- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអុជកាំជ្រួច ដើម្បីអបអរសាទរក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៣ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់
November 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កំពុងសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ដែលត្រូវបានចាប់ខ្លួន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសាររឿងចោទប្រកាន់ករណីជួញដូរសត្វស្វា។ ថ្លែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជម្រាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៉ីងតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។ ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន
November 18, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុកឃុំ និងមន្ត្រីពាក់ បានចុះជួបផ្ទាល់នៅកន្លែងប្រមូលផ្តុំទិញស្រូវ (ដែលរៀបចំដោយក្រុមការងារចម្រុះ) ឈ្មួញ និងប្រជាកសិករ នៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅថ្ងៃ៩ រោច ខែកត្តិក ឆ្នាំខាល
November 18, 2022 - ព័ត៌មានអន្តរជាតិប៉ូលិសថៃប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលប្រឆាំងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក
(បាងកក)៖ មន្រ្តីប៉ូលិសដែលដឹកនាំការរក្សាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ APEC បានឱ្យដឹងថា កងកម្លាំងប៉ូលិសថៃ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅក្បែរទីតាំងនៃកិច្ចប្រជុំកំពូលនេះ នៅក្នុងទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ មន្រ្តីប៉ូលិសថៃខាងលើគឺលោក អាស៉ីយ៉ាន ក្រៃថង (Ashyan Kraithong) បានប្រាប់ថា មានបាតុករចំនួនប្រហែល៣៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា ហើយប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស នៅចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ពីទីកន្លែងដែលក្រុមមេដឹកនាំនៃប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ គឺពីថ្ងៃសុក្រនេះដល់ថ្ងៃសៅរ៍ស្អែក។ ឃ្លីបវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញពី
November 18, 2022 - ព័ត៌មានអន្តរជាតិលោកស្រី Nancy Pelosi សម្រេចចុះចេញពីតំណែងជាប្រធានរដ្ឋសភាអាមេរិក ក្រោយកាន់តំណែងអស់រយៈពេលជិត ២ ទសវត្សរ៍
លោកស្រី Nancy Pelosi ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងឈប់ពីតួនាទីនេះ។ ស្ត្រីដែលមានអាយុ ៨២ឆ្នាំរូបនេះ គឺជាសមាជិកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា ហើយគាត់គឺជាស្ត្រីដំបូងគេ ដែលបានកាន់តំណែងជាប្រធានរដ្ឋសភានេះ។ យ៉ាងណាក៏ដោយ លោកស្រីនឹងនៅតែបន្តធ្វើតំណាងរាស្ត្រឱ្យសង្កាត់កាលីហ្វ័រញ៉ានៅក្នុងសភាជាន់ទាប។ វាកើតឡើងនៅពេលដែលគណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរួចរាល់។ លោក Kevin McCarthy មកពីគណបក្សសាធារណរដ្ឋបានឈ្នះការគាំទ្រក្នុងនាមជាបេក្ខភាពថ្មី ហើយគាត់ទំនងជានឹងបន្តតំណែងរបស់លោកស្រី Pelosi ។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងអង្គជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំមិនដែលគិតថាថ្ងៃណាមួយ ខ្ញុំអាចផ្ដើមចេញពីមេផ្ទះទៅជាប្រធានរដ្ឋសភានោះទេ»។ លោកស្រីបាននិយាយថា៖«ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងសភាថ្មីទេ។ ដល់ម៉ោងហើយសម្រាប់មនុស្សជំនាន់ថ្មី ដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ»។ លោកស្រី
