- Khmerpress
- សង្គម
(កំពត)៖ លោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត បានអនិច្ចកម្ម កាលពីថ្ងៃទ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ យោងតាមការបង្ហោះរបស់ ប៉ែន ចាន់ គុន ខ្មែរ បានឱ្យដឹងថា «គាត់ទៅចោលកូនចៅហើយលេងបានជួបមុខគាត់ទៀតហើយជូនពរឱ្យតាទៅឲ្យបានសុខ។ ពាក្យដែលតាផ្ដាំប៉ុន្មានកូនចៅហ្នឹងខំប្រឹងតទៅមុខទៀតបើខុសឆ្គងអីបងប្អូនកុំប្រកាន់ណា»។ ក្នុងនោះមហាជនជាច្រើនក៏បានចូលរួមសម្តែងការសោកស្តាយ ដែលកម្ពុជាយើងបានបាត់បង់ធនធានមនុស្សដ៏មានស្នាដៃមួយរូបទៀត សង្ឃឹមថាដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ នឹងបានទៅកាន់សុគតិភព។ សូមបញ្ជាក់ផងដែលថាលោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត លោកតែងតែផ្ទេរចំណេះដឹកផ្នែកសិល្បៈគុនល្បុក្កតោដល់ក្មេងក្នុងភូមិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 16, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យបានជ្រាបថា ក្រសួងបានដឹង រួចហើយពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ។ ជាការដំណោះស្រាយ ក្រសួងបានចាត់បញ្ជូន ឯកឧត្តមអនុរដ្ឋលេខាធិការ ចំនួន២រូប គឺ ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ។ សូមជ្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ
November 16, 2022 - ព័ត៌មានអន្តរជាតិទីបំផុត! លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាផ្លូវការ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតសហព័ន្ធ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបង្កើតគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីមួយ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរយៈការចុះឈ្មោះខាងលើ អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងក្លាយជាអ្នកសាធារណរដ្ឋដំបូងគេ ដែលបានចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំ២០២៤ ហើយលោកក៏នឹងក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេម្នាក់ដែលចាញ់ឆ្នោតម្ដងហើយ ហើយចូលរួមប្រកួតប្រជែងសាជាថ្មី ក្នុងរយៈពេល ជាង១ស.វមកនេះដែរ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបង្ហើបពីចេតនាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យបក្សសាធារណរដ្ឋជាច្រើនលើកមកហើយ ប៉ុន្តែការប្រកាស
November 16, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញប្រមាណមួយម៉ោងក៏បានបង្ហោះសារជាសំឡេងប្រមាណជិត ១០ នាទី នៅព្រលប់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ជូនជនរួមជាតិ ។ នៅក្នុងសារសំឡេងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពមេដឹក នាំបណ្ដាប្រទេសនានាដែរបានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននិងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា បន្ទាប់ពីសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅប្រទេសឥណ្ឌូណេស៊ី ពេលកំពុងចូលរួមកិច្ចប្រជុំ G20 នេះជាកង្វល់ធំរបស់សម្តេច ។ សម្តេចតេជោបានថ្លែងថា៖ “ពេលនេះខ្ញុំបានវិលត្រឡប់មកដល់លំនៅឋាននៅឯតាខ្មៅវិញហើយបន្ទាប់ពីធ្វើដំណើរជិត៤ម៉ោងពីកោះបាលី ប្រទេសឥណ្ឌូណេស៊ីមកកាន់ព្រះ រាជាណាចក្រកម្ពុជា ។
November 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ម៉ាស៉ីន PCR បង្ហាញលទ្ធផលបញ្ជាក់ថា ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ប្រតិភូអមសម្តេចតេជោ ហ៊ុន សែន ទាំងអស់លទ្ធផលបានបញ្ចាក់ពីម៉ាស៊ីន PCR កាលពីរំលងអធ្រាត្រគឺអវិជ្ជមានទាំងអស់។ ក្រោយតេស្តរហ័សយើងបានយកសំណាកទៅពិនិត្យម៉ាស៊ីន PCR ដើម្បីធ្វើការបញ្ជាក់ជាលទ្ធផលទទួលបាននៅម៉ោង១២៖០០យប់គឺអវិជ្ជមាន Negatives ទាំងអស់»។ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ
