- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជំនួសលោក វេង សាខុន។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 15, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុន Google នឹងត្រូវបង់ប្រាក់រហូតដល់ ៣៩១,៥ លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់មួយដែលគេបានរកឃើញថា ក្រុមហ៊ុនបានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ការសម្រេចចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយការិល័យមេធាវីនៃរដ្ឋ Michigan សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ ក្រោយមានការស៊ើបអង្កេតដ៏ល្អិតល្អន់មួយ។ ប្រភពខាងលើបានបន្តថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយក្រុមប៉ូលិសជំនាញផ្នែកព័ត៌មានវិទ្យានៅរដ្ឋ Oregon និងរដ្ឋ Nebraska ខណៈនៅក្នុងការស៊ើបអង្កេតនោះគេបានរកឃើញថា ក្រុមហ៊ុន Google បានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់នៅជាច្រើននាក់នៅក្នុងរដ្ឋចំនួន ៤០ នៅសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ហើយឥរិយាបថនេះត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានទាំងស្រុងទៅលើសិទ្ធរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ជូនថា ក្រៅតែពីត្រូវដោះស្រាយចំពោះការចោទប្រកាន់ខាងលើនេះហើយ ក្រុមហ៊ុន Google ក៏ត្រូវបន្តដោះស្រាយពាក្យបណ្តឹងរបស់រដ្ឋសំខាន់ៗមួយចំនួនទៀតចំពោះករណីដូចគ្នាផងដែរ ដោយក្នុងនោះគេបានកត់សម្គាល់ថា រដ្ឋ
November 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ។ តែដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចូលចេញភ្នំពេញ និងព្រះសីហនុ។ ការធ្វើដំណើរលើផ្លូវលឿននាពេលកន្លងទៅនេះ គេបានសង្កេតឃើញមានការកកស្ទះខ្លាំងនៅច្រកចេញ-ចូល ពេលមានចរាចរច្រើនលើផ្លូវនេះ។ ជាពិសេសពេលមានបុណ្យជាតិ ឬថ្ងៃចុងសប្តាហ៍ ដោយសារតែការទូទាត់ប្រាក់។ កម្មវិធីត្រូវបានប្រើប្រាស់ពេលវេលាបង្កើតឡើងប្រមាណជាពីរខែ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។ ទីបំផុតកម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត
November 15, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនលក់ផលិតផលតាមបណ្តាញអ៊ីនធឺណិតដ៏ធំនៅលើពិភពលោកគឺក្រុមហ៊ុន Amazon គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល ១០,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះ។ តាមគម្រោងគឺការបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើននេះនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ ពោលវាគឺជាការសម្រេចដ៏ឆាប់រហ័សបំផុតមួយពីសំណាក់ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបន្តថា បុគ្គលិករបស់ក្រុមហ៊ុន Amazon ដែលស្ថិតនៅក្នុងបញ្ជីនៃការបញ្ឈប់នោះគឺភាគច្រើនជាក្រុមបុគ្គលិកស្ថិតនៅក្នុងវិស័យសារជីវកម្មនិងបច្ចេកវិទ្យា។ គួរបញ្ជាក់ជូនថា ក្រុមបុគ្គលិកប្រហែល ១០,០០០នាក់ដែលគ្រោងនឹងត្រូវបញ្ឈប់ពីការងារនោះគឺមានចំនួនស្នើនឹង ៣%នៃបុគ្គលិកសរុបនៅក្នុងវិស័យសារជីវកម្មនិងបច្ចេកវិទ្យា ឬមានចំនួនតិចជាង ១% បើធៀបនឹងតួលេខបុគ្គលិកសរុបនៅជុំវិញពិភពលោកដែលមានចំនួនសរុបប្រហែល ១,៥លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន៦២០ (ប្រាំមួយរយម្ភៃ)នាក់ ចូលបណ្តុះបណ្តាលនាយទាហានសកម្ម ចំនួន២០០(ពីររយ)នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន២៥០(ពីររយហាសិប)នាក់ និងនាយទាហានបន្តវេន ចំនួន១៧០ (មួយរយចិតសិប)នាក់ នៅវិទ្យាស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ
November 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * រាជធានី-ខេត្ត
November 15, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។ មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ។ ជាសំណាងមួយដែលយប់មុិញ ដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយ ប្រធានាធិបតីបារាំង។ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ ខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំ APEC។ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតា
November 15, 2022 - ព័ត៌មានជាតិ
យោងតាមសេចក្តីអំពាវនាវរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ចំនួន ៨ ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរីនិងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក ដោយទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គមួយចំនួនដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរីនិងអគារសហកម្មសិទ្ធិមួយចំនួន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវដល់ម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់៖ ១.ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។ ២.ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។ ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែលមានព័ត៌មានអំពីសកម្មភាពដូចបានរៀបរាប់ខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh។ អាស្រ័យហេតុនេះ សូម ម្ចាស់បុរីនិងអគារសហកម្មសិទ្ធិ
November 14, 2022 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ធ្លាប់តែឮចាស់បុរាណនិយាយតៗគ្នាថា មានព្រាយបិសាច អមនុស្សនៅលើភពផែនដីយើងនេះ តែមានគ្រួសារមួយនៅក្នុងភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បានកើតរឿងដ៏ចម្លែកមួយនោះគឺស្រ្តីម្នាក់ពេលសម្រាលកូនភ្លាម ត្រូវសត្វចម្លែកពាំកូនយកទៅបាត់ធ្វើឲ្យស្ត្រីជាម្តាយស្រែកឲ្យគេជួយរហូតសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរត់មកជួយ។ ករណីចម្លែកនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖២០នាទី រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រ្តីទើបសម្រាលកូន សេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីនៅតាមរោងចក្រ
November 14, 2022 - ព័ត៌មានអន្តរជាតិ
(បាលី, ឥណ្ឌូណេស៊ី)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន AP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីឥណ្ឌូណេស៊ី និងគ្រូពេទ្យចំនួន៣រូប ដែលអះអាងថាលោក ឡាវរ៉ូវ កំពុងទទួលការព្យាបាល នៅឯមន្ទីរពេទ្យមួយលើកោះបាលី។ បន្ថែមពីលើនេះ មន្ត្រី ២រូបក្នុងចំណោម៣រូបខាងលើ ក៏បានអះអាងផងដែរថាលោករដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាន និងកំពុងទទួលការព្យាបាលបញ្ហាបេះដូង។ ប៉ុន្តែ ភ្លាមៗក្រោយមានសេចក្ដីរាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបានច្រានចោលព័ត៌មានដែលថាលោក
November 14, 2022









