- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla កំពុងប្រកាសប្រមូលរថយន្តបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសចិន សរុបជាង ៨០,០០០គ្រឿងដែលផលិតតំាងពីដើមឆ្នាំ២០១៣ ជុំវិញបញ្ហាផ្នែក Software និងខ្សែក្រវ៉ាត់កៅអីរថយន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាមសេចក្តីថ្លែងការណ៍របស់និយតករទីផ្សារចិនបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសប្រមូលឡើងវិញនូវរថយន្ត Model S និង Model X ចំនួន ៦៧,៦៩៨គ្រឿងដែលបាននាំចូលទៅកាន់ប្រទេសចិននៅចន្លោះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ ខណៈការប្រមូលត្រឡប់មកវិញនេះត្រូវបានគេគូសបញ្ជាក់ថា បណ្តាលមកពីបញ្ហាបច្ចេកទេសផ្នែក Software ដែលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងអាគុយនៅក្នុងរថយន្ត។
November 26, 2022 - ព័ត៌មានអន្តរជាតិ
(ដូហា)៖ ខ្សែប្រយុទ្ធដ៏កំពូលគឺ Neymar ត្រូវបានសម្រេចដកឈ្មោះចេញពីការប្រកួតរបស់ប្រេស៉ីលទល់នឹងស្វីស ដោយសាររបួសកជើងធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ The Athletic នៅយប់ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ។ ខ្សែប្រយុទ្ធរូបនេះ បានបញ្ហាយ៉ាងខ្លាំងបន្ទាប់ពីឈ្នះក្នុងការប្រកួតបើកឆាកជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី។ វេជ្ជបណ្ឌិតប្រេស៉ីល លោក Rodrigo Lasmar បានបញ្ជាក់ថា Neymar នឹងខកខានការប្រកួត World Cup ជាលើកទីពីរជាមួយស្វីសនៅថ្ងៃចន្ទខាងមុខនេះ។ លោកបាននិយាយថា «Neymar បានចាប់ផ្តើមព្យាបាលកាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍) ភ្លាមៗបន្ទាប់ពីការប្រកួតរបស់យើង។ ថ្ងៃនេះ (ថ្ងៃសុក្រ) នៅពេលព្រឹក ពួកគេត្រូវបានវាយតម្លៃឡើងវិញ ហើយដូចដែលយើងបានផ្តល់ព័ត៌មានរួចហើយនៅក្នុងការសម្ភាសកាលពីម្សិលមិញ តាមរយៈការវាយតម្លៃរាងកាយថ្ងៃនេះ
November 26, 2022 - សង្គម
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងគួរឱ្យអាណិតអាសូរដោយលោកយាយវ័យចាស់ជរា ដើរអូសរទេះជាង២០គីឡូម៉ែត្រលក់ដូងទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយចិញ្ចឹមលោកតាដេកឈឺនៅផ្ទះ។ បើយោង គណនីហ្វេសប៊ុកឈ្មោះ Gino Real បានសរសេររៀបរាប់ថា៖ «ម៉ែគេម៉ែយេីង ដេីរអូសដូងលក់បានចំណេញបាន ២-៣មុឺន ចិញ្ចឹមតានៅផ្ទះដេកឈឺ ខ្ញុំឃេីញអង្គុយញុាំបាយច្រកថង់ ម៉ោង២ទេីបបានបាយញុាំក្រោមដេីមឈេីរាល់ថ្ងៃ ដេីរអូសរទេះដូងជាង២០គីឡូដីរាល់ថ្ងៃ(ដូងធ្ងន់ណាស់)។ ជេីងក៏ឈឺដៃប្រេះឆ្អឹងតែខំរុញខំកាប់ដូង (ព្រោះខ្ញុំឃេីញច្របាច់ដៃជេីងរាល់ថ្ងៃ) ថ្ងៃនេះឃេីញដេកអង្គុយទេីបចូលទៅនិយាយលេងបានដឹងថាកំសត់ណាស់។ យំរៀបរាប់រឿងកូន រាល់ថ្ងៃនៅ២នាក់យាយតា កូនៗមានប្តីប្រពន្ធអស់ សល់២នាក់តាយាយចិញ្ចឹមគ្នា ឥឡូវតាបាក់កំលាំងទៅលែងរួចចឹងយាយប្រឹងតែឯងដេីម្បីមេីលថែតា(hmmm ចឹងបានថាកូន១០ចិញ្ចឹមម៉ែឪមិនរស់)។ ខ្ញុំផុសនេះព្រោះចង់ជួយគាត់ដែលតាដេកនៅផ្ទះត្រូវការថ្នាំបេីបងប្អូនអាណិតគាត់សូមជួយគាត់បន្តិចបន្តួចផងណា។ ABA 000239239 (Ly chetra) AC Lida 069918981 (Ly
November 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រង់បានត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្ដិ និងថ្នាក់ នៃក្របខណ្ឌព្រះរាជអាជ្ញា ប្រចាំឆ្នាំ២០២២ ដល់ព្រះរាជអាជ្ញា ១១១រូប ដែលបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះមាន៤កម្រិតរួមមាន៖ ព្រះរាជអាជ្ញា ៤០រូប ត្រូវបានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ១០រូប ត្រូវបានដំឡើងថ្នាក់ពីឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ៥៤រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា ៧រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់
