- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ លោក សុង សារ៉ន បានបន្តថា នេះជាឆ្នាំទី៥ហើយដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ។ ប្រធានសហព័ន្ធស្រូវអង្ករ បានសូមអគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាសុីនកិនស្រូវ
November 17, 2022 - ព័ត៌មានអន្តរជាតិ
បារាំង៖ គ្រឿងសង្ហារិមចំនួន ២របស់អតីតព្រះម្ចាស់ក្សត្រី Marie Antoinette នៃប្រទេសបារាំងត្រូវបានយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងប៉ារីសក្នុងតម្លៃខ្ទង់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ គ្រឿងសង្ហារិមទាំង ២នោះរួមមាន តុ និងកៅអី ដែលមានអាយុកាលប្រមាណជា ២៥០ឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា កម្មវិធីដេញថ្លៃគ្រឿងសង្ហារិមប្រណិតទាំង ២នេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២២ ខែធ្នូខាងមុខនេះ ខណៈតម្លៃរបស់តុត្រូវបានគេព្យាករណ៍ថានឹងអាចលក់ចេញក្នុងតម្លៃចន្លោះពី ៨០០ ០០០អឺរ៉ូ ទៅ ១,២លានអឺរ៉ូ (ជិត ៨៣០ ០០០ ដុល្លារអាមេរិក-ជាង ១,២៤លានដុល្លារអាមេរិក)។ ដោយឡែកចំពោះកៅអីវិញនឹងត្រូវលក់ចេញក្នុងតម្លៃចន្លោះពី
November 17, 2022 - សង្គម
(សៀមរាប)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយឃើញសកម្មភាពកុមារាម្នាក់រែងកំទេចធ្យូងយកទៅលក់ ដើម្បីសន្សំលុយទិញកង់ជិះទៅរៀន។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុភាព ពង្រលេី បានសរសេររៀបរាប់ថា៖ «ជីវិតគឺជាការតស៊ូ ក្មួយប្រុសម្នាក់នេះ។ ដេីររែងកំទេចធ្យូងដើម្បីលក់យកប្រាក់ទិញកង់ទុកជិះទៅរៀន តូចទេប៉ុន្តែខ្លឹម។ ស៊ូៗណាក្មួយ គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ»។ ប្រភពដដែលបានឱ្យដឹងថាកុមារារូបនេះសិក្សាថ្នាក់ទី២ មានទីលំនៅ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពីបានឃើញភាពតស៊ូរបស់កុមារារូបនេះហើយ មហាជនទូទាំងប្រទេសបានសម្តែងក្តីអាណិតអាសូរ និងសរសើរភាពតស៊ូរបស់កុមារារូបនេះ។ ក្នុងនោះផងដែរគេក៏ឃើញមានការសំណូមពរឱ្យមានសប្បុរសជនជួយកុមាររូបនេះដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងជីវភាពប្រចាំថ្ងៃឱ្យល្អប្រសើរជាងនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 17, 2022 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្លែងក្នុងដំណើរចុះពិនិត្យពីសកម្មភាពទូទៅនៃការទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍ កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កសិករ សហគមន៍ ដែលបាននិងកំពុងមានសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលស្រូវសរីរាង្គ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានកត់សម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាកសិករ សហគមន៍មានភាពល្អប្រសើរច្រើន ដែលទាំងនេះក៏ដោយសារតម្លៃទីផ្សារកសិផលតាមរយៈការ
November 17, 2022 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការឆ្លើយតបរបស់យោធាខ្លួនទៅនឹងសកម្មភាពនៃការធ្វើសមយុទ្ធយោធារួមគ្នារបស់អាមេរិកនឹងមានលក្ខណៈកាន់តែកាចសាហាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែល សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានរៀបចំកិច្ចប្រជុំជាលក្ខណៈត្រីភាគីមួយ ខណៈប្រទេសទាំង ៣នេះក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។ បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ក្រុមប្រទេសទាំង ៣នេះនឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹងខ្លាំងផងដែរ ខណៈពេលនេះកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកំពុងប្រឈមមុខជាមួយគ្នាក្នុងកម្រិតដ៏អាក្រក់មួយរួចទៅហើយ។ គួររម្លឹកជូនថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងច្រើនគ្រាប់ជាបន្តបន្ទាប់គ្នា ពោលគឺជាការបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ខណៈក្រុមអ្នកជំនាញផ្នែកនយោបាយបានមើលឃើញថា ការសម្រេចបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិភាគមួយរបស់អ្នកជំនាញនៅលើពិភពលោកដែលបានអះអាងថា វិស័យយោធាជើងអាកាសរបស់កូរ៉េខាងជើងមានលក្ខណៈអន់ថយនិងទន់ខ្សោយខ្លាំងណាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 17, 2022 - សង្គម
(តាខ្មៅ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីរឿងរ៉ាវដោយលោកតាម្នាក់ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរុឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ លោកតាមានឈ្មោះ ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Reaksmey In បានសរសេររៀបរាប់ថា៖ «ស្នាដៃពួកអាក្មេងបាតសង្គម ក្នុងភូមិ១ក្រុមតូច ដែលលបលួចមកដុតបំផ្លិចបំផ្លាញរឺម៉កកង់បីគាត់ ទាំងរូបគាត់បានសម្រាន្តលង់លក់នៅក្នុងកង់បី។ សូមបងៗមានសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់»។ បើយោងតាមប្រភពដដែលបានឱ្យដឹងថាមូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ ធ្វើឱ្យក្មេងទំនើបទាំងនោះមានការពិបាកក្នុងការធ្វើសកម្មភាពដើរលួចក្នុងភូមិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
November 17, 2022 - សិល្បៈ
(ម៉ាឡេស៊ី)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022) កំពុងតែចូលរួមប្រកួត បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះផងដែលកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ បេក្ខភាពបវរកញ្ញារបស់ប្រទេសកម្ពុជា គឺកញ្ញា ឆន ស្រីនេត បានលេីកយកក្បាច់គុណល្បុក្កតោមកធ្វេីការប្រកួតបង្ហាញសមត្ថភាពភាពក្នុងវគ្គប្រកួត Talent Show របស់កម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ដែលកំពុងតែធ្វេីឡេីងនៅប្រទេសម៉ាឡេស៊ី។ សូមរំលឹកថាកញ្ញា ឆន ស្រីនេត
November 17, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អាជីវករឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមជួយសម្របសម្រួល ក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ចៀសវាងការទិញ ទម្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យកសិករមានការខាតបង់នោះ។ ការថ្លែងជំរុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ៨រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត
November 17, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបញ្ជាក់ផងដែរពីមូលហេតុមិនចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និង APEC។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះមិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំG20 កម្ពុជាមិនមែនជាសមាជិកនោះឡើយ។ ការចូលរួមគឺតបតាមការអញ្ជើញរបស់ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះកិច្ចប្រជុំ ហើយការអញ្ជើញនោះ គឺអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះរបស់សម្តេចតែម្តង។ ដូច្នេះសម្តេចមិនមានសិទ្ធិចាត់តាំងនរណាពីកម្ពុជា ដើម្បីជំនួសសម្តេចនោះឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ
November 17, 2022









