Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រោយពីលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមានលោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យមកដោះស្រាយបញ្ហាថ្លៃស្រូវរួចមក

    November 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទៅអាមេរិក សម្រេចក្នុងទំហំទឹកប្រាក់ចំនួន ៧ ៦១៧លានដុល្លារ កើនឡើងចំនួន ២៥.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន ៦០៧៥លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា៖ រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក

    November 16, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ពិធីករ លោក ដេ​វីត នៅមុននេះបន្តិចបានបង្ហោះសារសុំទោសមហាជនឱ្យលើកលែងទោស និងផ្តល់ឱកាស ក្រោយរងការរិះគន់រឿងឆាតទៅ​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេប្រើពាក្យមិនសមរម្យ។ ក្រោយមានការចែកចាយនូវវីដេអូបង្ហាញពីសកម្មភាពពិធីកររូបនេះ បានឆាតទៅកាន់ អ៊ី​ន​ស្តា​ក្រាម ​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ដោយប្រើពាក្យមិនសមរម្យ ហើយត្រូវបានមហាជនរិះគន់មិនសំចៃចំពោះសកម្មភាពមួយនេះ។ លោក ដេ​វីត បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកេីតឡេីង​ ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដេអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ

    November 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅ ចំនួន៨០នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះ «សូមជូនដំណឹងដល់និស្សិតនារី ដែលកំពុងសិក្សាតាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ថា មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារីមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅសរុបចំនួន ៨០នាក់»។ បើតាមសេចក្តីជូនដំណឹងដដែល លក្ខខណ្ឌជ្រើសរើស រួមមាន៖ * ជានិស្សិតនារីក្រីក្រអាហារូបករណ៍

    November 16, 2022
  • ព័ត៌មានអន្តរជាតិ

    បារាំង៖ ការសិក្សាមួយបានរកឃើញថា យុវជនជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងព្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ ឬអាចនិយាយបានថាជាបញ្ហាថ្លង់ ឬស្តាប់លែងសូវឮច្បាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strat Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកសោតសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយជាបន្ទាន់នៅក្នុងរបាយការណ៍សុខភាពនៅក្នុងប្រទេសធំៗជាច្រើនមានដូចជា បារាំង អង់គ្លេស អេស្ប៉ាញ និងរុស្ស៊ីជាដើម។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាខាងលើនេះគឺមានការចូលរួមពីសំណាក់ក្រុមយុវជនអាយុចន្លោះពី ១២ឆ្នាំរហូតដល់ ៣៤ឆ្នាំចំនួន ១៩ ០០០នាក់ ដែលពួកគេគឺក្រុមមនុស្សមានទម្លាប់ស្តាប់តន្ត្រីតាមរយៈកាសនិងឧស្សាហ៍ទៅកន្លែងកំសាន្តដែលមានសំឡេងតន្ត្រីខ្លាំងៗ ដូចជាក្លឹបរាត្រី បា​ ឬចូលរួមពិធីជប់លៀងធំៗជាញឹកញាប់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមយុវជនចំនួន ២៤%កំពុងប្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ដែលបង្កឡើងតាមរយៈនៃសកម្មភាពនៃការស្តាប់តន្ត្រីឮៗតាមរយៈកាស ខណៈ

    November 16, 2022
  • បច្ចេកវិទ្យា

    រថយន្ត Toyota Prius ជំនាន់ទី 5 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនជាផ្លូវការ ជាមួយនឹងការកែលម្អប្រសើរជាងមុន ដែលធ្វើឱ្យរថយន្តនេះ កាន់តែមានភាពស្វាហាប់ ធំទូលាយ និងទាក់ទាញជាងមុន ខណៈខ្សែ plug-in ភ្ជាប់ទៅម៉ាស៊ីន powertrain កូនកាត់របស់វាក៏ត្រូវបានកែលម្អផងដែរ។ ផ្នែកខាងក្រៅនៅតែរចនាឡើងជាទម្រង់ monoform ដូចជំនាន់មុនៗ ក៏ប៉ុន្តែមានគម្លាតកង់ធំជាងមុន ចំណុចទំនាញចុះក្រោមជាងមុនបន្ដិច និងមានកង់ទំហំ 19 អ៊ីញ ដែលធំជាងតាមស្តង់ដារចាស់។ ការរចនានេះស្រដៀងគ្នាទៅនឹងរថយន្ត Crown ថ្មីរបស់ក្រុមហ៊ុន ជាពិសេសគឺនៅផ្នែកខាងមុខ ដែលមានចង្កៀងខាងមុខ និងរបារអំពូល LED នៅផ្នែកខាងក្រោយ ដែលមានភាពស្រដៀងគ្នាមិនអាចមើលរំលងបាន។ រថយន្ត

