- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញក្ដីរន្ធត់ និងសង្វេកខ្លាំងណាស់ បន្ទាប់ពីបានឃើញក្រុមស្ត្រីខ្មែរ ចំអិន និងបរិភោគសាច់សុនខ(សាច់ឆ្កែ) បង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ(ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្វាយចន្ទីរបស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ដែលផលិតច្រើនគ្រាប់ឆៅច្រើនជាងគេ ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។ សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រតិភូសនិ្នសីទស្វាយចន្ទីពិភពលោក តំណាងដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅទីបំផុត! សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់បណ្តាលឲ្យស្លាប់ ដែលកក្រើកតាមបណ្តាញសង្គម និងមានការចាប់អារម្មណ៍ខ្លាំងនោះ បានឈានដល់ដំណោះស្រាយមួយហើយ គឺភាគីក្រុមគ្រួសាររបស់អ្នកបើករថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន៩៥០០០ដុល្លារ។ ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។ យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់
February 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាការិនីវាយកូនគោល យិន អាមូនី បានក្លាយជាអត្តពលិកកម្ពុជាដំបូង ដែលត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ជ្រើសរើសបញ្ជូនទៅចូលរួមការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកអាស៊ី-ប៉ាស៊ីហ្វិក ផ្នែកនារី 2024 Women’s Amateur Asia-Pacific Championship នៅប្រទេសថៃ ។ យោងតាមមន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ការសម្រេចបញ្ជូនកីឡាការិនី យិន អាមូនី តំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ី-ប៉ាស៊ីហ្វិកនេះ ដោយសារកញ្ញាមានចំណាត់ថ្នាក់ពិភពលោក គួបផ្សំកញ្ញាមានសមត្ថភាពផង ទើបថ្នាក់ដឹកនាំសម្រេចជ្រើសរើសកញ្ញាតែម្ដង ។ ចំពោះការប្រកួតធ្វើឡើងពីថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានវាយកូនគោល Siam Country Club ដោយមានកីឡាការិនី
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ។ ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្មដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង»។ ក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី
February 2, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ នាថ្ងៃសុក្រនេះ ជើងហោះហើរទាំងអស់ចេញនិងចូល អាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម គឺត្រូវបានពន្យារពេល ឬមួយក៏បង្វែរគោលដៅទៅកាន់ទីក្រុងដទៃទៀត ដោយសារតែមានការធ្លាក់ចុះអ័ព្ទខ្លាំង ចំពោះមុខបញ្ហាបំពុលខ្យល់ ដែលកាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីតាមដានសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir Air Visual បានបង្ហាញថា បរិមាណភាគល្អិតគ្រោះថ្នាក់ ហៅថា PM2.5 នៅក្នុងខ្យល់អាកាសនៃទីក្រុងហាណូយ ស្ថិតនៅកម្រិតខ្ពស់ខ្លាំងនាថ្ងៃសុក្រនេះ គឺ២៥៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ មន្រ្តីអាកាសយានដ្ឋាន Noi Bai International Airport បាននិយាយដូច្នេះថា «ជើងហោះហើរទាំងអស់
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខែដំបូងឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ៥.៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន១១៥,៥៣២នាក់ កើន៤៩.២០% និងទទួលបានចំណូល ៤,៤៩៨,០៥៤ដុល្លារអាមេរិក កើនឡើង៥០.៩០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ ក្នុងខែមករា ឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប២៣១,០៦៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ
February 2, 2024 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ត្រូវបានទទួលស្គាល់ថាជាទីតាំងដែលមានចំនួនសត្វស្លាបប្រភេទនេះរស់នៅច្រើនជាងគេនៅប្រទេសកម្ពុជា និងពិសេសអាចនៅទូទាំងអាស៊ីអាគ្នេយ៍ទៀតផង។ សត្វចាបព្រៃវែង ត្រូវបានគេដឹងថាជាសត្វធ្វើការពងកូននៅអឺរ៉ុប និងទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែបំលាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិនភាគខាងត្បូងនៅរដូវត្រជាក់ និងហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ «ក្រុមមន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តែងចុះអង្កេតតាមដានចាបព្រៃវែងដើម្បីកិច្ចការពារសត្វព្រៃ និងក៏ដូចជាអភិរក្សសត្វព្រៃកម្រៗនៅតំបន់នេះ»។ គួរបញ្ជាក់ថា ចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង មានកម្ពស់ ១៥សង់ទីម៉ែត្រ។ សត្វប្រភេទនេះ បើជាឈ្មោល ក្នុងរដូវបន្តពូជ មានមុខ និងបំពង់
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ បាននិងកំពុងមានសកមម្មភាពទិញលក់ភាគហ៊ុន ដែលទាំងនេះបានបញ្ជាក់ថា សាធារណជន និងអ្នករកស៊ីក្នុងវិស័យមូលបត្រ បានកើនឡើង ខណៈពីមុនមានមិនដល់ ១០០នាក់ផង។ ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News ពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា»។ លោក ស៊ូ សុជាតិ បានបញ្ជាក់បន្ថែមថា កាលចាប់ផ្ដើមដំបូងអ្នកដែលមានសិទ្ធិទិញភាគហ៊ុន ទាល់តែអ្នកមានលេខអត្តសញ្ញាណវិនិយោគិន
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីបំពេញដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដល់បរិស្ថាន បណ្តាប្រទេសជាច្រើនទាំងនៅតំបន់អឺរ៉ុប និងនៅតំបន់អាស៊ី បានគាំទ្រ និងលើកទឹកចិត្តលើការវិនិយោគចម្ការឈើដាំ។ ការដាំឈើនេះ ក៏ត្រូវបានលើកទឹកចិត្តដោយអ្នកជំនាញផ្នែកបរិស្ថានផងដែរ។ ឈើជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សរួមមានការយកធ្វើជាផ្ទះសម្បែង និងគ្រឿងសង្ហារឹមផ្សេងៗ។ ប្រការនេះបានធ្វើឱ្យឈើធម្មជាតិនៅក្នុងប្រទេសត្រូវបានកាប់ ដើម្បីយកបំពេញសេចក្តីត្រូវការទាំងនោះ។ បន្ថែមដោយការរុករានយកដីបង្កបង្កើនផល និងការធ្វើជំនួញរបស់ឈ្មួញឈើផងនោះ បានធ្វើឱ្យគម្របព្រៃឈើនៅកម្ពុជាកាន់តែរួមតូច។ ដើម្បីចូលរួមទប់ស្កាត់សកម្មភាពខាងលើ ក៏ដូចជាបង្កើតគម្របព្រៃឈើឡើងវិញ អ្នកជំនាញផ្នែកព្រៃឈើ បានមើលឃើញថា ការវិនិយោគលើចម្ការឈើដាំ គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវតែធ្វើ និងជំរុញកិច្ចគាំទ្រ។ «ចម្ការឈើដាំមានផលប្រយោជន៍ច្រើនលើសលប់។ ទីមួយការដាំឈើ គឺយើងអាចបំពេញនូវការបាត់បង់គម្របព្រៃឈើនាពេលកន្លងមក ទីពីរជួយបង្កើតឡើងវិញនូវជីវៈចម្រុះដែលបាត់បង់ និងទី៣ ផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋតាមទីជនបទមានចំណូលចូលជាប្រចាំ»។ នេះជាការលើកឡើងរបស់លោក ជា ពៅ អ្នកវិនិយោគលើចម្ការឈើដាំ។ ដោយយោងតាមការសិក្សា
February 2, 2024









