- Khmerpress
- សិល្បៈ
រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីកម្មវិធិ ពិធីបិទកីឡាជាតិលើកទី៣ រាជធានីភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្តើមកម្មវិធី៖ -ដង្ហែក្បួនព្យុហយាត្រា តាមប្រភេទកីឡា (៣០នាទី) -វីដេអូខ្លីស្តីពី សកម្មភាពកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ (១០នាទី) -សម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ “សម្លេងព្រលឹងតន្ត្រីបុរាណខ្មែរ” (៥នាទី) -សុន្ទរកថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (៥នាទី) -សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន
November 25, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឱ្យនាយកដ្ឋានរបស់ខ្លួនត្រូវបញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលរបស់ចិន នៅតាមអគារសំខាន់ៗរបស់ខ្លួនទាំងអស់ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព។ រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យលោក Oliver Dowden នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភាបាននិយាយថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញពាក់ព័ន្ធនឹង «ហានិភ័យសុវត្ថិភាពដែលអាចកើតមាននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលទាក់ទងនឹងការដំឡើងប្រព័ន្ធឃ្លាំមើល នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល»។ លោក Dowden បាននិយាយថា៖«ការពិនិត្យឡើងវិញបានសន្និដ្ឋានថា ដោយសារការគំរាមកំហែងដល់ចក្រភពអង់គ្លេស និង ការបង្កើនសមត្ថភាពនិងការតភ្ជាប់នៃប្រព័ន្ធទាំងនេះ ការត្រួតពិនិត្យបន្ថែមត្រូវបានទាមទារ»។ ការសម្រេចនេះនឹងត្រូវអនុវត្តចំពោះកាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនស្ថិតនៅក្រោមច្បាប់សន្តិសុខរបស់ចិន ហើយក៏រួមបញ្ចូលទាំងការណែនាំសម្រាប់នាយកដ្ឋាន ដើម្បីធ្វើការផ្តាច់ឧបករណ៍ទាំងនេះពីបណ្តាញកុំព្យូទ័រស្នូល និងពិចារណាដកវាចេញទាំងអស់។ វាកើតឡើងប៉ុន្មានខែបន្ទាប់ពីសមាជិកសភាអង់គ្លេសរាប់សិបនាក់ បានអំពាវនាវឱ្យហាមឃាត់ការលក់ និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព
November 25, 2022 - ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ ខណៈដែលរដូវរងាចូលមកដល់ប្រទេសអ៊ុយក្រែនត្រូវប្រឈមនឹងបញ្ហាធំៗមួយចំនួនទៀតបន្ថែមពីលើវិបត្តិនៃភ្លើងសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ បញ្ហាសង្គមដែលកំពុងបន្ថែមសម្ពាធទៅលើអ៊ុយក្រែននោះគឺពលរដ្ឋជាច្រើនលាននាក់ត្រូវប្រឈមនឹងអាកាសធាតុចុះត្រជាក់ខ្លាំង និងត្រូវរស់នៅក្នុងភាពងងឹតព្រោះតែគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខណៈការផ្គត់ផ្គង់ទឹកវិញក៏ត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនផងដែរ។ គួរកត់សម្គាល់ថា តាមធម្មតានៅក្នុងរដូវរងាពលរដ្ឋអ៊ុយក្រែនតែងសម្ងំនៅក្នុងផ្ទះបើកម៉ាស៊ីនកម្តៅនិងម៉ាស៊ីនទឹកក្តៅជាដើម ដើម្បីរក្សាសុខភាពរបស់ពួកគេ។ យ៉ាងណាក្តី រដូវរងានាឆ្នាំនេះបានដល់ស្របពេលដែលរោងចក្រថាមពលអគ្គិសនីនិងរោងចក្រថាមនុយក្លេអ៊ែររបស់អ៊ុយក្រែមួយចំនួនត្រូវបានបំផ្លាញ ដែលធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់។ តាមការព្យាករណ៍របស់អ្នកជំនាញសុខភាពពិភពលោកបានបង្ហាញថា នឹងមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៣លានដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅរកកន្លែងមានសីតុណ្ហភាពក្តៅល្មម ខណៈពួកគេអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពខ្ពស់ខ្លាំងណាស់ដូចជា ឆ្លងជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ ជំងឺខាន់ស្លាក់ និងកញ្ជ្រឹលជាដើមសម្រាប់អ្នកមិនទាន់ទទួលបានវ៉ាក់សាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 25, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹបបាល់ទាត់ Manchester United មកគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ តាមគម្រោងគឺក្រុមហ៊ុន Apple ចង់ចុះកុងត្រាទិញយកក្លឹបដ៏មានប្រជាប្រិយភាពពេញពិភពលោកមួយនេះក្នុងតម្លៃ ៥,៨ ពាន់លានផោន ឬស្នើនឹងជាង ៧ ពាន់លានដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺលោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានកំពុងសិក្សាអំពីកិច្ចសន្យាមួយនេះយ៉ាងលម្អិតហើយជាមួយនាយកគ្រប់គ្រងក្លឹបបាល់ទាត់ Manchester United ក៏ដូចជាដៃគូវិនិយោគនិងម្ចាស់ភាគហ៊ុនផ្សេងៗ ខណៈការសម្រេចទិញ-លក់ជាផ្លូវការយ៉ាងណានោះគឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ជូនថា ប្រសិនបើក្រុមហ៊ុន Apple អាចទិញក្លឹបបាល់ទាត់ Manchester
November 25, 2022 - ព័ត៌មានអន្តរជាតិ
