- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មូលនិធិជនពិការតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងអង្គការដៃគូ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពសរុប ៦០ ៧៣៧នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ២៤ ៦៦៣នាក់ និងស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ ៣៦ ០៧៤នាក់។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ លោក ទៀវ សុគន្ធ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង
February 5, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន១៣០នាក់ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យព្យាបាលជំងឺ វះកាត់តូច ចែកឱសថ និងចាក់វ៉ាក់សាំងពីដូសទី១ដល់ដូសទី៦ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៨២៩នាក់ នៅវត្តតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះដឹកនាំដោយលោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដោយសហការជាមួយលោក ហុក គ្រី អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
February 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២៖៣៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ របាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះផ្ទះអស់២ល្វែងទាំងស្រុង និងមួយខ្នងទៀត ខូចខាតមួយផ្នែក ព្រមទាំងសម្ភារគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន១៥៦ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្ដការិយាល័យជំនាញ ចំនួន២២គ្រឿង ប្រើទឹកអស់១១០ឡាន, រថយន្ដនាយកដ្ឋានជំនាញ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៦ឡាន, រថយន្តអង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង
February 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនៃក្រសួងយុត្តិធម៌ បង្ហាញបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមបញ្ជាក់ថា ចំពោះសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹង នៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 3, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ ក្បួនរថយន្ត ការ៉ាវ៉ាន បុរាណ Classics And Vintage របស់ក្រុមហ៊ុន Inspiration Cambodia For The Travel Service ចំនួន ៣៥គ្រឿង ជាមួយនឹងភ្ញៀវទេសចរអឺរ៉ុប ចំនួន៦៥នាក់ ដែលចេញដំណើរពីទីក្រុងព្រៃនគរ ប្រទេសវៀតណាម បានមកដល់ខេត្តរតនគិរី តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងថា ក្បួនរថយន្តបុរាណខាងលើមកដល់ខេត្តរតនគិរី នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ដោយធ្វើដំណើរចេញពីទីក្រុងព្រៃនគរ
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានបញ្ជាក់ឲ្យដឹងថា កូនសិស្សជាង២០ម៉ឺននាក់ ដែលបានចូលប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីសុំសញ្ញាបត្របាក់ឌុបបណ្តោះអាសន្ន ឬសញ្ញាបត្របាក់ឌុប។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត ផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ក្នុងពេលលោកទើបត្រឡប់មកដល់កម្ពុជា បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក
February 3, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ ចំនួន៤កុងតឺន័រ ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នឹងត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីជំនាញ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា «ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង ៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថាពុំមានឯកសារគ្រប់គ្រាន់ទើប នៅថ្ងៃទី៣ កុម្ភៈនេះ បាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីត្រៀមដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤»។ ជាមួយគ្នានេះ នៅកន្លែងជីករណ្ដៅត្រៀមដុតជើងមាន់កម្ទេចចោល
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងនាយនគរបាលចំនួន ៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា។ យោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់បញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋានចំនួន៥រូប ដូចមានរាយនាមខាងក្រោម៖ ទី១៖ លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អត្តលេខ ០៤៤៥៦ ទី២៖ លោកឧត្តមសេនីយ៍ឯក កៅ មួយឃាង អត្តលេខ ០៤៥៤៦ ទី៣៖ លោកឧត្តមសេនីយ៍ឯក
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ករណីកៀរគរថវិកាសប្បុរសជន ដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។ ការចេញមកំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងអប់រំហាមដាច់ខាត ការប្រមូលថវិកាពីសិស្ស មាតាបិតាសិស្ស ខុសគោលការណ៍ណែនាំ។
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីនគរបាលចំនួន៣រូបទៀត ត្រូវបានផ្ទេរភារកិច្ចចេញ ដោយឲ្យមកបម្រើការងារនៅនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នេះបើតាមសេចក្តីសម្រេចរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ មន្រ្តីនគរបាលទាំង៣នាក់នេះ រួមមាន៖ ទី១៖ លោកវរសេនីយ៍ឯក ឃុត កាបូរិន នាយរងប៉ុស្តិ៍ ទី២៖ លោកវរសេនីយ៍ឯក ថន ស៊ីថា នាយរងប៉ុស្តិ៍ ទី៣៖ លោកស្រីអនុសេនីយ៍ត្រី ឯម ស្រីនិច នាយរងផ្នែក។
February 3, 2024









