Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះម្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូស្សាឡាម និងព្រះរាជគណៈប្រតិភូ យាង និងអញ្ជើញចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ ដោយមានការអញ្ជើញថ្វាយព្រះរាជដំណើរដោយ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជ វាំង នារសៀលថ្ងៃទី១៤

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងប្រារព្ធព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងថ្វាយព្រះរាជសវនាការ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម ក្នុងឱកាសដែលព្រះអង្គស្តេចយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២

    November 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នោះ ព្រះចៅស៊ុលតង់ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានស្នើឱ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស(កម្ពុជា និងព្រុយណេ) សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍ (His Majesty

    November 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤ ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដោយដណ្តើមបានមេដាយសរុប ៧គ្រឿង។ កញ្ញា គីន សំណាង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កកម្ពុជា បានបញ្ជាក់ពីប្រទេសថៃមកថា មេដាយចំនួន ៧វិញ្ញាសា របស់ក្រុមជម្រើសជាតិប៉េតង់កម្ពុជា រួមមាន៖ មេដាយមាស ៣គ្រឿង ដណ្តើមបានលើវិញ្ញាសាយុវជនវាយយកពិន្ទុ អាយុក្រោម

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការងារដ៏មមាញឹកមិនទាន់ទាំងបានសម្រាកផង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ ។ ដំណើរបេសកកម្មការងារក្រៅប្រទេសពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលក្រៅប្រទេសប្រមាណជា ៤ថ្ងៃទៀត រហូតដល់យប់ថ្ងៃទី១៨ ខែវិច្ឆិកា ទើបសម្តេចអញ្ជើញត្រឡប់មកវិញ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា អមដំណើរសម្តេចតេជោ ចូលរួមកិច្ចប្រជុំអន្តរជាតិសំខាន់ទាំង២នេះ រួមមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖

    November 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅវិមានសន្តិភាព នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម ក្នុងឱកាសដែលព្រះអង្គបាន

    November 14, 2022
  • ព័ត៌មានអន្តរជាតិ

    ខណៈដែល​មនុស្សវ័យចំណាស់ជាច្រើនត្រូវប្រឈមនឹងបញ្ហាសុខភាព ឬត្រូវសម្រាកនៅផ្ទះមិនអាចចេញទៅណារួចនោះ មានស្រ្តីអាយុជាង ៧០ឆ្នាំម្នាក់បានធ្វើរឿងមិនគួរឲ្យជឿមួយគឺរូបគាត់បានជិះកង់កាត់ប្រទេសជាច្រើនដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីផ្សព្វផ្សាយសារដ៏មានសារៈសំខាន់មួយសម្រាប់ពិភពលោកទាំងមូល។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា ស្រ្តីចំណាស់រូបនេះមានឈ្មោះថា Dorothee Hildebrandt បច្ចុប្បន្នមានអាយុ ៧២ឆ្នាំ រស់នៅក្នុងទីក្រុង Katrineholm ភាគខាងត្បូងនៃប្រទេសស៊ុយអែត ខណៈរូបគាត់ត្រូវគេដាក់ឈ្មោះក្រៅឲ្យថា​ Miss Piggy។ ប្រភពខាងលើបានបន្តថា ថ្មីៗនេះលោកស្រី Dorothee Hildebrandt បានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបហើយ ដើម្បីចូលរួមក្នុងកម្មវិធីសន្និសិទ្ធមួយស្តីពីការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ តាមគម្រោងគឺលោកស្រ្តី Dorothee Hildebrandt នឹងធ្វើដំណើរដោយកង់របស់គាត់ឆ្លងកាត់ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបនិងបន្តចូលទៅកាន់ដែនដីនៅតំបន់មជ្ឈិមបូព៌ាដោយប្រើរយៈពេល ៤ខែ

    November 14, 2022
  • ព័ត៌មានអន្តរជាតិ

    គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦,២០៣ ករណី កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដែលក្នុងនោះមាន ១,៧៩៤ ករណី មានចេញរោគសញ្ញា និង ១៤,៤០៩ ករណី មិនមានចេញរោគសញ្ញា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុននោះមួយថ្ងៃ ចិនក៏បានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤,៨៧៨ ករណី ដោយក្នុងមាន ១,៧១១ ករណី មានចេញរោគសញ្ញា និង ១៣,១៦៧ ករណី

    November 14, 2022
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តបើកចំហបណ្ដាញទំនាក់ទំនង ហើយមិនចង់មានជម្លោះជាមួយនឹងចិនឡើយ មុននឹងលោកផ្ទាល់ត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងជំនួបទល់មុខនៅឯកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើង បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រោយចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំអាស៊ីបូព៌ា ក្នុងប្រទេសកម្ពុជា។ លោក បៃដិន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងប្រកួត ប្រជែងយ៉ាងពេញទំហឹងជាមួយចិន

    November 14, 2022