អាជ្ញាធរអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចាប់ខ្លួនកីឡាករបាល់ទាត់ Voria Ghafouri ដែលមានដើមកំណើតជាជនជាតិឃឺដ និងបានគាំទ្រយ៉ាងបើកចំហដល់ការតវ៉ា ដែលបានធ្វើឱ្យកក្រើកប្រទេសអ៊ីរ៉ង់ចាប់តាំងពីខែកញ្ញាមក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា លោក Voria Ghafouri ដែលធ្លាប់បានបង្ហាញខ្លួន ២៨ដង សម្រាប់ប្រទេសអ៊ីរ៉ង់រហូតដល់ឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួនបន្ទាប់ពីហាត់សមជាមួយក្លឹប Foolad Khuzestan ជុំវិញការចោទប្រកាន់ថា គាត់បានឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ លោក Voria Ghafouri គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលលេចធ្លោបំផុត ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបយ៉ាងទូលំទូលាយចំពោះការតវ៉ាលើរដ្ឋាភិបាល ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រព្រឹត្តរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា។
November 25, 2022 - ព័ត៌មានអន្តរជាតិ
(អន្តរជាតិ)៖ ក្រៅពី Amazon, Meta ឬ Cisco ក្រុមហ៊ុនផលិតកុំព្យូទ័រ HP បន្តបញ្ឈប់បុគ្គលិកមួយចំនួនធំនៅទូទាំងពិភពលោក ដោយសារតែមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច។ ក្រុមហ៊ុន HP គ្រោងនឹងកាត់បន្ថយការងាររហូតដល់ ៦០០០ ឬ ១២% នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ចន្លោះពេលនេះដល់ចុងសារពើពន្ធឆ្នាំ២០២៥នេះ បើយោងតាម cnbc ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការលក់កុំព្យូទ័ររបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយដោយសារតែអ្នកប្រើប្រាស់រឹតបន្តឹងថវិកាចំណាយរបស់ពួកគេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ក្រុមហ៊ុន HP បានប្រកាសថា ប្រាក់ចំណូលនៅត្រីមាសទី៤ របស់ខ្លួនបានធ្លាក់ចុះ ១១% មកនៅត្រឹម ១៤.៨ពាន់លានដុល្លារ ។ សូម្បីតែនៅក្នុងត្រីមាសទី១
November 25, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ បន្ទាប់ពីការដណ្តើមយកទីក្រុងខឺសុន (Kherson) មកវិញ អ៊ុយក្រែនបានធ្វើឲ្យកងកម្លាំងរុស្ស៊ីពិបាកស្មាន អំពីផែនការវាយលុកបន្ទាប់របស់ពួកគេ ខណៈទីក្រុងមូស្គូ កំពុងរវល់ពង្រឹងកងទ័ពនៅទីតាំងការពារ មិនមានពេលសម្រាប់ធ្វើប្រតិបត្តិការវាយបកទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ អនុប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន ឧត្តមសេនីយ៍ទោ វ៉ាឌីម ស្គីប៊ីតស្គីយី (Vadym Skibitskyi) បានប្រាប់កាសែត Kyiv Post ឲ្យដឹងថា កងទ័ពរុស្ស៊ីប្រហែល ៣០,០០០នាក់ ដែលបានដកថយចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ កាលពីដើមខែវិច្ឆិកានេះ កំពុងពង្រឹងខ្លួននៅក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា និងខឺសុន កំឡុងសប្តាហ៍ទី៣៩ នៃសង្រ្គាម។
November 25, 2022 - ព័ត៌មានអន្តរជាតិ
(ប្រាក)៖ ក្រុមហ៊ុនផលិតអាវុធនៅក្នុងតំបន់អឺរ៉ុប បាន និងកំពុងសម្រុកផលិតកាំភ្លើង គ្រាប់កាំភ្លើងធំ និងបរិក្ខារយោធាជាច្រើនទៀត ជាលក្ខណៈទ្រង់ទ្រាយធំ និងក្នុងល្បឿនលឿនមួយមិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ខណៈរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត កំពុងប្រឹងប្រែងផ្ដល់ជំនួយ ដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បាន និងកំពុងបន្តផ្ដល់អាវុធ និងជំនួយជាច្រើនទៀតឱ្យទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបានឈ្លានពានចូលអ៊ុយក្រែនកាលពី ថ្ងៃទី២៤ ខែកុម្ភៈមក ប៉ុន្តែក្នុងពេលជួយអ៊ុយក្រែន អាវុធនៅក្នុងឃ្លាំងរបស់ពួកគេក៏កំពុងថយចុះដែរ ដែលតម្រូវឱ្យមានការបំពេញឃ្លាំងស្ដុកអាវុធឡើងវិញ និងបន្ត ជួយទីក្រុងកៀវផង។ បើតាម Reuters ក្រុមហ៊ុនផលិតអាវុធ
November 25, 2022 - ព័ត៌មានអន្តរជាតិ
(កាតា)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតបើកឆាកពូល H នៃព្រឹត្តិការណ៍ World Cup 2022 ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូរ៉េ នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan ភាគខាងលិចទីក្រុង Doha ដោយចប់ការប្រកួតលទ្ធផល 0-0។ ក្រៅពីការប្រកួតដ៏ជក់ចិត្តនោះ រូបភាពកីឡាករលេខ៩ របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រនៅលេីបណ្ដាញសង្គមដោយសារមុខមាត់ដ៏សង្ហាររបស់គាត់ដែលបានបង្ហាញខ្លួននៅលើទីលានប្រកួត។ កីឡាកររូបនេះមានឈ្មោះ Cho Gue Sung អាយុ២៤ឆ្នាំ កម្ពស់ ១៨៩សង់ទីម៉ែត្រ កើតនៅ
November 25, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺមានរយៈពេល១៧ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព
November 25, 2022









