Khmerpress
  • ព័ត៌មានអន្តរជាតិ

    ចិន៖ កំពូលអ្នកលក់ Online របស់ប្រទេសចិនម្នាក់ ដែលធ្លាប់បំបែកកំណត់ត្រាលក់ទំនិញក្នុងទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times  រាយការណ៍ថា នឹងត្រូវអវត្តមាននៅក្នុងកម្មវិធីលក់ទំនិញ Online ប្រចាំឆ្នាំធំបំផុតសម្រាប់នៅក្នុង ២០២២នេះ។ គួរបញ្ជាក់ជូនថា កំពូលអ្នកលក់ទំនិញ Online ឬគេតែងហៅគាត់ថា ជាតារាក្នុងបណ្តាញសង្គមរូបនេះមានឈ្មោះថា Viya  ជាស្រ្តីមានវ័យ ៣៧ឆ្នាំ និងជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតលើបណ្តាញសង្គមក្នុងប្រទេសចិន។ គេនៅចាំបានថា កាលពីឆ្នាំកន្លងទៅគឺនៅក្នុងព្រឹត្តិការណ៍ទំនិញ Online ប្រចាំឆ្នាំស្រ្តីរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគាត់បាន Live វីដេអូលក់ផលិតផលជាច្រើនរាប់ចាប់តាំងពីសាប៊ូកក់សក់រហូតដល់កន្សែងជូតខ្លួន ហើយក្នុងរយៈពេលត្រឹមតែ ១៤ម៉ោងប៉ុណ្ណោះ គាត់អាចទទួលបានការបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់រហូតដល់ខ្ទង់ ១ពាន់លានដុល្លារ ខណៈនៅក្នុងព្រឹត្តិការណ៍លក់ទាំងមូលមានទំហំទឹកប្រាក់សរុបប្រមាណជា

    November 10, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃពិធីបុណ្យអុំទូក អកអុំបុក បណ្តែតប្រទីប សំពះព្រះខែ ខេត្តព្រះសីហនុ មានភ្ងៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តមានចំនួន ៤៩៤,៩១៩នាក់ ឃើញថាមានការកើនឡើងច្រើនគួរកត់សម្គាល់នេះបើធៀបទៅនឹងពិធីបុណ្យអុំទូកនៅឆ្នាំមុនៗ។ យោងតាមរបាយការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តមានចំនួន ៤៩៤,៩១៩នាក់នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាតធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

    November 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២២ បានអញ្ជើញធ្វើជាសាក្សី ការចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន។ TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។ បច្ចុប្បន្ន សមាជិកសន្ធិសញ្ញានេះមានចំនួន ៤៩ប្រទេសហើយ។ សមាជិកកើនដល់៥០ បន្ទាប់ពីអ៊ុយក្រែន បានចុះហត្ថលេខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សូមជម្រាបថា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

    November 10, 2022
  • សិល្បៈ

    (កំពត)៖ តារាសម្តែង និងជាពិធីករដ៏ល្បីឈ្មោះម្នាក់លោក ដាវុធ បានជួបហេតុការណ៍ ត្រូវជនមិនស្គាល់មុខ គប់កញ្ចក់រថយន្តបែក សំណាងបណ្តាលឱ្យរងរបួសដល់អ្នកធ្វើដំណើរ ដោយហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអាធ្រាត្រ ចូល​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «យប់មិញម៉ោង ១ជាង ខ្ញុំចេញពីកំពតមកភ្នំពេញបន្ទាប់ពីកម្មវិធី concert នៅចម្ងាយផ្លូវប្រហែលជា ៦០km ពីក្រុងកំពត មានគេយកដុំថ្មគប់ឡានខ្ញុំ ពួកគាត់ជិះម៉ូតូ បញ្ច្រាស់ផ្លូវ បិទភ្លើងម៉ូតូ គប់យកតែម្តង បងប្អូនប្រយ័ត្នពេលធ្វើដំណើរយប់ តាមផ្លូវជាតិលេខ ៣ នៅគីឡូម៉ែត ដូចបានជម្រាបជូន បណ្តាំ៖ ហាមឈប់ពេលមានរឿងនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត នឹងបើកការរដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន

