Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៤ ការប្រកួតធីតាឯកសង្ក្រាន្តចាប់ផ្តើមបើកទទួលពាក្យពីថ្ងៃនេះតទៅហើយ។ ការប្រកួតធីតាឯកសង្ក្រាន្ត ជាកម្មវិធីដែលមានលក្ខណៈបែបប្រពៃណី ហើយជាឱកាសសម្រាប់បងប្អូនយុវតីចូលរួមចំណែកក្នុងការលើកកម្ពស់ស្ត្រី ថែរក្សានូវវប្បធម៌ អរិយធម៌ដ៏ល្អថ្លៃថ្នូររបស់ដូនតាខ្មែរ ដែលមានក្នុងការប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៤នេះ។ យុវតីដែលអាចដាក់ពាក្យចូលរួមបានត្រូវគោរពតាមលក្ខខណ្ឌដូចជា៖ •ត្រូវតែមានសញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ និងនិយាយភាសាខ្មែរបានច្បាស់ល្អ •មានអាយុចាប់ពី១៦ឆ្នាំដល់២៥ឆ្នាំ និងមានកម្ពស់ចាប់ពី១៦០ស.ម ឡើងទៅ •កម្រិតវប្បធម៌ កំពុងសិក្សាថ្នាក់មធ្យមសិក្សាឡើងទៅ •បុគ្គលិកលក្ខណៈ មានកាយសប្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ រួមបញ្ចូល សម្រស់,ប្រាជ្ញា,ក្លាហាន និង ឆន្ទៈ

    November 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងរយៈពេល១០ ខែនៃឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៥០៩ ២៤៩តោនទៅ កាន់គោលដៅចំនួន ៥៦ប្រទេស ដែលក្នុងនោះប្រទេសចិន និងតំបន់ស្វ័យតហុងកុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន២៥ប្រទេស បានចំនួន ១៧៩ ០៧៣តោន ប្រទេសសមាជិកអាស៊ានចំនួន៤ប្រទេស បានចំនួន ៤៨

    November 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុន ព្រះមហាក្សត្រកម្ពុជា​ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា «កិត្តិបរិរក្សបណ្ឌិត»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 5, 2022
  • ព័ត៌មានអន្តរជាតិ

    អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករចំនួន ២នាក់ ដែលធ្វើការនៅក្នុងកសិដ្ឋានតែមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងនៅក្នុងចំណោមបក្សី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ ដោយមើលឃើញពីផលប៉ះពាល់លើសុខភាពសាធារណៈ ការឆ្លើយតបពហុវិស័យ រួមទាំងវិធានការគ្រប់គ្រង ការការពារ និងការរកមើលឱ្យទាន់ពេលវេលា ត្រូវបានផ្តួចផ្តើមនៅក្នុងកសិដ្ឋានបសុបក្សីមួយនោះ។ ការចម្លងលើកម្មករទាំង ២នាក់ ទំនងជាដោយសារតែពួកគាត់បានប៉ះពាល់ជាមួយបក្សីដែលមានមេរោគ ឬបរិស្ថានកខ្វក់។ កម្មករទាំង ២​នាក់ ​មិនមាន​រោគ​សញ្ញា​អ្វី​ឡើយ ហើយពួកគេ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រហូតដល់​ពួកគេ​ធ្វើតេស្ត​អវិជ្ជមានពីជំងឺផ្តាសាយបក្សី H5N1 ឡើងវិញ​។ បន្ទាប់ពីការផ្ទុះឡើងនេះ កម្មករកសិដ្ឋានទាំងអស់ និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ សុទ្ធតែត្រូវបានធ្វើតេស្តទាំងអស់។ ក្រសួងសុខាភិបាលអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស សម្រាប់ជំងឺផ្តាសាយបក្សី

    November 4, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៊ឹង ឌីប៉ូឡា អញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការស្នើសុំ ការបន្ត និងការផ្ទេរសិទ្ធិ អាជ្ញាបណ្ណ អណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម សម្រាប់អាជីវកម្មរ៉ែខ្សាច់សំណង់ ដីល្បាយខ្សាច់

