Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍មួយ ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) បានបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនេះ បានកើនឡើងវិញក្នុងពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពបរិយាបន្ន និងភាពធន់ជាងមុន» (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោកបានឲ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០

    November 28, 2022
  • ព័ត៌មានអន្តរជាតិ

    (អាមេរិក)៖ អ្នកទិញទំនិញនៅសហរដ្ឋអាមេរិកបានចំណាយប្រាក់ ៩.១២ពាន់លានដុល្លារទិញទំនិញលើអ៊ីនធឺណិត ក្នុងថ្ងៃ Black Friday នេះ របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកប្រើប្រាស់បានទប់ទល់នឹងការធ្លាក់ចុះនៃអតិផរណាខ្ពស់ និងបានចាប់យកការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ការបញ្ជាទិញលើអ៊ីនធឺណិតបានកើនឡើង ២.៣ភាគរយនៅថ្ងៃ Black Friday។ អ្នកប្រើប្រាស់ត្រូវបានគេរំពឹងថានឹងសម្រុកទៅទិញទំនិញនៅហាង បន្ទាប់ពីជំងឺរាតត្បាតបានដាក់សម្ពាធលើការទិញទំនិញនៅក្នុងហាងក្នុងរយៈពេល ២ឆ្នាំមុន ប៉ុន្តែព្រឹកថ្ងៃ Black Friday បានឃើញហាងទាក់ទាញចរាចរណ៍តិចជាងធម្មតាដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមផ្នែកខ្លះនៃប្រទេស។ ជនជាតិអាមេរិកបានងាកមកប្រើស្មាតហ្វូនដើម្បីធ្វើការទិញថ្ងៃឈប់សម្រាករបស់ពួកគេ ដោយទិន្នន័យពី Adobe បង្ហាញពីការទិញទំនិញតាមទូរស័ព្ទតំណាងឱ្យ ៣៨ភាគរយនៃការលក់ឌីជីថល Black Friday ទាំងអស់៕

    November 28, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ដែលទើបតែបានជួបជាមួយជំទាវទី១កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងទទួលការវះកាត់នៅទីក្រុងសេអ៊ូល យោងតាមការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Time នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ការិយាល័យប្រធានាធិបតី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ថា កុមារកម្ពុជារូបនេះត្រូវបានគេរំពឹងថានឹងត្រូវនាំមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការវះកាត់ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាសាន ក្នុងទីក្រុងសេអ៊ូល។ ប្រភពដដែលក៏បានឱ្យដឹងថា រាល់ការចំណាយចាំបាច់សម្រាប់ការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង និងការវះកាត់ ត្រូវបានគេរៀបចំរួចជាស្រេចជាមួយនឹងការបរិច្ចាគ។ សូមរំលឹកថាលោកជំទាវ Kim Keon-hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានអាយុ១៤ឆ្នាំកាលពីដើមខែនេះក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងពេលលោកជំទាវអមដំណើរលោកប្រធានាធិបតី Yoon Suk-yeol ជាស្វាមីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 28, 2022
  • សង្គម

    (ភ្នំពេញ)៖ អ្នកនាង អឿន ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីឈ្មោះ ក្នុងបណ្ដាញសង្គមដែលមានរឿងរ៉ាវជំពាក់កូនតុងទីនជុំទិសនោះ។ កាលពីពេលថ្មីៗនេះប្រកាសថាក្ស័យធន និងសុំឱ្យបងប្អូនទុកពេលឱ្យខ្លួនរកលុយសងពីចំណុចសូន្យមកវិញ ដោយអ្នកអនឡាញល្បីឈ្មោះរូបនេះបានសរសេររៀបរាប់ថា៖ «ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនអោយបាត់សូម្បី១$ឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសង ទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយសុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ។ មនុស្សណាដែលចង់ឱ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ។ ខ្ញុំក្ស័យធននិងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿអាចមកឆែកកុងABA

    November 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញរូបភាពនៃការជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្មដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាំងកុមារ ព្រម លោក ឡឹក

    November 28, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសអ៊ីតាលីបានប្រកាសដាក់ភាពអាសន្ននៅលើកោះ Ischia ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា បន្ទាប់ពីការរអិលបាក់ដីដ៏អាក្រក់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន នេះបើតាមអភិបាលក្រុង Naples លោក Claudio Palomba បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេវាសង្គ្រោះបន្ទាន់បាននិយាយថា រលកភក់ និងកំទេចកំទី បានវាយលុកពេញទីក្រុងតូចមួយនៃទីប្រជុំជន Casamicciola Terme កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានលេបត្របាក់ផ្ទះមួយខ្នង និងរថយន្តជាច្រើនគ្រឿងចុះទៅសមុទ្រ។ រដ្ឋមន្ត្រីការពារជនស៊ីវិលលោក Nello Musumeci បាននិយាយថា ថវិកាជំនួយដំបូងចំនួន ២ លានអឺរ៉ូ

