសួររកលេខទូរសព្ទ័និងអាសយដ្ឋានរបស់ប្អូនប្រុសខ្ញុំសូមដាក់បន្ថែមនៅខាងក្រោមនេះ0713848856។ ប្អូនប្រុសរស់នៅភូមិគោកចក ឃុំសុភី ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយរស់នៅជាមួយលោកយាយចាស់ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ឬអាចទាក់ទងមកខ្ញុំបាទផ្ទាល់ខ្ញុំបានត្រូវត្រឡប់ទៅជួបគាត់ម្ដងទៀតព្រោះមានបងប្អូនផ្ញើជាសម្ភារៈសិក្សានិងរបស់របរប្រើប្រាស់មួយចំនួននិងថវិកាផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 30, 2022