- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម កើត ឆែ និងឯកឧត្តម មាន ចាន់យ៉ាដា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ឯកឧត្តម កើត ឆែ ឯកឧត្តម មាន ចាន់យ៉ាដា
November 28, 2022 - PR
ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាព កម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម ប្រធានបទ “ព្រឹត្តិការណ៍សម្តែងល្ខោនខោល ដ៏ អស្ចារ្យ” កាលពី ថ្ងៃសៅរ៍ ទី ២៦ ខែ វិច្ឆិកា នៅ សាល មហោស្រព កោះពេជ្រ។ ក្នុងឱកាសនោះ ឧកញ៉ា ឡេង
November 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព។ ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានធ្វើការណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍។
November 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ នាបរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅលើទឹកដីដ៏ពិសិដ្ឋ ទីតាំងដ៏ស្រស់ត្រកាល ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ នាបរិវេណប្រាសាទបាយ័ន ដែលមានព្រះកេស ចំនួន៥៤ និងព្រះភ័ក្ត្រព្រហ្មចំនួន ៤ តំណាងឱ្យព្រហ្មវិហារធម៌ដ៏ប្រពៃនោះ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកទទួលយកអារម្មណ៍ដ៏អស្ចារ្យ ពិសាអាហារដ៏មានឱជារស ទស្សនាសិល្បៈវប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ក្នុងទស្សនីយភាពបែបប្រពៃណីបុរាណខ្មែរយើង។ ជាពិសេសចំពោះថវិកា ដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ
November 26, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស បានធ្វើបទបង្ហាញ ស្តីពីគម្រោងសម្បទាលើកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនអ្នកគ្រប់គ្រងក្រុមហ៊ុន ស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុម ហ៊ុន
November 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការសម្រេចចិត្តរបស់កម្ពុជាប្រឆាំងនឹងរុស្ស៉ី លើសង្គ្រាមឈ្លានពានអ៊ុយក្រែន គឺជាចំណែកដ៏សំខាន់មួយនាំឱ្យកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្លាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ជាង ៣ពាន់នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន គឺជាបញ្ហាមួយដ៏ក្តៅសម្រាប់ពិភពលោក។ បញ្ហានេះ បានធ្វើឱ្យអង្គការសហប្រជាជាតិ ធ្វើការបោះឆ្នោតមួយក្នុងចំណោមសមាជិក អង្គការសហប្រជាជាតិ ដោយចាត់ទុកសង្គ្រាមនេះ គឺជាការឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។ ការបោះឆ្នោតនេះ មានប្រទេសជាច្រើន បានគាំទ្រ
November 26, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះបានឲ្យដឹងថា អាជ្ញាធរថៃបានណែនាំឲ្យប្រជាពលរដ្ឋខ្លួននាំគ្នាពាក់ម៉ាស់ឡើងវិញដើម្បីការពារការចម្លងមេរោគ ក្រោយជំងឺកូវីដ-១៩ ហាក់កំពុងផ្តើមរាតត្បាតជាថ្មីម្តងទៀត។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរសុខាភិបាលថៃបានរកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលកន្លងមកគឺតួលេខអ្នកឆ្លងកូវីដ-១៩ថ្មីបានកើនឡើងក្នុងចន្លោះពី ១០-២០ %។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពនាពេលបច្ចុប្បន្ននេះការពាក់ម៉ាស់នៅក្នុងចំណោមហ្វូងមនុស្សច្រើននិងការរក្សាអនាម័យនៅតាមទីសាធារណៈគឺជារឿងដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួនឡើងវិញ បើមិនដូចនេះទេពួកគេអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ខ្លាំងណាស់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមផងដែរថា ដើម្បីបង្កើតភាពស៊ាំទៅនឹងមេរោគនៅក្នុងសហគមន៍ឲ្យបានខ្ពស់នោះគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ពោលគឺពលរដ្ឋម្នាក់ៗត្រូវមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជម្រុញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ និងមជ្ឈមណ្ឌលកូវីដ-១៩ ដែលនៅជិតពួកគេបំផុតដោយមិនគិតថ្លៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតក្រុមការងារផ្តល់សេវាសាធារណៈទូទៅ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ ការបង្កើតក្រុមការងារនេះ ទទួលបានការកោតសរសេីរ និងគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងទំពុនទី១។ ក្រុមការងារនេះអនុវត្តការងារតាមការណែនាំរបស់ប្រធាន ដោយភាពទទួលខុសត្រូវខ្ពស់ ដោយបានយកឯកសារដែលចុះហត្ថលេខា និងវាយត្រារួចពីសង្កាត់ទៅជូនពលរដ្ឋដល់ផ្ទះ មិនថាពេលយប់ ឬពេលថ្ងៃសំខាន់នៅពេលដែលពលរដ្ឋគាត់ទំនេរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
November 26, 2022 - សិល្បៈ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កំពូលតារាចម្រៀងអន្តរជាតិKPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជាដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និង អ្នកគាំទ្រយ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម តារាងចម្រៀងក៏ដូចជាRapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជាចំណាប់អារម្មណ៍ដ៏លេចធ្លោ ជាមួយស្ទាយសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា រំភើបរីករាយ ស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្តង។ កញ្ញា CL
November 26, 2022 - សិល្បៈ
(ភ្នំពេញ)៖ កុមារី សាពូន ដារ៉ាភិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា និង សាពូន មីដាដា នឹងសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស។ នេះបើយោងតាមការបង្ហោះរបស់អ្នកដឹកនាំរឿង លោក កៅ សីហា។ លោក កៅ សីហា បានឱ្យដឹងថា កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងមកសម្តែងជាតួឯកស្រីពេលវ័យក្មេង ក្នុងភាពយន្តភាគខ្នាតធំសម័យលង្វែក ដែលនឹងចាក់បញ្ជាំងឆាប់ៗនេះតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស។ លោក កៅ សីហា បានសរសេររៀបរាប់ថា៖ «សាពូន ដារ៉ាភិមាន ជាកុមារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំ ពីឪពុកម្ដាយ គឺបង
November 26, 2022