    November 10, 2022
  • ព័ត៌មានអន្តរជាតិ

    (ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធសប្តាហ៍នេះ បានស្នើនូវកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ១៨ពាន់លានអឺរ៉ូ ឬស្មើនឹង១៨.០៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ប៉ុន្តែត្រូវបានប្រទេសហុងគ្រី បដិសេធដោយលើកឡើងថាខ្លួននឹងមិនចូលរួមក្នុងជំនួយកម្ចីសម្បទានខ្ពស់បែបនេះឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ការគាំទ្ររបស់សហភាពអឺរ៉ុប គឺជាមធ្យមមានជាង១.៥ពាន់លានអឺរ៉ូ ក្នុងមួយខែ ដែលនឹងជួយគ្របដណ្តប់តម្រូវការមូលនិធិរយៈពេលខ្លី របស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ ខណៈតម្រូវការដែលប៉ាន់ស្មានដោយទីក្រុងកៀវ និងមូលនិធិរូបិយវត្ថុអន្តរជាតិ គឺមានពី ៣ ទៅ ៤ពាន់លានអឺរ៉ូឯណោះ ក្នុងមួយខែ ហើយអ៊ុយក្រែននឹងត្រូវសងក្នុងរយៈពេល ៣៥ឆ្នាំ។ យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងគ្រី លោក

    November 10, 2022
  • ព័ត៌មានអន្តរជាតិ

    Meta Platforms របស់អាមេរិក ដែលជាប្រតិបត្តិកររបស់ Facebook បាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០ នាក់ ឬប្រហែល ១៣% នៃកម្លាំងការងារទាំងមូលរបស់ខ្លួន នេះបើតាមនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ។ លោក Zuckerberg បានលើកឡើងពី «ការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច» ក៏ដូចជាការកើនឡើងនៃការប្រកួតប្រជែង និងការធ្លាក់ចុះនៃការលក់ការផ្សាយពាណិជ្ជកម្ម ដែលជាហេតុផលសម្រាប់ការបញ្ឈប់ការងារ។ លោក​ក៏​បាន​ប្រកាស​ថា ​ក្រុមហ៊ុន​របស់​លោក​នឹង​ផ្អាក​ការ​ជួល​ថ្មី​រហូត​ដល់​ខែ​មីនា​ឆ្នាំ​ក្រោយ។ លោក Zuckerberg បាននិយាយថា Meta បានជំរុញការវិនិយោគរបស់ខ្លួន ដោយរំពឹងថា តម្រូវការសម្រាប់ពាណិជ្ជកម្មអនឡាញនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ចំពេលមានការរាតត្បាតនៃមេរោគឆ្លង COVID-19

    November 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាន៍ អះអាងពីការបន្តជួយកម្ពុជាឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត និងបានផ្តល់ជំនួយចំនួន ២០០លានយន់ដល់កម្ពុជាដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា និងបន្តជួយដល់វិស័យជាច្រើនទៀត។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបទ្វេភាគី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា

    November 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០

    November 10, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាម៖ យោងតាម​ការ​ចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ប្រទេសវៀតណាមបានបើកដំណើរការសាកលវិទ្យាល័យកម្រិតអន្តរជាតិមួយ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារអាមេរិកឯណោះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា សាកលវិទ្យាល័យវៀតណាម-​អាឡឺម៉ង់ (Vietnamese-German University) មានទីតាំងស្ថិតនៅក្នុងក្រុង Ben Cat ខេត្ត Binh Duong លាតសន្ធឹងលើផ្ទៃដី ៥០,៥ ហិចតា ត្រូវបានផ្តួចផ្តើមកសាងដំបូងនៅក្នុងឆ្នាំ ២០១៦ ក្រោមកម្ចីពីធនាគាពិភពលោក និងត្រូវបានបើកឲ្យដំណើរការជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ។ ប្រភពខាងលើបានបន្តថា សាលកវិទ្យាល័យខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំវៀតណាម ខណៈសាកលវិទ្យាល័យមានកម្រិតស្តង់ដាដូចសាកលវិទ្យាល័យនៅក្នុងប្រទេសអាឡឺម៉ង់ និងសាកលវិទ្យាល័យកម្រិតអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ។ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យវៀតណាម-អាឡឺម៉ង់ រួមមានសាលបង្រៀន អគារនៃមហាវិទ្យាល័យនិងនាយកដ្ឋានជាច្រើន មន្ទីរពិសោធន៍កម្រិតស្តង់ដារអន្តរជាតិចំនួន

    November 10, 2022