Khmerpress
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អ្នកជំនាញផ្នែកសុខាភិបាលថៃជាច្រើននាក់បានបង្ហាញនូវការព្រួយបារម្ភថ្មីមួយចំពោះជំងឺមួយប្រភេទដែលត្រូវបានគេរកឃើញថា គឺជាដើមហេតុដែលបណ្តាលឲ្យមានស្រ្តីជនជាតិថៃស្លាប់បាត់បង់ជីវិតជាមធ្យមចំនួន ១៣នាក់នៅក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ជំងឺដែលកំពុងស្ថិតក្រោមការបារម្ភរបស់ក្រុមអ្នកជំនាញថៃនេះគឺជាជំងឺកាមរោគប្រភេទ Human Papilloma Virus ឬគេតែងហៅកាត់ថា “HPV”។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា ជាង ៨០% នៃដៃគូរួមភេទនៅក្នុងប្រទេសថៃគឺមានហានិភ័យខ្ពស់ក្នុងឆ្លងនូវមេរោគ “HPV” ខណៈមេរោគមួយនេះអាចរស់នៅក្នុងខ្លួនអ្នកជំងឺក្នុងចន្លោះពេលពី ១០ ទៅ ២០ឆ្នាំឯណោះ។ របាយការណ៍ការបានបង្ហាញទៀតថា មេរោគ “HPV” បានជំរុញឲ្យអ្នកជំងឺជាស្រ្តីភាគច្រើនអាចកើតមានជំងឺមហារីកមាត់ស្បូន ហើយជំងឺដ៏កាច់សាហាវនេះហើយដែលជាឃាតករលាក់មុខសម្លាប់ស្រ្តីជនថៃជាច្រើននាក់ជារៀងរាល់ឆ្នាំ។ តួលេខនៅក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងមួយឆ្នាំៗមានស្រ្តីជនជាតិថៃរាប់ពាន់នាក់បានស្លាប់ដោយជំងឺមហារីកមាត់ស្បូន ហើយបើគិតជាមធ្យមគឺជំងឺមួយនេះបានផ្តាច់យកជីវិតស្រ្តីជនថៃចំនួន ១៣នាក់ជារៀងរាល់ថ្ងៃ ខណៈចំនួនអ្នកធ្វើតេស្តរកឃើញថាបានកើតជំងឺមហារីកមាត់ស្បូននៅទូទាំងប្រទេសថៃវិញគឺគិតជាមធ្យមមានចំនួន ២៥នាក់នៅក្នុងមួយថ្ងៃ។

    November 12, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីលោក Volodymyr Zelenskyy កំពុងស្វែងរកការរៃអង្គាសថវិកា ដើម្បីជួយអ៊ុយក្រែនក្នុងការបញ្ជាទិញយន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីការពារទីក្រុងរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ីចេញពីសមុទ្រខ្មៅ។ យុទ្ធនាការ United24 ដែលជាគំនិតផ្តួចផ្តើមរបស់លោក Zelenskyy ត្រូវបានបង្កើតឡើងសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈ។ អ៊ុយក្រែនត្រូវការយន្តហោះគ្មានមនុស្សបើកចំនួន ១០០ គ្រឿង ដែលនីមួយៗមានតម្លៃ ១០ លាន Hryvnia ឬ ២៧៤,០០០ ដុល្លារអាមេរិក។ ចាប់តាំងពីចាប់ផ្តើមការលុកលុយ ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលពីកប៉ាល់នៅសមុទ្រខ្មៅ និងពីឧបទ្វីបគ្រីមៀ ដែលទីក្រុងម៉ូស្គូបានរឹបអូសក្នុងឆ្នាំ២០១៤ ហើយបានដាក់វាជាទីតាំងកងនាវាចរសមុទ្រខ្មៅនៅទីនោះ។ លោក Zelenskiy បានសរសេរនៅលើ Telegram ថា៖«យើងត្រូវតែការពារដែនទឹក

    November 12, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលធ្វើសកម្មភាពលួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួន ចាត់ចែងបន្តដើម្បីផ្តន្ទាទោសតាមច្បាប់៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    November 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សកម្មភាពក្រុមសន្តិសុខការពារសុវត្ថិភាព ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ពេលអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្តល់សិទ្ធិដោយ៖ freshnews

    November 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន របស់ខ្លួន អនុវត្តន៍ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅ ជាតំបន់សន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។ ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង

    November 12, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានហាមប្រាមជនជាតិអាមេរិកប្រមាណ ២០០នាក់ មិនឱ្យចូលប្រទេសរុស្ស៊ីឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។ ខ្លួនបាននិយាយថា៖«ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបុគ្គលថ្មី ដែលកំពុងត្រូវបានដាក់បន្តដោយរដ្ឋបាលលោក បៃដិន មិនត្រឹមតែលើមន្ត្រីរុស្ស៊ី មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីសាធារណៈ និងឥស្សរជនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងលើអ្នកដែលមិនពេញចិត្តទីក្រុងវ៉ាស៊ីនតោនដោយសារហេតុផលណាមួយ»។ វាបាននិយាយថាខ្លួនបានហាមឃាត់ការចូលដោយរួមមាន៖ លោកស្រី Valerie Biden Owens, លោក James Brian Biden និងលោក Francis William Biden ។ ជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមានអ្នកស្រី Karine Jean-Pierre ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ៕

    November 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៨៖០៥នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក

    November 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen បុត្រារបស់ព្រះចៅស៊ុលតង់ ព្រុយណេដារូស្សាឡាម បានអមដំណើរជាមួយព្រះបិតា យាងមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen ប្រសូតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ នៅក្នុងរាជធានី បានដាស៊េរី បេហ្កាវ៉ាន់ (Bandar Seri Begawan)។ ព្រះអង្គ គឺជាបុត្រទី១០ និងជាបុត្រាទី៤ របស់ព្រះចៅស៊ូលតង់ព្រុយណេ Hassanal Bolkiah។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរដឹងពីព្រះអង្គម្ចាស់ Mateen៖ ព្រះអង្គម្ចាស់ Abdul Mateen

    November 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្តើមពីនយោបាយការបរទេសដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានធ្វើឱ្យកម្ពុជា ក្លាយជាទឹកដីដ៏ពិសិដ្ឋសម្រាប់ដោះស្រាយបញ្ហា មិនត្រឹមតែបញ្ហាតំបន់ប៉ុណ្ណោះទេ ថែមទាំងបញ្ហារបស់ពិភពលោកផងដែរ។ ប្រភពព័ត៌មានច្បាស់ការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ មេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលជាមេដឹកនាំ មហាអំណាចពិភពលោក និងក្នុងតំបន់នោះ (ទាំង៣នាក់) គ្រោងនឹងជួបតទល់មុខគ្នា ដើម្បីជជែកលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបាននិងកំពុងគំរាមកំហែងសុវត្ថិភាព និងសន្តិសុខរបស់កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាក្នុងតំបន់ទាំងមូលផងដែរ។ នៅក្នុងសប្តាហ៍នេះ លោក ចូ

    November 12, 2022
  • ព័ត៌មានជាតិ

    រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១១ខែវិច្ឆិកានេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តាមរយៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy

    November 11, 2022