Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងព្រះបរមរាជវាំង នឹងបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ តែនៅពេលនេះ ក្រសួងបានជូនដំណឹងជាថ្មីហើយ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាឡើងវិញ ចាប់ពីខែធ្នូខាងមុខនេះ៕

    November 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងការមិនពេញចិត្តចំពោះការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម បានបង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ជុំវិញការឃាត់ខ្លួន លោក គ្រី ម៉ះផល ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺរឿងគួរឱ្យហួសចិត្តជាទីបំផុត

    November 18, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់នាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះ ក្រោយពី ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ»

    November 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយពីបានចុះទៅដោះស្រាយបញ្ហាថ្លៃស្រូវ ជូនប្រជាកសិករនៅខេត្តបាត់ដំបង ក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរចុះទៅពិនិត្យ និងដោះស្រាយបញ្ហាថ្លៃស្រូវ នៅខេត្តបន្ទាយមានជ័យជាបន្តទៀត។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៉ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក-លោកស្រីអភិបាលស្រុក មេឃុំ តំណាងរោងម៉ាស៉ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៉ីនកិនស្រូវ។ ជាលទ្ធផល

    November 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Toyota Tsusho បានប្រកាសពីការបង្កើតរោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC) នៅកម្ពុជាក្រោមទុនវិនិយោគ៣៦.៨លានដុល្លារអាមេរិក ជាមួយការប្ដេជ្ញាចិត្តរួមចំណែក អភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ បន្ទាប់ពីបើកដំណើរការជាផ្លូវការក្រុមហ៊ុន Toyota Tsusho Corporation កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដោយភាគីកម្ពុជាចុះហត្ថលេខា ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីជប៉ុនតំណាងដោយលោក Toshimitsu Imai

    November 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។ ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង

    November 17, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៉ី គ្រោងនឹងដាក់លិខិតមួយទៅកាន់ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក ឌីមីទ្រី ហ្រ្គីហ្គោរិនកូ (Dmitry Grigorenko) ដើម្បីស្នើឲ្យបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញធំៗ និងប្រធានសាជីវកម្មរដ្ឋដែលបានចាកចេញពីប្រទេស ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ លិខិតនោះមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងពេលដែលលោកខាងលិច កំពុងដាក់បន្ទុកលើក្រុមអ្នកមាន ឬបុគ្គលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៉ី ឲ្យទទួលរងនូវទណ្ឌកម្ម តាមរយៈការរឹបអូស និងបង្កកទ្រព្យសម្បត្តិ យើងជឿជាក់ថា វាមានភាពចាំបាច់ដែលត្រូវពិចារណាក្នុងការអនុវត្តវិធានការស្រដៀងគ្នានេះ ចំពោះបុគ្គលដែលចាកចេញពីប្រទេស ក្រោយថ្ងៃទី២៤ ខែកុម្ភៈ ហើយលើសពីនេះទៅទៀត គឺចំពោះបុគ្គលដែលបោះបង់សញ្ជាតិខ្លួនឯង»។ គួរបញ្ជាក់ថា កាលពីដើមខែនេះ

    November 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធផ្សេងៗទៀតដែលមានមេដឹកនាំសំខាន់ៗនៅលើពិភពលោកចូលរួម ជាពិសេសមេដឹកនាំសហរដ្ឋអាមេរិក តែម្ដង ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់១៣ វិច្ឆិកា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់។ មានព្រឹត្តការណ៏ផ្លូវការ និងក្រៅផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលនេះជាច្រើនបានទាក់ទាញចំណាប់អារម្មណ៏ប្រជាពលរដ្ឋនៅលើពិភពលោក ជាពិសេសពលរដ្ឋខ្មែរតែម្ដងក្នុងការយកចិត្តទុកដាក់តាមដាននូវសកម្មភាព និងទិដ្ឋភាព នៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធដ៏មានសារៈសំខាន់នេះ ។ ក្រៅពីរូបភាព និងសកម្មភាពរបស់មេដឹកនាំសំខាន់ៗនៅក្នុងកិច្ចប្រជុំបានទាក់ទាញចំណាប់អារម្មណ៏របស់សាធារណជន។ រូបភាពយ៉ាងសង្ហា និងសកម្មភាពរបស់ព្រះរាជទាយាទដែលជាបុត្រារបស់ស្ដេច នៃប្រទេសព្រុយណេអមយាងដំណើរព្រះបិតាមកចូលរួមកិច្ចប្រជុំ បានទាក់ទាញចំណាប់អារម្មណ៏យុវវ័យយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គម ។ បន្ទាប់មករូបសម្ផស្សដ៏ស្រស់ផូរផង់ និងក្មេងជាងវ័យរបស់ភរិយាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក៏បានទាក់ទាញចំណាប់អារម្មណ៏ដូចគ្នា រហូតដល់អ្នកខ្លះបានលាន់មាត់ថា អាយុជាង៥០ឆ្នាំហើយ តែមើលទៅដូចអាយុ១៨ឆ្នាំជាដើម ។

    November 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំ​បង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា ការផ្លាស់ប្តូរនេះធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះ «ឯកឧត្តម

    November 17, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិច្ឆិកាតាមម៉ោងឥណ្ឌូណេស៊ី រទេះភ្លើងត្រួតពិនិត្យចម្រុះតាមផ្លូវដែកល្បឿនលឿនមួយគ្រឿង ដែលរចនានិងផលិតដោយប្រទេសចិន បានធ្វើការត្រតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះ ខ្សែផ្លូវសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង ដែលសហការកសាងដោយប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ី ទទួលបានជោគជ័យគាប់ប្រសើរ។ ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងគឺតភ្ជាប់ទីក្រុងហ្សាកាដារដ្ឋធានីឥណ្ឌូណេស៊ី ជាមួយទីក្រុងបានដុងដែលជា ក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ បណ្តោយផ្លូវសរុប១៤២.៣ គីឡូម៉ែត្រ ល្បឿនដំណើរការកំពូលអាចឡើងដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានចាប់ផ្តើមកសាងកាលពីខែមិថុនាឆ្នាំ២០១៨ ជាគម្រោងលក្ខណៈនិមិត្តរូបនៃការរួមគ្នា កសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ហើយខ្សែផ្លូវទាំងមូលបានប្រើបច្ចេកទេសរបស់ប្រទេសចិន និងសាងសង់តាមស្តង់ដាររបស់ប្រទេសចិន។ ក្រោមការជំរុញផ្ទាល់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ី តាមរយៈការបន្តខិតខំរួមរបស់ អ្នកស្ថាបនាផ្លូវដែកទាំងចិននិងឥណ្ឌូណេស៊ី ការកសាងផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង មានដំណើរការរលូន។ បន្ទាប់ពីការកសាងរួចហើយ

    November 17, 2022