    November 16, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាសម្តែង សូ ដានីតា បានធ្លាប់ប្រកាសថាលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់ ក្រោយពីសឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ។ ស្រាប់តែនាពេលថ្មីៗនេះ តារាសម្តែង សូ ដានីតា ក៏បានប្រតិកម្មជាខ្លាំង ក្រោយ សឿ សុធារ៉ា បាន live លើហ្វេសប៊ុកផេកមួយនិយាយដល់រឿងដែល សូ ដានីតា លើកលែងបំណុល ដោយអ្នកនាង សឿ សុធារ៉ា ថា «រឿងនេះមានតែ បងទេហើយប្អូនដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង»។

    November 16, 2022
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ នគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រោយមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩ ជាង៧០លានរៀល។ សូមជម្រាបថា ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។ សមត្ថកិច្ចបានបញ្ជាក់ថា ស្មៀនសង្កាត់តាខ្មៅ បានធ្វើការមិនប្រក្រតីទៅលើបណ្ណចំនួន១៨ ដែលលួចដកហូតប្រាក់សម្រាប់ការចាយវាយខ្លួនឯង ដែលកិច្ចការនេះប្រជាពលរដ្ឋបានប្ដឹងទៅក្រសួងសង្គមកិច្ច ហើយលោក ឈួរ សុបញ្ញា

    November 16, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទិននឹងការគេចចេញពីកោះតៃវ៉ាន់របស់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗមួយចំនួន ពេលនេះមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-Wen បានចេញមុខបដិសេធនឹង«ពាក្យចចាមអារ៉ាម» នោះដោយផ្ទាល់ អំពីហានិភ័យនៃការវិនិយោគនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបនៅទីនោះ។ ខណៈលោកស្រីបានលើកឡើងយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងមិនមើលនឹងភ្នែកនោះទេ ដោយរដ្ឋាភិបាលកំពុងគិតគូរយ៉ាងខ្លាំងដើម្បីធានាឱ្យមានការវិនិយោគបែបនេះបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា កោះតៃវ៉ាន់គឺជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំជាងគេបំផុតរបស់ពិភពលោក និងជាជម្រកដ៏សំខាន់របស់ក្រុមហ៊ុន TSMC ដែលបានដើរតួនាទីជាអ្នកផ្គត់ផ្គង់បន្ទះឈីបនៅស្ទើតែគ្រប់ផលិតផលទាំងអស់ចាប់ពីរថយន្ត ស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង ហើយក៏ជាកន្លែងផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple ផងដែរ។ ប្រភពបានឱ្យដឹងថា ពាក្យចចាមអារ៉ាមកន្លងមកទាក់ទិននឹងហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងកោះតៃវ៉ាន់នោះគឺ ចាប់តាំងពីយោធាចិនបានគំរាមកំហែងទៅលើកោះនេះដើម្បីទាមទារអធិបតេយ្យភាពទីក្រុងប៉េកាំង ជាពិសេសនោះគឺបន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាទីក្រុងតៃប៉ិកាលពីខែសីហាកន្លងទៅ ធ្វើឱ្យឧស្សាហកម្មបន្ទះឈីបកាន់តែតានតឹងខ្លាំងឡើងនៅលើកោះនេះ។

    November 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្តី​ ជូនដំណឹងដាច់ដោយឡែកពីគ្នា ដោយអំពាវនាវដល់សាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នករណីជនឆបោក ប្រមូលដើមទុនជាសាច់ប្រាក់មកវិនិយោគ ទៅក្នុងទីផ្សារគ្រីបតូ។ ​ តាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នាពេលថ្មីនេះ មានអង្គការ សមាគម ក្រុមហ៊ុន និងបុគ្គលមួយចំនួន បាននិងបន្តផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ បណ្តាញសង្គមហ្វេសប៊ុក និងក្នុងក្រុមតេឡេក្រាម ដើម្បីកៀរគរសាធារណជន ឱ្យចូលជាសមាជិក ឬដាក់ប្រាក់ វិនិយោគដោយផ្ទាល់ ឬតាមរយៈគណនីធនាគារ នៅក្នុងគម្រោងនានា

    November 16, 2022