- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប។ នេះបើយោង តាមការថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សូមជម្រាបថា យើងបានដាក់ឱ្យប្រើប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឥឡូវនេះយើងកំពុងចរចាកសាងផ្លូវល្បឿនលឿនមួយទៀត ពីភ្នំពេញ-បាវិត ដែលចំណាយថវិកាប្រមាណជិត ១៧០០លានដុល្លារ នេះបើគេមិនទុកចិត្តលើរាជរដ្ឋាភិបាល
November 29, 2022 - សង្គម
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេធាវីមួយ បានធ្វើការប្រកាសបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ ក្រោយ មេតុងទីនអនឡាញល្បីឈ្មោះ មូលីកា បានខកខានក្នុងការបង់សេវារយៈពេលមួយខែ គឺខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាម ក្រុមមេធាវី អេជ អេន អេស បានសរសេររៀបរាប់ថា៖ «ដោយសារតែ ក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) បានខកខាន ក្នុងការបង់សេវាមេធាវី ចំនួន ១ខែ គឺខែវិច្ឆិកា ដូចនេះក្រុមមេធាវីយើងខ្ញ៉ំ បានសម្រេចបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ទាំងស្រុងជូនក្រុមហ៊ុន
November 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានផ្តល់អនុសាសន៍ក្នុងការសិក្សាលទ្ធភាពកំណត់ ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់។ ថ្លែងក្នុងកិច្ចប្រជុំឆ្លងលើពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំ បន្ត ឆ្នាំ២០២១-២០៣០ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចក្រឡាហោម ស ខេង បានចូលរួមផ្តល់នូវមតិ យោបល់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យគម្រោងផែនការ កាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់
November 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្តឱ្យបានជ្រាបថានៅថ្ងៃចន្ទ-អង្គារ១២-១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹង ចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត
November 29, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មានការចែករំលែកពាសពេញបណ្តាញសង្គម នូវរូបភាពនៅរោងភាពយន្តមួយនៅក្រុងបាងកក ដែលអតិថិជនជាច្រើនបានកាន់របស់របរដែលមានទំហំធំ និងប្លែកៗ ដើម្បីដាក់ពោតផ្ទុះដែលដាក់ម៉ាសេរីមិនមានដែនកំណត់។ បើយោងតាមការចុះផ្សាយរបស់ nation Thailand នេះជាការផ្តល់ជូនរយៈពេលមួយថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុន SF Group នៅ មជ្ឈមណ្ឌលផ្សារទំនើប CentralWorld គឺមានតែនៅថ្ងៃទី២៨ ខែវិច្ឆិកា។ អតិថិជនដែលបានចុះឈ្មោះអាចយកអ្វីក៏បានដែលដើម្បីដាក់ពោតផ្ទុះតាមចំណង់ចំណូលចិត្តដែលរោងភាពយន្ត SF World Cinema បានលក់ក្នុងតម្លៃ ១៩៩បាត (ប្រហែលជា៥ដុល្លារ) បូករួមជាមួយកូកា-កូឡា។ រូបភាពបែបនេះត្រូវបានគេធ្លាប់ឃើញនៅរោងកុន Lotte Cinema ក្នុងប្រទេសវៀតណាម ដែលយុទ្ធនាការ “Popcorn Beast” បានរីករាលដាល
November 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ ចាប់ពី ថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួន៣៦៩,៤០៤នាក់ ក្នុងនោះភ្ញៀវជាតិ៣៣៤,១៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,២៦១នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ១៨១,៥៣៩នាក់ * ខេត្តសៀមរាប ៣២;៥១៥នាក់ * រាជធានីភ្នំពេញ ២៧,៣០១នាក់ * ខេត្តកំពត ២៣,០៤០នាក់ * ខេត្តកែប ២០,៧២៧នាក់ * ខេត្តបាត់ដំបង ១២,៣២៩នាក់ * ខេត្តកំពង់ចាម ១១,០៣៦នាក់។ តួលេខខាងលើ មានការកើនឡើង៦.២៤%
November 29, 2022 - ព័ត៌មានជាតិ
(តាកែវ)៖ នៅផ្ទះលោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ ត្រូវបានជនសង្ស័យ ផ្លោះរបងចូលលួចម៉ូតូរបស់អ្នកយាមផ្ទះអស់១គ្រឿង កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ តាមសេចក្តីរាយការណ៍ពីមូលដ្ឋាន បានឲ្យដឹងថា ក្រុមចោរទាំងនោះបានផ្លោះរបងចូលទៅពីខាងក្នុងផ្ទះ រួចធ្វើសកម្មភាពកាត់សោរួចយកម៉ូតូជនរងគ្រោះដែលជាអ្នកយាមផ្ទះឲ្យអភិបាលស្រុកសំរោង បានសម្រេចតែម្តង។ សូមបញ្ជាក់ថា នៅក្នុងខេត្តតាកែវពេលថ្មីៗនេះ បានកើតអំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះផ្ទួនៗជាច្រើនករណី ធ្វើឲ្យប្រជាជនរងការភ័យខ្លាចជាខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចោរចូលគាស់ផ្ទះអភិបាលរង ស្រុកត្រាំកក់ យកលុយអស់ចំនួន៤៣០០០ដុល្លារ។
November 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ – ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ – បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤
November 29, 2022 - សង្គម
(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដើម្បីតាំងលំអរនៅថ្ងៃអាពាហ៍ពិពាហ៍កូនស្រីរបស់លោក។ ថ្ងៃមង្គលសិរីសួស្តីកូនស្រីជាទីស្រឡាញ់របស់លោក អ៊ាង សុផល្លែត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខដ៏ខ្លីនេះ។ ដើម្បីលំអរផ្ទះថ្ងៃរៀបមង្គលសិរីជូនកូនស្រី និងបង្ហាញពីបេះដូងដ៏ធំធេង នៃការស្រឡាញ់ លោក អ៊ាង សុផល្លែត បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃតែម្តង។ លើសពីការបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនស្រីហើយនោះ ការជ្រើសយកការដាំផ្កាស្បៃរឿងដោយផ្ទាល់ដៃនេះ លោក អ៊ាង សុផល្លែត ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ
November 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការតឹងទារបំណុលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក-លោកស្រី នាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថាសហគ្រាស ភាគច្រើនបានចូលខ្លួនមកធ្វើការទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញ សហគ្រសទាំងនោះជាច្រើនលើកច្រើនសាឱ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។ អនុលោមតាមមាត្រា ១០៩ មាត្រា ១១១ មាត្រា ១១៣ មាត្រា ១១៤ មាត្រា ១១៥ មាត្រា
November 28, 2022