November 26, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានឲ្យដឹងថា ទីក្រុងកៀវបានទទួលថវិកាជិត៣៥០លានដុល្លារ ពីប្រទេសកាណាដា ដើម្បីបំពេញមូលដ្ឋានផ្ទុកឧស្ម័នក្រោមដីរបស់ខ្លួន សម្រាប់ប្រើប្រាស់កំលុងរដូវរងា។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្មីហែល (Denis Shmygal) ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានឲ្យដឹងទៀតថា រដ្ឋាភិបាលទីក្រុងអូតាវ៉ា បានផ្ទេរប្រាក់ចំនួន ៣៤៤លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនឧស្ម័នរដ្ឋរបស់អ៊ុយក្រែន ឈ្មោះ ណាហ្វតូហ្គាស (Naftogaz) កាលពីពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានបន្ថែមថា ក្នុងសប្តាហ៍នេះ ក្រុងកៀវក៏បានទទួលប្រាក់ចំនួន
November 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៣គ្រឿង (ចង្កូតឆ្វេង១១គ្រឿង និងចង្កូតស្តាំ២គ្រឿង)។ រថយន្តទាំង១៣គ្រឿង ដែលចាប់ឃាត់បានរួមមាន៖ 1- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC 2- រថយន្តម៉ាក Lexus 570 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត២០០៩
November 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន BYD Auto Industry បានបង្ហាញផែនការរៀបចំការបណ្តាក់ទុកវិនិយោគលើវិស័យយានយន្តអគ្គិសនី ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ ការសម្រេចរបស់ក្រុមហ៊ុនដូចនេះ បានលើកឡើងនៅក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading
November 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿនដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាអ្នកដឹកនាំកម្លាំងនគរបាលប្រចាំការ លើផ្លូវល្បឿនលឿន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់»។ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ
November 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារ នៅទីស្ដីការក្រសួងរ៉ែ និងថាមពល សម្រាប់ឆ្នាំ២០២៣។ ក្រសួងរ៉ែ និងថាមពល សូមជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា៖ សម្រាប់ឆ្នាំ២០២៣ ក្រសួងត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩០រូប សម្រាប់បម្រើការងារនៅទីស្ដីការក្រសួងរ៉ែ និងថាមពល។ សូមបញ្ជាក់ជូនផងដែរថា ក្រសួងចាប់ផ្ដើមបេីកទទួលពាក្យចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ជារៀងរាល់ម៉ោងធ្វើការ ៕ ប្រភព៖ Ministry
November 25, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កាលពីថ្ងៃពុធមានការតវ៉ាមួយបានផ្ទុះឡើងនៅរោងចក្រផ្គត់ផ្គង់ការផលិត iPhone ដ៏ធំរបស់ពិភពលោក ពីសំណាក់បុគ្គលិកនៅក្នុងទីក្រុង Zhengzhou ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមវីដេអូដែលត្រូវបានចែកចាយពេញបណ្តាញផ្សព្វផ្សាយសង្គមចិនកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពីបុគ្គលិកក្រុមហ៊ុន Foxconn រាប់រយនាក់បានដើរដង្ហែគ្នាជាក្បួនតវ៉ា ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលពេញទីក្រុង Zhengzhou។ ដោយឡែកក្នុងវីដេអូនោះបុគ្គលិកជាច្រើនហាក់មានការខឹងសម្បារជាខ្លាំង ដែលឈានដល់ការតដៃជាមួយកម្លាំងសមត្ថកិច្ច និងខ្លះទៀតមានការឈ្លោះប្រកែកគ្នាជាមួយក្រុមមនុស្សដែលស្លៀកឈុត hazmat។ មូលហេតុដែលឈានដល់ការធ្វើកុប្បកម្មនៅពាសពេញរោងចក្រ Foxconn នោះបើតាមវីដេអូបានបង្ហាញពីសកម្មភាពបុគ្គលិកត្អូញត្អែរអំពីអាហារដែលពួកគេមិនត្រូវបានផ្តល់ដោយក្រុមហ៊ុន ខណៈដែលក្រុមបុគ្គលិកផ្សេងទៀតបានតវ៉ាថាពួកគេមិនបានទទួលបា្រក់រង្វាន់តាមការសន្យា។ បើយោងតាមប្រភពដដែលបានឱ្យដឹងថា ការផ្ទុះកំហឹងនេះក៏ដោយសារតែគោលនយោបាយ Zero-COVID របស់ប្រទេសចិន ដែលតម្រូវឱ្យទីក្រុងនានាត្រូវតែទប់ស្កាត់ការរីករាលដាលតាមរយៈការរឹតបន្តឹងទៅលើក្រុមហ៊ុននានា។ ហើយជាមួយនឹងការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងទីក្រុង
November 25, 2022









