- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត
November 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) នៅកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន តំណាងដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ អនុស្សារណៈយោគយល់គ្នានេះ ជាឯកសារមួយក្នុងចំណោមឯកសារចំនួន១៨ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង
November 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបដិសេធចំពោះការចែកចាយតគ្នាតាមបណ្តាញសង្គមថា កងសន្តិសុខអាមេរិកដែលមកការពារប្រធានាធិបតី ចូ បៃដិន នឹងដកកាំភ្លើងបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនគណៈប្រតិភូ។ ការចេញមុខបដិសេធលើព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានចែកចាយតគ្នានូវសំឡេងជនអនាមិកតាមបណ្តាញសង្គមថា កងកម្លាំងសន្តិសុខអាមេរិក អាចនឹងធ្វើការបាញ់ទៅលើជនណាមួយ ដែលយកទូរស័ព្ទថតក្បួនរថយន្តរបស់ប្រតិភូអាមេរិក ដឹកនាំដោយ លោក ចូ បៃដិន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា នេះជាការបង្កើតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ។
November 10, 2022 - ព័ត៌មានជាតិ
(ប៉េកាំង)៖ អាជ្ញាធរចិន បានឲ្យដឹងថា អ្នកស្រុករាប់លាននាក់នៃមជ្ឈមណ្ឌលផលិតកម្មភាគខាងត្បូង នៃទីក្រុងក្វាងចូវរបស់ប្រទេសចិន នឹងត្រូវតម្រូវឲ្យធ្វើតេស្តរកកូវីដ ១៩ នៅថ្ងៃពុធនេះ ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រងការផ្ទុះឡើងដ៏អាក្រក់បំផុត ខណៈការឆ្លងកើនឡើងដល់ខ្ទង់២,០០០នាក់សម្រាប់រយៈពេល២ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ករណីក្នុងស្រុកនៅទូទាំងប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក ដោយអាជ្ញាធរបានប្រកាសថាស្រុកចំនួន៥ ដែលតំណាងឲ្យប្រជាជនជាងពាក់កណ្តាលនៃទីក្រុងក្វាងចូវជិត ១៩លាននាក់ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តទ្រង់ទ្រាយធំ។ នៅថ្ងៃទី៨ ខែវិច្ឆិកា ទីក្រុងក្វាងចូវ មានអ្នកឆ្លងជំងឺកូវីដក្នុងស្រុកថ្មីចំនួន ២,៦៣៧។ គិតចាប់តាំងពីការផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន គឺមានអ្នកឆ្លងជិតមួយភាគបីហើយ ដែលត្រូវបានរាយការណ៍ក្នុងទីក្រុងនេះ។ គួរបញ្ជាក់ថា ការធ្វើតេស្តទ្រង់ទ្រាយធំថ្មីចុងក្រោយបង្អស់នៅទីក្រុងក្វាងចូវ បានកើតឡើងនៅពេលដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការស្ទុះងើបឡើងវិញនៃការឆ្លងនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខានជាច្រើន
November 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដី ជូនដំណឹងដល់មន្ទីរពេទ្យរដ្ឋ និងឯកជននានា ពីការមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះ (ឡានពេទ្យ) របស់មន្ទីរពេទ្យ បើកសំឡេងស៉ឺរ៉ែននៅតាមផ្លូវ អំលុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាលដែល Fresh News ទទួលបាននាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖
November 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលលួចរថយន្តគេ ដោយបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានយករថយន្តមកប្លុងទុកចោលនៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ គង់ គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានអាសយដ្ឋានផ្ទះលេខB២០១ ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួនបាត់ និងបានយករថយន្តមកប្លុងទុកចោលនៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១០
November 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម នូវករណីចោរដែលធ្វើសកម្មភាពជិះសុទ្ធតែរថយន្តទំនើប មកធ្វើសកម្មភាពឆក់ទូរស័ព្ទនៅហាងលក់ទូរស័ព្ទមួយកន្លែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Hout Chenda បានសរសេររៀបរាប់ថា៖ «TOP ចោរស្រុកខ្មែរ បានមកបន្លប់ធ្វើជាទិញទូរស័ព្ទហើយក៏ឆក់រត់ឡើងឡានទៅបាត់ សូមប្រុងប្រយ័ត្នផងបងប្អូនវានេះជំនាញណាស់»។ យោងទៅតាមវីដេអូដំបូងឡើងគេឃើញបុរសម្នាក់ចុះពីលើរថយន្ត Pirus ស៊េរីថ្មីមួយ ហើយធ្វើជាចុះទៅទិញទូរស័ព្ទ លុះពេលដែលម្ចាស់ហាងភ្លេចខ្លូន ជននេះក៏ឆក់រត់ឡើងឡានទៅបាត់ បង្កការភ្ញាក់ផ្អើលជាខ្លាំង៕
November 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបញ្ជាក់ថា ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនបង្គួរ និងពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ ទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់ក្ដៅ និងត្រជាក់ (Convections ) លើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
November 8, 2022 - ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារណាសា (NASA) បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៣ ដើម្បីរុករកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។ បេសកកម្ម Psyche មានគោលបំណងស្ទាបស្ទង់មើលអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ យោងតាមមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសាបានឱ្យដឹងថា អាចម៍ផ្កាយមួយនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមើលទៅដូចជា «ស្នូលដែក-នីកែលរបស់ភពផែនដីពេលកកើតដំបូង»។ អាចម៍ផ្កាយ Psyche (សាយឃី) ត្រូវបានផ្សំឡើងពីវត្ថុធាតុស្រដៀងនឹងវត្ថុដែលរកឃើញនៅក្នុងស្នូលរបស់ផែនដី ដោយទស្សនាវដ្តី Forbes បានរាយការណ៍ថា ស្នូលនេះត្រូវបានគេគិតថា
November 8, 2022 - ព័ត៌មានជាតិ
(ខេត្តព្រះត្រពាំង)៖ យោងតាមការបង្ហោះរបស់ផេក Indigenous Khmer live in Vietnam បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលនិងប្រជាជនខ្មែរខេត្តព្រះត្រពាំង កម្ពុជាក្រោម បានរក្សាខ្ជាប់នូវប្រពៃណីទំនៀមទំលាប់របស់ខ្លួនតរៀងមក ក្នុងការរៀបចំពិធីប្រណាំងទូកង បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋយើង នាថ្ងៃទី៧និងទី៨ខែវិច្ឆិកាខាងមុខនេះ នៅព្រែកមុខវត្តកំពង់ក្សាន្តក្រុងព្រះត្រពាំង នឹងមានការប្រកួត២ថ្ងៃរវាងទូក ង របស់ ៨ស្រុកនិងក្រុងដើម្បីរកម្ចាស់ ជ័យលាភី។ ក្នុងនោះផងដែរក្រៅពីការប្រណាំងទូក ង តំបន់វប្បធម៌និងប្រវត្តិសាស្ត្រជាតិ នៅរមណីយដ្ឋានគូស្រះស្រី នឹងមានប្រារព្ធកម្មវិធីនានាដូចជាបណ្តែតប្រទីបបង្ហោះគោម សិល្បៈល្ខោនអំណរបុណ្យ បម្រើប្រជាជនខ្មែរនៅក្នុងខេត្តឱ្យមានភាពសប្បាយរីករាយក៏ដូចជាមានស្តង់តាំងបង្ហាញនូវសម្លៀកបំពាក់ និងវត្ថុប្រើប្រាស់បុរាណផងដែរ៕
November 7, 2022









