- Khmerpress
- ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ -ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។ -ម៉ូតូទី២ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879។ ម៉ូតូទី៣ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូទាំង០៣គ្រឿងខាងលើនេះ ជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី
November 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀបកិច្ចប្រជុំ ជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាពេលខាងមុខ។ ក្នុងកិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានខាងលើនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព
November 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៦៧(សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០លានដុល្លារអាម៉េរិក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ភាគីខាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាងដោយឯកឧត្តម Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA)។ ឯកឧត្តម
November 5, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីការប្រកាសបង្ហាញរបស់ Twitter នៅថ្ងៃសុក្រទាក់ទិននឹងការសម្រេចបញ្ឈប់បុគ្គលិកជិត ៤ពាន់នាក់តាមរយៈការផ្ញើអុីមែល ពេលនេះ Twitter ត្រូវបានអតីតបុគ្គលិកចំនួន ៥នាក់បានដាក់ពាក្យប្តឹងភា្លមៗតែម្តង។ ពោលគឺ ពួកគេមិនត្រូវបានផ្តល់ព័ត៌មានគ្រប់គ្រាន់នៅក្រោមច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិកសហព័ន្ធ (WARN) ដែលតម្រូវឱ្យនិយោជកជូនដំណឹងជាមុន ជាទូទៅក្នុងរយៈពេល ៦០ថ្ងៃ មុនការបញ្ឈប់ការងារ ឬការបិទរោងចក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះពាក្យបណ្តឹងនេះត្រូវបានដាក់ប្តឹងនៅក្នុងតុលាការសហព័ន្ធ San Francisco ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកម្លេះក្នុងអំឡុងពេល Musk ប្រកាសថាលោកគ្រោងបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់។ ដោយពាក្យបណ្តឹងនោះត្រូវបានធ្វើឡើងដោយបុគ្គលិក Twitter បច្ចុប្បន្ន ឬអតីបុគ្គលិក
November 5, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅរសៀលថ្ងៃសៅរ៍នេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិក១គ្រឿង នឹងចូលរួមហ្វឹកហ្វឺនក្នុងថ្ងៃចុងក្រោយ នៃការធ្វើសមយុទ្ធយោធាទ័ពអាកាសទ្រង់ទ្រាយធំបំផុត រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កងទ័ពអាកាសកូរ៉េខាងត្បូងបានប្រាប់ឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចំនួន១គ្រឿង នឹងចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធយោធា វីជីលែន ស្តូម (Vigilant Storm)។ សមយុទ្ធនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានគ្រោងបញ្ចប់ទៅវិញនៅត្រឹមថ្ងៃសុក្រ ប៉ុន្តែត្រូវបានអូសបន្លាយបន្ថែម១ថ្ងៃ គឺមកដល់ថ្ងៃសៅរ៍នេះ ដើម្បីជាការឆ្លើយតបចំពោះ សកម្មភាពបាញ់សាកល្បងមីស៉ីលបន្តបន្ទាប់ ដោយកូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃកន្លងទៅ។ គួរបញ្ជាក់ថា វាគឺជាយន្តហោះ B-1B ដំបូងបំផុត
November 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ចំនួន១,៧០០នាក់ បានចុះឈ្មោះស្នើសុំដើម្បីយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្ដូរវេននៅឆ្នាំ២០២២នេះ។ ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានស្តីពី «ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ផុស សុវណ្ណ បានអះអាងថា ក្នុងចំណោមអ្នកសារព័ត៌មានដែលបានចុះឈ្មោះស្នើសុំយកព័ត៌មាននេះ មានអ្នកសារព័ត៌មានអន្ដរជាតិប្រមាណ៩០០នាក់។ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្ថែមទៀតថា ក្រសួងព័ត៌មាន
