Khmerpress
  • សិល្បៈ

    (ភ្នំពេញ)៖ កាលពីកន្លងមកមហាជននិយមតាមដានជីវិតការងារ​ក្នុងសិល្បៈ និង ក្រៅសិល្បៈរបស់តារាចម្រៀង ពេជ្រ សោភា ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងរូបនេះបានប្រកាសពីទំនាក់ទំនងជាមួយនឹង លោកឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកក៏មានដំណឹងថាពួកគេបានបែកគ្នាដោយរាប់អានគ្នាត្រឹមតែជាមិត្តភក្តិ។ ប៉ុន្តែនាពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ក៏ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង២ បានបណ្តើរគ្នាចូលកម្មវិធី មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃនេះអ្នកទាំង២សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នាហើយ។ ដោយមានការចែកចាយនូវរូបថត ដែលបង្ហាញថាអ្នកទាំង២រៀបចំធ្វើ ពិធីមង្គលពិសាស្លាដកកន្សែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រោយពីឃើញអ្នកនាង ពេជ្រ សោភា

    November 11, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាឱកាសដែល មេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំកំពូល G20 នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សេតវិមានបានឱ្យដឹងទៀតថា លោក បៃដិន នឹងត្រូវជួបលោក ស៊ី ជិនពីង នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយនឹងជជែកគ្នាពីបញ្ហាជាច្រើន

    November 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។ ស្ថិតិប្រចាំថ្ងៃ រួមមាន៖ – ថ្ងៃទី១ទទួលបានភ្ញៀវសរុប៧៥៦,១៩០នាក់។ – ថ្ងៃទី២ទទួលបានភ្ញៀវសរុប១,០៦៦,១១៣នាក់។ – ថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦,៥៣៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ – ខេត្តកំពត ៥៨៨,៥០៦នាក់ – ខេត្តព្រះសីហនុ ៤៩៤,៩១៩នាក់ –

    November 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ បានស្នើឱ្យ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ជួយទិញអង្ករកម្ពុជាបន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជា ឆ្លងកាត់ព្រំដែន ចូលទៅប្រទេសថៃ។ ការស្នើរបស់សម្តេចតេជោ ធ្វើឡើងក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ បន្ថែមលើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ចំពេលនៃបញ្ហាប្រឈមនានា បង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបានពិភាក្សាអំពីវិធានការជាក់ស្តែង

    November 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងឯកអគ្គរាជទូតកម្ពុជាចំនួន១៣រូប ដែលចប់អាណត្តិបេសកកម្ម នៅប្រទេសមួយចំនួន ព្រមទាំងប្រចាំអង្គការសហប្រជាជាតិ ការិយាល័យអង្គការសហប្រជាជាតិ និងលេខាធិការដ្ឋានអាស៊ានផងដែរ។ ឯកអគ្គរាជទូតកម្ពុជាទាំង១៣រូបនោះ គឺបានបំពេញបេសកម្មនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ ព្រុយណេដារូសាឡឹម គុយបា នីការ៉ាហ្កា វេណេស៊ុយអេឡា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន ស្រីលង្កា ប៉ាគីស្ថាន អ៉ីរ៉ង់ នេប៉ាល់ ម៉ាឡេស៉ី មីយ៉ាន់ម៉ា រុស្ស៉ី លីទុយអានី

    November 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្តីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។ នេះបើតាមសារាចរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងសារាចរបានឲ្យដឹងថា «កន្លងមករាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស។ ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើ

    November 10, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាមបានកត់ត្រាករណីដ៏កម្រមួយ ដែលកូនភ្លោះក្នុងផ្ទៃម្ដាយចំនួន ២នាក់ មានភេទ និងហ្សែនខុសៗគ្នា ហើយវាគឺជាករណីដំបូងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រវៀតណាមពីមុននោះទេ។ វេជ្ជបណ្ឌិតលោកស្រី ង្វៀន ធីស៊ីម នៃមន្ទីរពេទ្យសម្ភព និងរោគស្ត្រីហាណូយ បាននិយាយកាលពីថ្ងៃពុធថា ស្ត្រីជាម្ដាយម្នាក់នោះអាយុ ២៣ឆ្នាំ និងកំពុងពពោះនៅក្នុងសប្ដាហ៍ទី១៨ របស់ខ្លួន។ ការធ្វើតេស្ត និងការស្កែនអ៊ុលត្រាសោន បានបង្ហាញឱ្យឃើញថា គភ៌ក្នុងពោះរបស់គាត់គឺជាកូនប្រុស ១ និងកូនស្រី ១ ខណៈកូនប្រុសមានហ្សែន 46XY ហើយស្រីមានហ្សែន 45X ។ លោកស្រី ស៊ីម បាននិយាយថា ករណីបែបនេះគឺកម្រមានណាស់នៅលើពិភពលោកនេះ ហើយវាក៏ជាករណីដំបូងសម្រាប់វៀតណាមផងដែរ។

    November 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាអាចនឹងដាក់ឲ្យដំណើរការសាកល្បងកម្មវិធីអប់រំភាសាចិន នៅវិទ្យាល័យចំនួន២០ នៅខេត្ដចំនួន២ ទៅ៣ខេត្ត ខណៈភាសាកូរ៉េ បាននិងកំពុងដាក់ឲ្យសាកល្បង នៅក្នុងវិទ្យាល័យចំនួន៦ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ការបញ្ជាក់បែបនេះ ក្រោយពេលកម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) ដែលភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន

    November 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនេះសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន។ កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

    November 10, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះចម្បាំងសាកល្បងគ្រឿងទី២ នៃប្រភេទយន្តហោះចម្បាំងហៅថា KF-21 Boramae (បូរ៉ាមេ) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ នៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ទីភ្នាក់ងារអភិវឌ្ឍសព្វាវុធរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង ​ហៅកាត់ DAPA បានឱ្យដឹងថា ការធ្វើតេស្តហោះហើរបស់ KF-21 គ្រឿងទីពីរនោះ បានប្រព្រឹត្តទៅ ក្នុងទីក្រុងសាឈាន់ (Sacheon) ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រាប់រយៈពេល៣៥នាទី នៅក្បែរទីស្នាក់ការកណ្តាល

    November 10, 2022