November 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
November 18, 2022 - សង្គម
(តាខ្មៅ)៖ លោកតា ឈៀង អឹម ដែលជាជនរងគ្រោះក្នុងករណីក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់ ពេលនេះទទួលបានជំនួយថវិកាពីសប្បុរសជន ជាពិសេសលោក ផែង វណ្ណៈ បានផ្តល់ម៉ូតូថ្មីជូនលោកតាថែមទៀតផង។ យោងតាមការបង្ហោះរបស់លោក តាំង គីមឡេង បានសរសេររៀបរាប់ថា៖ «លោកតាបានទទួលម៉ូតូថ្មី ពី លោកពូ ផែង វណ្ណៈ និងថវិការបស់សប្បុរសជនតាមលោកពូផងដែរ។ រំភេីបនូវការចែករំលែករឿងល្អៗ»។ សូមរំលឹកថាលោកតា ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ មូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ
November 18, 2022 - ព័ត៌មានអន្តរជាតិ
Twitter បានប្រាប់បុគ្គលិកថា អគារការិយាល័យរបស់ក្រុមហ៊ុននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការប្រកាសនោះគឺមានប្រសិទ្ធភាពភ្លាមៗ។ នៅក្នុងសារមួយដែលបានឃើញដោយ BBC បុគ្គលិកត្រូវបានគេប្រាប់ថា ការិយាល័យនឹងបើកឡើងវិញនៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនោះទេ។ ការប្រកាសនេះកើតឡើងចំពេលមានរបាយការណ៍ថា បុគ្គលិកមួយចំនួនធំបានលាឈប់ពីការងារ បន្ទាប់ពីម្ចាស់ថ្មីគឺលោក Elon Musk បានអំពាវនាវឱ្យពួកគេស៊ីញ៉េយល់ព្រមធ្វើការក្នុងរយៈពេលច្រើនម៉ោង ឬចាកចេញពីក្រុមហ៊ុន។ សារបានបន្តថា៖«សូមបន្តគោរពតាមគោលការណ៍ក្រុមហ៊ុន ដោយបដិសេធមិនពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ថវិកាប្រមាណ ២៦.៥លានដុល្លារអាមេរិក សម្រាប់សាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំងទៀត។ ក្នុងចំណោមថវិកាប្រមាណ ២៦.៥លានដុល្លារខាងលើនោះ គឺបានមកពីថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤.៥លានដុល្លារ និងជាហិរញ្ញប្បទានឥណទានដែលបានមកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន១១លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១២លានដុល្លារអាមេរិក។ ក្នុងជំនួបជាមួយលោកស្រី Boucher Sandrine នាយិកាដែលទើបបានតែងតាំងថ្មីរបស់ AFD នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា «ការវិនិយោគលើការបង្កើតសាលាជាតិវិជ្ជាជីវៈទាំង២នេះ ចំណាយថវិកាសរុបប្រមាណ២៦.៥លានដុល្លាអាមេរិក ក្នុងនោះកម្ចីហិរញ្ញប្បទានឥណទានពី AFD មានចំនួន១១លានអឺរ៉ូ
November 18, 2022 - សិល្បៈ
(ភ្នំពេញ)៖ រឿងរ៉ាវដ៏ក្តៅគគុកដោយពិធីករលោក ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានមហាជនរិះគន់មិនសំចៃក្រោយបានលេងសើចផ្ញើសារជាសម្លេងទៅព្រះអង្គម្ចាស់ នៃប្រទេសព្រុយណេប្រើពាក្យមិនសមរម្យ និងបានថតបង្ហោះនៅលើបណ្តាញសង្គម។ ក្រោយពីរងការរិះគន់មក ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ បានសុំទោសមហាជនចំពោះកំហុសមួយនេះ និងសង្ឃឹមថាមហាជននឹងលើកលែង ហើយផ្តល់ឱកាសម្តងទៀត។ ក្នុងនោះផងដែលលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវនេះយ៉ាងដូច្នេះថា៖ «ទាំងប្រុស ទាំងនាងស្រី ខ្លួនជាតារានោះហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស។ មុននឹងនិយាយ មុននឹងធ្វើម៉េចក៏មិនគិតពិចារណាមើលសិនព្រះអង្គយាង្គមកប្រទេសខ្មែរទាំងបិតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ទូរទាំងប្រទេស។ ខ្លួនឯងក៏ជាតារាល្បីទាំងពីរនាក់ដែរនេះជាមេរៀនមួយដល់មនុស្សទូរទាំងប្រទេសមុននឹងនិយាយអ្វីត្រូវគិតៗចាំនិយាយដូចពាក្យចាស់ៗ លោកពោលថាអណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត តាំងឡើងចេញអាវប្បធម៌សូមទោសរួចខ្លួនទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 18, 2022