November 5, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំបិតត្រាំង ឃាត់ខ្លួនបុរសចំនួន២នាក់ និងអ្នកសមគំនិតម្នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្របច្ច័យបោកប្រជាពលរដ្ឋ ក្នុងឃុំបិតត្រាំង។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១៖៣៥នាទី កម្លាំងប៉ុស្តិ៍បិតត្រាំង និងប្រជាការពារចេញល្បាត តាមដងផ្លូវនៅចំណុចរង្វង់មូលព្រះថោង ស្ថិតក្នុងភូមិគគី ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យខ្លែងជាព្រះសង្ឃចំនួន២នាក់ កំពុងដើរបិណ្ឌបាត្របច្ច័យប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ដែលមកលេងកម្សាន្ត នៅរង្វង់មូលព្រះថោង ឃើញដូចនោះ កម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំទើបដឹងថា
November 5, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន Grab ប្រមាណជា ៨០០នាក់បាននាំធ្វើបាតុកម្មយ៉ាងកកកុញពេញទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅក្បែរអគារ Central World បន្ទាប់មកក្បួនតវ៉ាក៏បានអូសបន្លាយដល់ទីតាំងរបស់ក្រុមហ៊ុន Grab ខណៈដងវិថី Phetchaburi ដែលជាចរន្តផ្លូវដ៏សំខាន់ក្នុងក្រុងបាំងកកត្រូវបានបិទក្នុងរយៈពេលជាច្រើនម៉ោង។ ប្រភពខាងលើបានបន្តថា ហេតុផលដែលនាំឲ្យមានការតវ៉ានេះគឺដោយសារតែក្រុមហ៊ុន Grab បានអនុវត្តនូវគម្រោងថ្មីមួយគឺគម្រោង “Zoning System” ដែលតាមរយៈគម្រោងនេះគឺក្រុមហ៊ុនតម្រូវឲ្យដឹកជញ្ជូនទាំងអស់ត្រូវកំណត់ពេលវេលានិងទីតាំងធ្វើការរបស់ពួកគេឲ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការងារ ខណៈនាពេលកន្លងមកក្រុមអ្នកដឹកជញ្ជូនអាចធ្វើការងារពេលណាក៏បាន ទីកន្លែងណាក៏បាន ពោលគឺពួកគេអាចធ្វើការងារដោយយោងទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។ ក្រុមអ្នកដឹកជញ្ជូនបានលើកឡើងថា គម្រោង “Zoning System” នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល
November 5, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអនុម័តផ្តល់ជំនួយផ្នែកសន្តិសុខ ដែលមានតម្លៃ ៤០០លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះរួមមានរថក្រោះប្រភេទ T-72 មីស៊ីលប្រភេទ HAWK ប្រព័ន្ធការពារដែនអាកាសប្រភេទ HAWK យន្តហោះគ្មានមនុស្សបើកប្រភេទ Phoenix Ghost និងសម្ភារយោធាសំខាន់ៗមួយចំនួនទៀតផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានប្រកាសផ្តល់ជំនួយខាងលើនេះ អាមេរិកក៏គ្រោងនឹងសហការជាមួយប្រទេសហូឡង់ដើម្បីអនុវត្តគម្រោងជួសជុលរថក្រោះប្រភេទ T-72 ចំនួន ៩០គ្រឿងផ្សេងទៀតសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅចុងឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា រថយន្តក្រោះប្រភេទ T-72 គឺជារថយន្តក្រោះស៊េរីចាស់ ដែលគេធ្លាប់ប្រើប្រាស់នៅក្នុងសម័យសូវៀត
November 5, 2022 - ព័ត៌មានអន្តរជាតិ
Twitter Inc ត្រូវបានគេដាក់បណ្ដឹងជុំវិញផែនការរបស់លោក Elon Musk នៅក្នុងគម្រោងកាត់បន្ថយបុគ្គលិកប្រហែល ៣,៧០០ នាក់ ដែលស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ហើយបុគ្គលិករបស់ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនកំពុងអនុវត្តគម្រោងដោយគ្មានការជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិក ដែលជាការរំលោភលើច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា។ បណ្ដឹងនេះត្រូវបានដាក់កាលពីថ្ងៃព្រហស្បតិ៍ នៅកាន់តុលាការសហព័ន្ធទីក្រុង San Francisco។ ក្រុមហ៊ុន Twitter គ្រោងនឹងចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅថ្ងៃសុក្រនេះ ក្រុមហ៊ុនក៏បាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកផងដែរ។ អ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថា លោក Musk បានប្តេជ្ញាកាត់បន្ថយការចំណាយលើបណ្ដាញ Twitter ដែលគាត់បានទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីខែមុន។ ច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិករបស់សហព័ន្ធ ដាក់កម្រិតលើក្រុមហ៊ុនធំៗពីការបញ្ឈប់បុគ្គលិកដោយគ្មានការជូនដំណឹងជាមុនយ៉ាងហោចណាស់ ៦០ថ្ងៃ។ យ៉ាងណា
November 5, 2022









