Khmerpress
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបា នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្ដីសម្រេច17.COM 7.b.1។ ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់

    November 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង១០កន្លះ (ម៉ោងកម្ពុជា) យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរ និងខ្លឹមសាររបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈយ៉ាងដូច្នេះថា៖ «សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់​, នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលើកទី​១៧​ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី​យនៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ ‘’គុនល្បុកតោ​‘’ នៅថ្ងៃទី​២៩​ ខែ​ វិច្ឆិកា ​ឆ្នាំ២០២២​ វេលាម៉ោង​ ១៦:៣១នាទីម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​

    November 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ថ្ងៃនេះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ កម្ពុជាទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ និងបន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C * ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា

    November 30, 2022
  • សង្គម

    (តាកែវ)៖ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួម ការប្រឡង។ ដូច្នេះហើយថ្មីៗនេះវត្តសីហរតនារាម ដែលមានទីតាំងនៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសថានឹងផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដល់ប្អូនៗត្រូវប្រឡងបាក់ឌុបដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពជួលបន្ទប់ស្នាក់នៅអំឡុងពេលប្រឡង។ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ព្រះមង្គលទិព្វលោកមុនី យន វាសនា ជាព្រះគ្រូចៅអធិការវត្តសីហរតនារាម។ លោកចៅអធិការវត្ត បានបង្ហោះសារយ៉ាងដូច្នេះថា «ត្រៀមខ្លួន ប្អូនៗ កូនៗ ប្រឡង បញ្ចប់ថ្នាក់ទី១២

    November 29, 2022
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន ដើម្បីឲ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម បន្ទាប់ពីរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ បណ្ដាលឲ្យជនរងគ្រោះវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើយោងតាមសេចក្ដីសម្រេចផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងលិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «បិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស

    November 29, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៊ុយការ៉េស)៖ សហរដ្ឋអាមេរិកនឹងប្រកាសជំនួយថ្មីមួយទៀត ដើម្បីស្តារអគ្គិសនីរបស់អ៊ុយក្រែនឡើងវិញ ខណៈប្រជាជនអ៊ុយក្រែនត្រូវប្រឈមមុខនឹងភាពត្រជាក់ និងភាពងងឹតរយៈពេលមួយសប្តាហ៍ទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) ដែលបានមកដល់ទីក្រុងប៊ុយការ៉េស (Bucharest) នៃប្រទេសរ៉ូម៉ានី នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នឹងប្រកាសជំនួយថ្មីដើម្បីជួយស្ដារ សមត្ថភាពបញ្ជូនថាមពលរបស់អ៊ុយក្រែន។ ទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ខ្សែបណ្តាញរបស់សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសអឺរ៉ុបដើម្បីកំណត់ទីតាំងឧបករណ៍ ដែលអាចស្តារស្ថានីយ៍បញ្ជូនតង់ស្យុងខ្ពស់របស់អ៊ុយក្រែនឡើងវិញ។ គួរបញ្ជាក់ថា នៅក្នុងទីក្រុងកៀវ

    November 29, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក យ៉ង សាំងកុមារ អតីតថ្នាក់ដឹកនាំដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ​ចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជំរាបថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា

    November 29, 2022
  • ព័ត៌មានអន្តរជាតិ

    ភាពចលាចលនៅឯមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់របស់ក្រុមហ៊ុន Apple Inc ក្នុងទីក្រុង Zhengzhou របស់ប្រទេសចិន ទំនងជាបណ្តាលឱ្យមានកង្វះខាតការផលិត iPhone Pro ជិត ៦ លានគ្រឿងនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។ យ៉ាងណាក៏ដោយ បុគ្គលដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ស្ថានភាពនៅតែដំណើរការល្អនៅក្នុងរោងចក្រផ្ទាល់ ហើយការប៉ាន់ប្រមាណនៃផលិតកម្មដែលបាត់បង់អាចនឹងត្រូវផ្លាស់ប្តូរឆាប់ៗនេះ។ ភាគច្រើននឹងអាស្រ័យលើថា តើក្រុមហ៊ុន Foxconn Technology Group ដែលជាក្រុមហ៊ុនតៃវ៉ាន់ដែលដំណើរការរោងចក្រនេះ អាចឱ្យមនុស្សត្រឡប់ទៅរកខ្សែដំឡើងវិញបានលឿនប៉ុណ្ណា បន្ទាប់ពីការតវ៉ាដោយហិង្សាប្រឆាំងនឹងការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺ COVID-19 របស់ប្រទេសចិន។ ប្រសិនបើការចាក់សោរនៅតែបន្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ផលិតកម្មអាចនឹងត្រឡប់មកជាធម្មតាវិញ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ២.៦% មកនៅត្រឹម ១៤៤.២២

    November 29, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ការព្រួយបារម្មណ៍បានក្លាយជាការពិត បន្ទាប់ពី Elon Musk បានកាន់កាប់ Twitter ជាផ្លូវការក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ពេលនេះ Apple កំពុងគំរាមដក Twitter ចេញពី App Store ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ កាលពីសប្តាហ៍មុនទទួលបានរបាយការណ៍អ្នកប្រើប្រាស់ Twitter ម្នាក់បានចោទសួរ Elon Musk ថា «តើប្រសិនបើថ្ងៃណាមួយ Apple និង Google ដក Twitter

    November 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកម្មពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានមានឆន្ទៈ ក៏ដូចជាប្តេជ្ញាចិត្ត ចូលរួមកាត់បន្ថយពីការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ហើយងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ យ៉ាងតិចក៏ឱ្យមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី ៤០ ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០

    November 29, 2022