    November 4, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារជូនចំពោះបុគ្គលរូបណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់ ដែលកំពុងរត់គេចពីការតាមចាប់ខ្លួនរបស់តុលាការអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា បុរសដែលអាជ្ញាធរអាមេរិកកំពុងតាមស្វែងរកនេះមានឈ្មោះថា Kwek Kee Seng អាយុ ៦២ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Swanseas Port Services ដែលមានមូលដ្ឋាននៅក្នុងប្រទេសិង្ហបុរី។ បើយោងតាមតុលាការអាមេរិកបានរកឃើញថា នាពេលកន្លងមកលោក Kwek Kee Seng បានលាក់បាំងនិងបន្លំឯកសារនៃការដឹកជញ្ជូនមួយចំនួន ដើម្បីសម្របសម្រួលឲ្យមានការដឹកជញ្ជូនប្រេងដែលមានតម្លៃ ១,៥លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងជើង។ ក្រោយទទួលបានប្រេងទាំងនោះហើយ កូរ៉េខាងជើងបានយកប្រេងទៅប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលសកម្មភាពទាំងនេះគឺជាការរំលោភបំពានទាំងស្រុងទៅលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ យ៉ាងណាក្តី

    November 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍កាណូតទេសចរណ៍ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធនពលខេមរភូមិន្ទ ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំកម្មវិធីអុជកាំជ្រួច អបអរសាទរពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០នាទី។ ដូចនេះមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ទូក កាណូត កប៉ាល់ទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមផ្អាកសកម្មភាពដំណើរការទូក កាណូត

    November 4, 2022
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ រថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់ចំនួន ៧គ្រឿងបន្ថែមទៀត ត្រូវបានប្រគល់ជូនម្ចាស់វិញ បន្ទាប់ពីរក្សាទុករយៈពេលមួយឆ្នាំ។ មកដល់ពេលនេះរថយន្តដែលចាប់រក្សាទុកមួយឆ្នាំសរុប ១០គ្រឿងហើយត្រូវបានប្រគល់ជូនម្ចាស់វិញ នៅសល់ប្រមាណ ២៦៤គ្រឿងទៀត។ រថយន្ត៧គ្រឿង ដែលប្រគល់ជូនម្ចាស់វិញនេះ ជារថយន្តដែលមន្ត្រីជញ្ជីងចល័តចាប់នៅក្នុងខេត្តបាត់ដំបង និងរក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកលើការងារបង្ក្រាបរថយន្តដឹកលើសទម្ងន់កំណត់ រួមជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បានចុះទៅប្រគល់រថយន្តទាំងនេះ ជូនម្ចាស់វិញនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយនឹងការប្រគល់រថយន្តជូនទៅម្ចាស់វិញ លោក ឯក រដ្ឋ ក៏បានផ្តាំផ្ញើដល់ម្ចាស់រថយន្តឱ្យបញ្ឈប់ការដឹកលើសទម្ងន់ ហើយក៏បានពន្យល់ពីទិដ្ឋភាពច្បាប់ដឹកជញ្ជូនផ្លូវគោក ស្តីពីទម្ងន់កំណត់

    November 4, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ ផែង វណ្ណៈ មុននេះបន្តិច បាននាំយកថវិកាចំនួន ៤០០ដុល្លារ ជូនអ្នករើសអេតចាយ ដែលស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។ ក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី ឆារ៉ាកំពត ៥០ដុល្លារ និងប្អូនប្រុស រ៉ូ យុត្ថា ៥០

    November 4, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់​ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យបានជ្រាបថា៖ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣៖៤០នាទី ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង២.១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់ អាម៉ាហ្សូននៅអាមេរិចខាងត្បូង បានស្លាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើងនៃកសិន្ទុប្រាសាទអង្គរវត្ត។ តាមសេចក្ដីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ

    November 4, 2022