November 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តប្តេជ្ញាយ៉ាងមុតមាំ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានា នូវប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ឆ្នាំ២០២២ សម្រាប់ជាគុណប្រយោជន៍នៃថវិកាជាតិ និងដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តឆ្នាំ២០២៣។ ការប្តេជ្ញាចិត្តជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានពន្ធដារ។ រយៈពេល១០ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១១ ៩៣១.១១ប៊ីលានរៀល (ប្រមាណជា
November 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានក្រើនរំលឹកដល់សាធារណជន ដែលម្ចាស់យាន្តជំនិះគ្រប់ប្រភេទ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ សូមប្រញាប់រួសរាន់មកប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា ខណៈថ្ងៃផុតកំណត់បានខិតជិតចូលមកដល់ហើយ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការអំពាវនាវរបស់មេពន្ធដាររូបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២នេះ នឹងមិនមានការពន្យារពេលឡើយ»។ ដើម្បីផ្តល់ងាយស្រួលដល់ការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ
November 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរុបជាង ៤០នាក់ បន្ទាប់ពីធ្វើតេស្តរហ័សមិនមានអ្នកវិជ្ជមានកូវីដ១៩នោះទេ។ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី យក់ សម្បត្តិ បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើតេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ។ បើទោះបីយ៉ាងណា ដើម្បីធានាឱ្យលទ្ធផលកាន់តែប្រាកដនោះ សំណាករបស់គណៈប្រតិភូទាំងអស់ ត្រូវបានយកទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត។ លទ្ធផលយ៉ាងណានោះ លោកស្រី យក់ សម្បត្តិ
November 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួន បាននឹងកំពុងស្វែងរកទីផ្សារស្វាយចន្ទីបណ្តើរៗដល់កសិករ ខណៈក្រុមហ៊ុនរបស់ប្រទេសវៀតណាមចំនួន២ សន្យាទិញគ្រាប់ស្វាយចន្ទីជាង ៧ម៉ឺនតោន ស្របពេលរដូវប្រមូលស្វាយចន្ទី ខិតជិតចូលមកដល់នៅដើមឆ្នាំ ២០២៣។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោមការសម្របសម្រួលរបស់អង្គការ GIZ និងសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣នេះ ក្រុមហ៊ុនអន្តជាតិចំនួន២ ដែលមានទីតាំងនៅប្រទេសវៀតណាម នឹងទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករប្រមាណជាង ៧ម៉ឺនតោន សម្រាប់យកទៅកែច្នៃ ក្នុងនោះក្រុមហ៊ុនអូឡាំចំនួន ៥ម៉ឺនតោន និងក្រុមហ៊ុន Inter Snack ចំនួនជាង ២ម៉ឺនតោន។ លោកបន្តថា
November 15, 2022 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃអង្គារនេះបានសេចក្តីថ្លែងការណ៍ឱ្យដឹងថា ចក្រភពអង់គ្លេសនឹងចំណាយ ថវិកាចំនួន៤.២ពាន់លានផោន ឬស្មើនឹង៤.៩ពាន់លានដុល្លារអាមេរិក ទៅលើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង ដើម្បីពង្រឹងសន្តិសុខ នៅចំពោះមុខការគំរាមកំហែងកាន់តែកើនឡើង ពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍នោះ បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្ត កំពុងចាត់វិធានការពង្រឹងសន្តិសុខរបស់ខ្លួន នៅចំពោះមុខការកើនឡើង នៃការគំរាមកំហែងរបស់រុស្ស៉ី។ សកម្មភាពរបស់រុស្ស៉ីធ្វើឱ្យយើងទាំងអស់គ្នា ប្រឈមនឹងហានិភ័យ។ ខណៈយើងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការ ពួកយើងផ្ទាល់ក៏កំពុងខិតខំបង្កើនការការពារសម្រាប់ខ្លួនឯងផងដែរ ក្នុងនោះរួមមានទាំងការសាងសង់នាវាចម្បាំងជំនាន់ថ្មី»។ ផែនការចំណាយខាងលើ គឺជាដំណាក់កាលបន្ទាប់ នៃកម្មវិធីមួយដែលក្នុងនោះ នាវាចម្បាំងចំនួន៣គ្រឿង ស្ថិតក្រោមដំណើរការសាងសង់រួចជាស្រេច។ បូកបន្ថែមជាមួយនាវាចម្បាំង៥គ្រឿងថ្មី
November 15, 2022









