- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ប្រមុខដឹកនាំអាស៊ានទាំងអស់ បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន ហើយបានបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ កន្លងមក។ មេដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។ បន្ទាប់ពីមានការវាយតម្លៃនេះ មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា
November 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង២៖៤៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥
November 11, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា លោកទើបតែបានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដើម្បីពិភាក្សាអំពីការផ្តល់ការគាំទ្របន្ថែមដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានប្រាប់ថា កំលុងកិច្ចសន្ទនាខាងលើ បញ្ហានៃការបន្តផ្តល់ជំនួយយោធាសម្រាប់ប្រទេសលោក និងការជួយជ្រោមកងទ័ពអ៊ុយក្រែន ដើម្បីឆ្លងកាត់រដូវរងាដ៏លំបាក ត្រូវបានលើកយកមកពិភាក្សា។ ដោយឡែក ខាងការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនោះ
November 11, 2022 - ព័ត៌មានអន្តរជាតិ
អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្ធូរបន្ថយការទប់ស្កាត់ជំងឺ COVID-19 ដ៏តឹងរ៉ឹងមួយចំនួនរបស់ខ្លួន រួមទាំងការបន្ថយរយៈពេលដាក់ឱ្យនៅដាច់ពីគេតិចជាងមុន ២ថ្ងៃ សម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ COVID-19 ក៏ដូចជាអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញ និងការលុបចោលការពិន័យលើក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការនាំអ្នកដំណើរដែលមានឆ្លងមេរោគ។ នៅក្រោមច្បាប់ថ្មី ការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ នៅទីតាំងកណ្តាល (ទីតាំងសម្រាប់ចត្តាឡីស័ក) បូករួមនឹង ៣ ថ្ងៃនៅផ្ទះខ្លួនឯង ដែលជាការកាត់បន្ថយពីរយៈពេល ៧ថ្ងៃ នៅទីតាំងកណ្តាល និង ៣ ថ្ងៃនៅផ្ទះ។ ការកាត់បន្ថយច្បាប់ដាក់ឱ្យនៅដាច់ដោយឡែកស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងសម្រាប់រាល់អ្នកធ្វើដំណើរចូលក្នុងប្រទេសវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១៖0០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ
November 11, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ ស្រី្តជាគ្រូបង្រៀនម្នាក់ត្រូវបានប៉ូលិសជំនាញថៃសម្រេចធ្វើការចាប់ខ្លួនជាបន្ទាន់ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូញ៉ាំស៊ុបសាច់ប្រចៀវយ៉ាងឆ្ងាញ់មាត់នៅតាមបណ្តាញសង្គម Facebook ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះបានឲ្យដឹងថា ស្ត្រីជនជាតិថៃរូបនេះឈ្មោះថា Phonchanok Srisunaklua បានបង្ហោះសកម្មភាពញ៉ាំស៊ុបសាច់ប្រចៀវកាលពីដើមសប្តាហ៍កន្លងទៅ ហើយវីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ និងត្រូវបានគេចែករំលែកបន្តជាច្រើនដងផងដែរ។ ប្រភពខាងលើបានបន្តថា ក្រោយបង្ហោះបាន ២ថ្ងៃ ប៉ូលិសជំនាញថៃក៏បានប្រទះឃើញវីដេអូនោះដែរ ហើយអាជ្ញាធរថៃក៏សម្រេចឃាត់ខ្លួនស្រ្តីរូបនេះភ្លាមៗតែម្តង ដ្បិតសកម្មភាពរបស់គាត់គឺជាទង្វើបំពានទៅនឹងច្បាប់ជាធរមាននៅក្នុងប្រទេសថៃ។ តាមប៉ូលិសជំនាញថៃបានបញ្ជាក់ថា អ្នកនាង Phonchanok Srisunaklua ត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន ២ករណី ដោយករណី ១ គឺរូបគាត់បានកាន់កាប់សត្វព្រៃដែលសត្វត្រូវបានការពារដោយច្បាប់ ខណៈករណីទី ២គឺជាករណីរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ
November 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖ ១៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។ ២៖ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ ៣៖ បង្កើតជាផែនទីបង្ហាញផ្លូវ
November 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។ ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលប្រធានាធិបតីទើបជាប់ឆ្នោតមួយនេះ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។ «សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យហ្វីលីពីនវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលជំនួប។
November 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕
November 11, 2022 - ព័ត៌មានអន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៤០០ លានដុល្លារ។ កញ្ចប់ដែលត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ រួមមានប្រព័ន្ធការពារដែនអាកាស Avenger ចល័តចំនួន ៤ មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Hawk និងគ្រាប់ផ្ទុះបន្ថែមសម្រាប់ប្រព័ន្ធ High Mobility Artillery Rocket Systems ឬ HIMARS ។ រុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដូចជាគ្រឿងបរិក្ខារទាក់ទងនឹងថាមពល ដោយមាននាវាបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា៖«ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដោយឥតឈប់ឈរ និងឃោរឃៅរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន សមត្ថភាពការពារដែនអាកាសបន្ថែមគឺមានសារៈសំខាន់ណាស់»។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ១៨.៦
November 11, 2022