    November 28, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រជាជននៅទីក្រុងប៉េកាំង សៀងហៃ និងផ្នែកផ្សេងទៀតនៃប្រទេសចិន បានចេញមកតាមផ្លូវដើម្បីតវ៉ាចំពោះវិធានការប្រឆាំងនឹងជំងឺ COVID-19 របស់រដ្ឋាភិបាល។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសចិនកាលពីយប់ថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងគោលនយោបាយ «zero-COVID» ដែលពាក់ព័ន្ធនឹងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើចលនារបស់ប្រជាជន។ បាតុករបានស្រែកថា «យើងចង់បានសេរីភាព» ហើយពួកគេ​ក៏​បាន​កាន់​ក្រដាស​ស​ទទេ ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​ទប់ស្កាត់​ការ​បញ្ចេញ​មតិ​ដោយ​សេរី។ ការតវ៉ាក៏បានផ្ទុះឡើងនៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈប៉ូលិស​ក៏បាន​ឃាត់​ខ្លួន​បាតុករ​មួយ​ចំនួន។ ការប្រមូលផ្តុំស្រដៀងគ្នានេះបានផ្ទុះឡើងនៅក្នុងទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូង និងទីក្រុង Wuhan ក្នុងខេត្ត Hubei ក៏ដូចជានៅតាមបរិវេណសាកលវិទ្យាល័យក្នុងទីក្រុងប៉េកាំង និងណានជីង។ ជម្រាបផងដែរថា អាជ្ញាធរចិនរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពនៃការបញ្ចេញមតិ នៅក្រោមការគ្រប់គ្រងដោយបក្សកុម្មុយនិស្ត ហើយវាពិតជាកម្រមានណាស់ សម្រាប់ការតវ៉ាប្រឆាំងនឹងគណបក្ស

    November 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ នឹងផុតកំណត់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ដើម្បីងាយស្រួលម្ចាស់យានយន្ត អាចបង់ពន្ធនេះ តាមរយៈកម្មវិធីទូរស័ព្ទ «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android

    November 28, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ស្ថិតនៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសម្តែង នៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះរួចមក ក៏ឃើញថាសន្ទុះនៃការគាំទ្រ

    November 28, 2022
  • ព័ត៌មានអន្តរជាតិ

    សកម្មភាពរបស់ពលរដ្ឋជប៉ុនដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសជប៉ុននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២​ នៅក្នុងប្រទេសកាតា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាននៅជុំវិញពិភពលោក ដ្បិតពួកគេតែងនាំគ្នាប្រមូលសំរាមដើម្បីសម្អាតកីឡដ្ឋានបាល់ទាត់ក្រោយពួកគេបានទស្សនាការប្រកួតបាល់ទាត់រួច។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺសកម្មភាពនេះតែងកើតមានឡើងមិនថាក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសជប៉ុនបានទទួលជ័យជំនះឬចាញ់នៅក្នុងការប្រកួតនោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Unilad បានបញ្ជាក់ថា សកម្មភាពដ៏គួរឲ្យគោរពរបស់ក្រុមពលរដ្ឋជប៉ុនទាំងអស់នេះគឺបានកើតឡើងក្រោមហេតុផលមួយចំនួ​នដែលជាផ្នត់គំនិតផ្ទាល់របស់ពលរដ្ឋជប៉ុន។ អ្នកគាំទ្រជប៉ុនម្នាក់បាននិយាយថា៖ ការរក្សាអនាម័យសាធារណៈឲ្យស្អាតគឺជាមេរៀនដ៏សំខាន់មួយ ដែលឪពុកម្តាយនិងប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុនបានបង្រៀនមកពួកយើងតាំងពីពួកយើងនៅក្មេងម្លេះ។ អ្នកគាំទ្រម្នាក់ទៀតបានរៀបរាប់ថា៖ នៅពេលដែលមានជនជាតិជប៉ុនណាម្នាក់កាន់ថង់ប្លាស្ទិកចូលមកក្នុងកីឡដ្ឋានគឺយើងមានអារម្មណ៍ភ្លាមថា ការសម្អាតថង់បា្លស្ទិកនោះគឺជាកាតព្វកិច្ចរបស់ពួកយើងគ្រប់គ្នា ព្រោះភាពកខ្វក់នៅកន្លែងដែលពួកយើងអង្គុយគឺប៉ះពាល់ដល់កិត្តិយសនៃប្រជាជននិងប្រទេសជប៉ុនទាំង​មូលផងដែរ។ អ្នកគ្រាំទ្រម្នាក់ផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍ថា៖ បេះដូងរបស់ពួកយើងគឺស្អាតស្អំ ដូចនេះកន្លែងអង្គុយរបស់ពួកយើងក៏ត្រូវតែស្អាតជានិច្ចដែរ ហើយភាពស្អាតស្អំគឺជាធម្មជាតិ​និងជាភាពប្រាកដនិយមរបស់ពលរដ្ឋជប៉ុនគ្រប់រូបផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 28, 2022