Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការងារដ៏មមាញឹកមិនទាន់ទាំងបានសម្រាកផង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ ដំណើរបេសកកម្មការងារក្រៅប្រទេសពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលក្រៅប្រទេសប្រមាណជា ៤ថ្ងៃទៀត រហូតដល់យប់ថ្ងៃទី១៨ ខែវិច្ឆិកា ទើបសម្តេចអញ្ជើញត្រឡប់មកវិញ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា អមដំណើរសម្តេចតេជោ ចូលរួមកិច្ចប្រជុំអន្តរជាតិសំខាន់ទាំង២នេះ រួមមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) បានសម្ដែងនូវ​ការ អបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ ​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី ជំនួបពិភាក្សាការងារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Antonio Guterres

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ

    November 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ប្រធានក្រុម ប្រឹក្សាសហភាពអឺរ៉ុបថា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេស ប៉ូឡូញ ហើយបានបញ្ជូនសំណើរបស់អ៊ុយក្រែន ទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ ឧបករណ៍ដោះមីន សម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សា

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានផ្ទេរភាពជាប្រធានអាស៊ាន ជូនសាធារណរដ្ឋឥណ្ឌូណេស៊ី សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាព ជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ មុននឹងផ្តល់ជូននូវ ញញួរតំណាងជាប្រធានបន្ដពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ជូន ឯកឧត្តម ដាតូ

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកជំទាវទី១ របស់កូរ៉េខាងត្បូង លោកស្រី kim keon hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានជំងឺប្រហោងបេះដូង កាលពីថ្ងៃសៅរ៍ និងបានលើកទឹកចិត្តក្រុមគ្រួសារ ដោយលើកទឹកចិត្តចុះចាញ់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap។ កុមារអាយុ ១៤ឆ្នាំមានជំងឺបេះដូងពីកំណើត ហើយត្រូវជួបលោកស្រី Kim នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែកុមាររូបនេះមិនសូវស្រួលខ្លួន ហើយលោកស្រី Kim ក៏បានសម្រេចចិត្តទៅលេងគាត់នៅផ្ទះរបស់គាត់ជំនួសវិញ នេះបើយោងតាមការិយាល័យប្រធានាធិបតី។ លោកស្រី បានលើកទឹកចិត្តកុមារនោះថា «អ្នកអាចស៊ូនឹងវាបានទេ? ឆាប់ជា ហើយជួបគ្នានៅកូរ៉េ»។ លោកស្រីបន្តថា«ក្តីសង្ឃឹមពិតជាមាន។ សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ

    November 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស។ អមដំណើរសម្តេចតេជោ ចូលរួមកិច្ចប្រជុំអន្តរជាតិសំខាន់ទាំង២នេះ រួមមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ជា វ៉ាន់ដេត

    November 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីញូហ្សែលេន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា

    November 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្លាស់ប្តូរឯកសារដែលបានចុះហត្ថលេខារួចចំនួន៤ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។ ឯកសារចំនួន៤នោះ ត្រូវបានផ្លាស់ប្តូរគ្នា នៅក្រោយជំនួបទ្វេភាគី រវាងមេដឹកនាំទាំងពីរក្នុងនោះ រួមមាន៖ ១៖ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌកម្ពុជា ។ ២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ

    November 12, 2022
  • ព័ត៌មានអន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា បានអះអាងដល់សាធារណជនថា ពិធីសារដើម្បីទប់ស្ដាត់ជំងឺ COVID-19 ត្រូវបានរៀបចំគ្រប់គ្រាន់ បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿង ដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 បានចូលចតនៅទីក្រុងស៊ីដនី។ កប៉ាល់ទេសចរណ៍នោះមានឈ្មោះថា Majestic Princess គឺជាកប៉ាល់របស់ក្រុមហ៊ុន Carnival Australia ខណៈមានអ្នកដំណើររហូតដល់ទៅ ៨០០ នាក់ កំពុងជាប់គាំងនៅលើនោះ។ ឥឡូវនេះអាជ្ញាធរសុខាភិបាល បានវាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើងនេះនៅក្នុង «កម្រិតទី៣» ដែលបង្ហាញថា វាជាការឆ្លងកម្រិតខ្ពស់មួយផងដែរ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប្រៀបធៀប ជាមួយនឹងការផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២០ នៅលើនាវាកម្សាន្ត Ruby Princess ដែលបានកើតឡើងនៅក្នុងរដ្ឋ New

    November 12, 2022