Khmerpress
  • ព័ត៌មានអន្តរជាតិ

    រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃអង្គារបានអនុម័តការលក់សព្វាវុធតម្លៃ ១ ពាន់លានដុល្លារ ទៅឱ្យប្រទេសកាតា នៅក្នុងកំឡុងពេលពាក់កណ្តាលនៃការប្រកួត World Cup 2022 ដ៏សំខាន់នៅទីក្រុង Doha រវាងជម្រើសជាតិអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិកបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើការទិញប្រព័ន្ធប្រឆាំងដ្រូនចំនួន ១០, ឧបករណ៍ស្ទាក់ចាប់ចំនួន ២០០ និងឧបករណ៍ពាក់ព័ន្ធដទៃទៀតទៅឱ្យភាគីកាតា។ ជម្រាបដែរថា ប្រទេសកាតា រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស បានប្រឈមមុខនឹងការគំរាមកំហែងយ៉ាងខ្លាំងពីភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់នេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អសន្តិសុខរបស់ប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះនឹងកែលម្អសមត្ថភាពរបស់ប្រទេសកាតាក្នុងការប្រឈមមុខនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវសមត្ថភាពនានា

    November 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ពាន់ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍ដដែលនោះ «ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១»។ របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖ * ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ * ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ * ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ

    November 30, 2022
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ លោកមហាសេដ្ឋីចិន Jack Ma ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះថា រូបគាត់បានសម្ងំរស់នៅក្នុងប្រទេសជប៉ុនជាមួយនឹងគ្រួសារក្រោយរូបលោកបានជួបប្រទះនូវរឿងចម្រូងចម្រាសជាច្រើនក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសចិនក្នុងរយៈកន្លះឆ្នាំចុងក្រោយនេះ។ គួរកក់សម្គាល់ថា លោក Jack Ma បានបាត់ខ្លួនចេញពីបណ្តាញសារព័ត៌មាននិងខកខាតមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលប្រមាណជា ៦ខែមកហើយ ខណៈគ្មានអ្នកណាម្នាក់ដឹកច្បាស់ថា រូបគាត់បានទៅរស់នៅទីណា​និងកំពុងធ្វើអ្វីនោះទេ។ គួររម្លឹកជូនថា ការបាត់ខ្លួនរបស់លោក Jack Ma បានកើតឡើងក្រោយពេលដែលអាជ្ញាធរចិនសម្រេចបើកការបង្រ្កាបទ្រង់ទ្រាយធំក្នុងវិស័យបច្ចេកវិទ្យាហើយវិធានការនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនធំរបស់លោក Jack Ma គឺក្រុមហ៊ុន Ma’s Ant Group ខណៈក្រុមហ៊ុនលក់ទំនិញ Alibaba ដែលជាក្រុមហ៊ុនដ៏សំខាន់មួយរបស់លោក Jack Ma

    November 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ហើយនគរបាលនឹងសហការជាមួយមេភូមិ និងចៅសង្កាត់ចុះធ្វើជូនពលរដ្ឋដល់ផ្ទះតែម្តង។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរង ទទួលផ្នែកស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News

    November 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ សូមបញ្ជាក់ជូនថា ពិធីបើក​ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង​កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣

    November 30, 2022
  • សង្គម

    (ភ្នំពេញ)៖ អស់រយៈពេលជាច្រើនឆ្នាំនៅទីបំផុត «គុនល្បុក្កតោ» ត្រូវបានដាក់ចូលទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីនៃមនុស្សជាតិជា​ផ្លូវ​ការ​ នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេស​ម៉ារ៉ុក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយពីទទួលដំណឹងល្អបែបនេះ អ្នកនាង ស្រីអូន ដែលមហាជនតែងតែឃើញអ្នកនាងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីហ្វឹកហាត់ ផ្សព្វផ្សាយល្បុក្កតោខ្មែរ ឱ្យកាន់តែទូលំទូលាយ។ អ្នកស្រីអូន បានសរសេររៀបរាប់ថា៖ «ជាជោគជ័យមួយដែលកូនខ្មែរគ្រប់រូបចង់បាន ក្បាច់គុនល្បុក្កតោខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាមរតកដូនតា មាននៅតាមចម្លាក់នៃប្រាង្គប្រាសាទអង្គរវត្ត។ ពេលនេះអារម្មណ៍កូនខ្មែរកំពុងតែរំភេីបគ្រប់គ្នា។ ការហាត់ល្បុក្កតោរយៈពេលខ្លីរបស់នាងខ្ញុំ សង្ឃឹមថាជាចំណែកដ៏តូចមួយក្នុងការផ្សព្វផ្សាយល្បុក្កតោរបស់ដូនតាយេីង សូមបងប្អូនកុំប្រកាន់បេីការឃុំមិនសូវជាស្អាត។ សូមអរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ អ្នកហាត់ល្បុក្កតោទាំងឡាយ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ ដែលជំរុញឱ្យល្បុក្កតោខ្មែរមានថ្ងៃនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីការទទួលយកឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរ នៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំជាការផ្តល់ជូនពិសេស នូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣

    November 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ ការស្នើបែបនេះធ្វើក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលលោកជិតដល់ពេលផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជានិងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ

    November 30, 2022
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប បានរកឃើញវីរុសថ្មីៗចំនួន១៣ ក្នុងនោះមានទាំង «វីរុសហ្សំប៊ីមួយ»​ (zombie viruses) ដែលមាន អាយុកាលជាង ៤៨,៥០០ឆ្នាំ នៅក្រោមស្រទាប់ដីកក ដែលគេហៅថា Permafrost។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ សំណាកវីរុសខាងលើ ត្រូវបានប្រមូលចេញពីស្រទាប់ដីកក Permafrost ស្ថិតនៅក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៉ី ហើយតាមរយៈការសិក្សាដាស់វីរុសឱ្យងើបឡើងវិញ និងត្រួតពិនិត្យ ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបមកពីប្រទេសរុស្ស៉ី អាល្លឺម៉ង់ និងបារាំង បានសង្កេតឃើញថាវីរុសហ្សំប៊ី នោះនៅតែអាចឆ្លង បើទោះជាវាកប់ជាប់រាប់ពាន់ឆ្នាំនៅក្រោមស្រទាប់ដីកក Permafrost ក៏ដោយ។

    November 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួល (Update) ប្លង់គោលនេះមួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥

    November 30, 2022