Khmerpress
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ស្បែកជើងម៉ាក Birkenstock កញ្ចាស់មួយគូ ដែលធ្លាប់ប្រើប្រាស់ជាប្រចាំ ដោយអតីតសហស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ត្រូវបានគេទិញនៅក្នុងតម្លៃជាង ២០០,០០០ ដុល្លារ ដែលជាកំណត់ត្រាថ្លៃបំផុតសម្រាប់ស្បែកជើងសង្រែក។ ស្បែកជើងនេះធ្លាប់ត្រូវបានរំពឹងថា នឹងមានតម្លៃត្រឹម ៦០,០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង វាត្រូវបានលក់ក្នុងតម្លៃរហូតដល់ ២១៨,៧៥០ ដុល្លារ នៅក្នុងការដាក់បង្ហាញដោយផ្ទះដេញថ្លៃ Julien’s Auctions បូករួមជាមួយនឹងរូប NFT របស់វាមួយផងដែរ។ ស្បែកជើងនេះត្រូវបានលោក Steve Jobs ពាក់កំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង ៨០ ហើយវាមានសភាពដូចជាស្បែកចាស់ទូទៅ

    November 15, 2022
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ ករណីផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងប្រឌិត ខណៈលទ្ធផលបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឲ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។ សេចក្ដីរាយការណ៍ពីមូលដ្ឋានបានអះអាងថា បន្ទាប់ពីផ្អើលករណីពស់ពាំកូននោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅសួរនាំដោយផ្ទាល់ជាមួយស្ដ្រីឈ្មោះ សេង រតនា ទើបដឹងរឿងរ៉ាវច្បាស់ថា ស្ដ្រីរូបនេះប្រឌិតរឿងឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។ សមត្ថកិច្ចបានបន្ថែមទៀតថា លទ្ធផលក្រោយការសិក្សាតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្រ្តីម្នាក់នេះមិនមានផ្ទៃពោះទេ។ ពោលការពិនិត្យអេកូនៅមន្ទីរពេទ្យបង្អែកស្វាយទាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ របស់លោកវេជ្ជបណ្ឌិត សរ សុខចំរើន គឺមិនមានផ្ទៃពោះទេ,

    November 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកបើកបររថយន្ដ Ford មួយគ្រឿង ដែលបានបុកម៉ូតូសរបស់នគរបាល ពេលកំពុងធ្វើដំណើរទៅអូសក្បួនប្រតិភូ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅចំណុចស្ពាននាគវត្តភ្នំនោះ ត្រូវបានការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចាត់ការបន្ដតាមច្បាប់។ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ អ្នកបើកបររថយន្ដខាងលើ កំពុងស្ថិតក្រោមការសួរនាំរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង។ សូមរំលឹកថា ម៉ូតូសនាំក្បួនប្រតិភូមួយគ្រឿង ត្រូវបានរថយន្ត Ford បើកបុកនៅព្រឹកថ្ងៃទី១២

    November 15, 2022
  • សង្គម

    (ភ្នំពេញ)៖ បើយោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ កាលពីយប់ម៉ោង៧ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានក្មេងប្រុសម្នាក់​ អាយុប្រហែល​៣-៤ឆ្នាំ​ បានជាប់ជើងនឹងជណ្តើរយន្ត នៅឯផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅ​ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ក្នុងហេតុការណ៍នេះ គេក៏ឃើញមានការជួយសង្រ្គោះ ពីអ្នកជំនាញខាងជណ្តើរយន្ត ខណៈដែលអាការៈក្មេងប្រុសនេះទៅយ៉ាងណា នៅមិនទាន់ដឹងច្បាស់នោះទេ។ យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានផ្សព្វផ្សាយពេញបណ្ដាញសង្គមរួចមក ក៏មានការលើកឡើងពី ប្រិយមិត្តមួយចំនួនដែរថា មិនគួរណាចេះតែបណ្តោយក្មេង នេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល និងសូមឱ្យប្រុងប្រយ័ត្នទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 15, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីសម្ដេចវិជ្ជមានជំងឺកូវីដ១៩។ នៅក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖ “ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិង សូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20បាន។ សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ ការហោះរយៈពេល៣ម៉ោង៣០នាទីដែល ខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ៕ ”

    November 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ស្ដីពី ការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖

    November 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៥៨រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម ៖ ១. ផ្នែកសេវា និងវិក្កយបត្រអតិថិជន ៣រូប ២. ភ្នាក់ងារអានលេខ និងចែកវិក្កយបត្រ

    November 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាប៉េតង់កម្ពុជា បានកើនមេដាយរហូតដល់ ៣៩៤គ្រឿង ពីការប្រកួតលើឆាកអន្ដរជាតិ បន្ទាប់ពីដណ្ដើមបានមេដាយ ៧គ្រឿងបន្ថែមទៀត ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ នៅប្រទេសថៃ កាលពីថ្ងៃទី១០-១៤ ខែវិច្ឆិកាកន្លងទៅ ដែលមានអត្តពលិកចូលរួមចំនួន ១៥ប្រទេស ក្នុងនោះកម្ពុជា បានឈ្នះមេដាយមាសច្រើនជាងគេចំនួន ៣គ្រឿង ក្នុងចំណោម ៦វិញ្ញាសា នៃការប្រកួតក្របខណ្ឌអាស៊ីនេះ ។ ដើម្បីជាការលើកទឹកចិត្តនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក

    November 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា បានផ្ញើសារជូនពរ និងបួងសួងសូមឱ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។ សម្តេចក្រឡាហោម និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។ «ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ

    November 15, 2022
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះបានអនុម័តដំណោះស្រាយមួយ ដែលអំពាវនាវឱ្យរុស្ស៉ីសងថ្លៃខូចខាត សម្រាប់ការបំផ្លិចបំផ្លាញ និងការបាត់បង់អាយុជីវិតមនុស្ស អំឡុងសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ដំណោះស្រាយខាងលើ ដែលត្រូវបានអនុម័តនៅថ្ងៃចន្ទសប្ដាហ៍នេះ ទទួលបានការគាំទ្រពីប្រទេសចំនួន ៩៤ នៅក្នុងចំណោមប្រទេសជាសមាជិក UN ១៩៣ប្រទេស ហើយដំណោះស្រាយនេះ ក៏បានសង្កត់ធ្ងន់ដែរថារុស្ស៉ីដែលបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រាល់សកម្មភាពបំពានច្បាប់ អន្តរជាតិ ក្នុងនោះរួមមានទាំងការសងថ្លៃខូចខាតសម្រាប់ស្លាប់ និងអ្នករងរបួស ព្រមទាំងការបំផិ្លចបំផ្លាញនានាដែលបង្កឡើយដោយសកម្មភាពឈ្លានពានរបស់ខ្លួន។ គួរបញ្ជាក់ថា ប្រទេសចំនួន១៤ បានបោះឆ្នោតប្រឆាំងជំទាស់នឹងដំណោះស្រាយខាងលើ រួមមានរុស្ស៉ី ចិន និងអ៉ីរ៉ង់ជាដើម

    November 15, 2022