- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី លោក ទិត សុទ្ធីបូរ៉ាឆាត បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣ ដោយជាមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ និង២នាក់ទៀត ជាប្រជាការពារ ហើយរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។ ការសម្រេចឃុំខ្លួនជនត្រូវចោទខាងលើ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក សេង ហៀង បានចោទប្រកាន់ជនទាំង៣នាក់ខាងលើ ពីបទ៖ *១៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ឈ្មោះ ព្រុំ វណ្ណរឿន បទកំហែងយក តាមមាត្រា៣៦៣ នៃក្រមព្រហ្មទណ្ឌ *២៖ ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់ *៣៖ ឈ្មោះ
February 2, 2024 - ព័ត៌មានជាតិឆ្នាំ២០២៣ ស៊ីម៉ាក់រំដោះផ្ទៃដីចម្ការមីន/គ្រាប់ចំនួន ២ ៦០២ទីតាំង មានផ្ទៃដីសរុប ២៨១ ៩៧៥ ៣២៨ម៉ែត្រក្រឡា
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ការងារឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC សម្រេចបានលទ្ធផលមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួន២,៦០២ ទីតាំង មានផ្ទៃដីសរុបចំនួន២៨១,៩៧៥,៣២៨ម៉ែត្រក្រឡា។ លទ្ធផលនេះសម្រេចបាន១១៣.៥៦% ធៀបនឹងផែនការឆ្នាំ២០២៣ មានផ្ទៃដីសរុបចំនួន២៦៨,០៥០,០៩៩ម៉ែត្រក្រឡា។ លោកបន្តថា កិច្ចប្រតិបត្តិការនេះ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៨៣,៨១៤គ្រាប់ មានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោល មានចំនួន៥៤៥,៣៧៨គ្រួសារ។
February 2, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) បានបង្ហាញកាលពីថ្ងៃពុធថា ចិនបានវ៉ាដាច់ប្រទេសជប៉ុនក្លាយជាអ្នកនាំចេញរថយន្តដ៏ធំបំផុតក្នុងពិភពលោកកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុនថា ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន ៤,៤២លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈដែលសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានរាយការណ៍ក្នុងខែនេះថា ប្រទេសចិនបាននាំចេញចំនួន ៤,៩១លានគ្រឿង។ ទោះយ៉ាងណា ការិយាល័យគយរបស់ប្រទេសចិនបានរាយការណ៍តួលេខនាំចេញខ្ពស់ជាងនេះដោយបានបង្ហាញថា ការនាំចេញរថយន្តមានចំនួន ៥,២២លានគ្រឿងដែលកើនឡើងយ៉ាងខ្លាំងគឺ ៥៨% បើធៀបនឹងឆ្នាំ២០២២។ មិនដូចក្រុមហ៊ុនចិន ក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំងក្រុមហ៊ុន Toyota ដែលបានគ្រងដំណែងជាថ្មីកាលពីថ្ងៃអង្គារក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតក្នុងពិភពលោកបើគិតពីចំនួនលក់ ក៏ផលិតរថយន្តយ៉ាងច្រើននៅក្នុងប្រទេសផ្សេងទៀតផងដែរ។ វិស័យរថយន្តរបស់ប្រទេសចិនបានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយផ្នែកធំដោយសារតែការវិនិយោគយ៉ាងច្រើននៅក្នុងរថយន្តអគ្គិសនី ពោលគឺជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនមានការប្រុងប្រយ័ត្នជាងចិន។ ក្រុមហ៊ុនផលិតរបស់ជប៉ុនបានផ្តោតជាយូរមកហើយលើរថយន្តកូនកាត់ដែលរួមបញ្ចូលគ្នានូវថាមពលអាគុយ និងម៉ាស៊ីនចំហេះខាងក្នុង ដែលជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនបានលេចធ្លោជាមួយនឹងរថយន្ត Toyota Prius។
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុត ពីប្រទេសបារាំង។ ពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុត ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ (La Légion d’honneur) ពីប្រទេសបារាំង បានធ្វើឡើងនៅរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ក្រោមវត្ដមានលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសខាងលើ ក៏មានការចូលរួមពីក្រុមគ្រួសាររបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហសេវិក ដែលបម្រើការនៅក្រសួងសុខាភិបាល។ លោក ហ្សាក់
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមអនុក្រឹត្យ, ការចេញអនុក្រឹត្យនេះ ធ្វើឡើងដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕ ខាងក្រោមនេះ ជាអនុក្រឹត របស់រាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews
February 2, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ផ្លូវក្រាលកៅស៊ូ ២ស្រទាប់ស្តើង ប្រភេទ (DBST) ចំនួន៥ខ្សែមានប្រវែងសរុប ៦១.៥០០គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួនទៀត នឹងត្រូវបានសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤តទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននូវរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ផ្លូវទាំង៥ខ្សែដែលគ្រោងសាងសង់ចាប់ពីខែកុម្ភៈនេះរួមមាន៖ *ខ្សែផ្លូវទី១ ឈ្មោះផ្លូវ «បុស្ស-ឫស្សីស្រុក» ពីភូមិបុស្ស ឃុំរីករាយ ទៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ប្រវែង ១០.៦០០គីឡូម៉ែត្រ។ *ខ្សែផ្លូវទី២ ឈ្មោះផ្លូវ «ស្អាង-ខ្យង» ពីភូមិស្អាង
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ពីស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតថា នៅពេលនេះមានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។ សម្តេចតេជោក៏បានផ្តាំទៅដល់ក្រុមមនុស្សអាក្រក់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ បំពុលព័ត៌មានតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។
February 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចរបស់ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7។ សកម្មភាពប្រតិបត្តិការនេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ប៉ូឡូ អាយុ៣៥ឆ្នាំ
February 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើងដែលបង្កឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការណែនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ ករណីក្មេងទំនើងនៅតាមបណ្ដាមូលដ្ឋានហាក់មានការកើនឡើង ដោយពេលខ្លួនក្រុមក្មេងទំនើងនេះបានប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ សួនច្បារ និងឈានដល់ការប្រើប្រាស់អំពើហិង្សា នាំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋថែមទៀតផង។ បើតាមអគ្គស្នងការនគរបាលជាតិ, ក្នុងករណីមានការធ្វេសប្រហែស
February 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហររបស់ខ្លួនថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ចូលមកកាន់កម្ពុជា។ ជំហរនេះត្រូវបានបង្ហាញដោយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោក Devin Barta បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួល និងធានាបានបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិកនៅកម្ពុជា។
February 1, 2024









