Khmerpress
  • សិល្បៈ

    ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ប៉ុន សុរ៉ាវត្តី ដែលជាបវរកញ្ញា Miss Planet Cambodia 2022 តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេស Uganda ខាងមុខនេះ បានបោះបង់ចោលការប្រកួត ដោយមូលហេតុជាច្រើននៅពីក្រោយ។ នៅក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា ប៉ុន សុរ៉ាវត្តី សរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នានាងខ្ញុំឈ្មោះ ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Planet International ឆ្នាំ 2022 នេះនៅប្រទេស Uganda ខាងមុខនេះ នាងខ្ញុំសូមជម្រាបថា

    November 3, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីត្រីនាគយ៉ាងធំមួយក្បាល មានទំហំស្ទើតែប៉ុនកូនក្មេងម្នាក់ បានស្លាប់បាត់បង់ជីវិតនៅតំបន់ប្រាសាទអង្គរវត្ត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Chantha Sem បានឲ្យដឹងថា ត្រីនាគមួយក្បាលនោះមានទំងន់ប្រមាណ ៧០គីឡូក្រាម ចំណែកឯមូលហេតុបណ្តាលឲ្យត្រីនាគដ៏ធំមួយក្បាលនេះស្លាប់ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 3, 2022
  • ព័ត៌មានអន្តរជាតិ

    (ថៃ)៖ លោក ស៊ុធីឆៃ (Suthichai) អ្នកសារព័ត៌មានជើងចាស់ដ៏មានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ បានធ្វើអត្ថាធិប្បាយរំលេចពីវីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ លោកបានប្រសិទ្ធនាមជូនសម្តេចតេជោ ហ៊ុន សែន ថាជា «ព្រឹទ្ធាចារ្យការទូតអាស៊ាន» ហើយបាន និងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនទៀតផង។ តាមរយៈវីដេអូនៅលើបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Suthichai បានប្រើប្រាស់ប្រធានបទមួយថា សម្តេចតេជោ

    November 3, 2022
  • ព័ត៌មានអន្តរជាតិ

    តៃវ៉ាន់៖ សារមន្ទីរមួយកន្លែងនៅកោះតៃវ៉ាន់ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times រាយការណ៍ថា បានធ្វើឲ្យបែកចានបុរាណចំនួន ៣ ដែលមានតម្លៃសរុបចំនួន ៧៧លានដុល្លារ។ សារមន្ទីរមួយកន្លែងនេះមានឈ្មោះថា National Palace Museum ហើយចានដែលបានបែកនោះគឺជាប្រភេទចានបុរាណចិនមានអាយុកាលរាប់រយឆ្នាំមកហើយ ពោលគឺជាចានដែលត្រូវបានគេប្រើប្រាស់នៅក្នុងសម័យរាជវង្សឈីង និងរាជរង្សមីង ឬនៅក្នុងអំឡុងសតវត្សទី ១៥ និងទី ១៧។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមចានដែលបានបែកទាំង ៣នោះគឺមានចានចំនួន ២ ត្រូវបានគេរកឃើញថា បានបែកនៅក្នុងប្រអប់ ដូចនេះគេនៅមិនទាន់រកឃើញថា ចានទាំង ២នោះបានបែកដោយសាការរក្សាទុកក្នុងទីកន្លែងដែលគ្មានសីតុណ្ណភាពត្រឹមត្រូវ ឬបានបែកដោយសាសកម្មភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងសារមន្ទីរនោះទេ។ យ៉ាងណាក្តី ក្នុងការស៊ើបអង្កេតគេបានរកឃើញថា ចានទាំង ៣នេះបានបែកក្នុងពេលវេលាផ្សេងៗគ្នា

    November 3, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បន្តណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអជ្ញាធរខេត្តព្រះសីហនុ ត្រូវតែបោសសម្អាតក្រុមឧក្រិដ្ឋជនជួញដូរមនុស្សឱ្យខានតែបាន ដើម្បីកុំឱ្យកម្ពុជាក្លាយជាប្រទេសគ្រប់គ្រង់ដោយពួក ម៉ាហ្វីយ៉ា (Mafia)។ នេះបើយោងតាមការ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស

    November 3, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ពីអ្នកកាន់តំណែងធំៗក្នុងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ឥឡូវនេះទទួលបានដំណឹងបន្ថែមថា នាយកប្រតិបត្តិថ្មីលោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិក Twitter សរុបប្រមាណ ៣៧០០នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ជុំវិញរបាយការណ៍នេះត្រូវបានគេរំពឹងថា គោលដៅរបស់ Musk នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិក Twitter ដែលធ្លាប់ត្រូវបានអនុញ្ញាតឱ្យធ្វើការពីចម្ងាយ ក៏ដូចជាបុគ្គលិកដែលប្រចាំការនៅខាងក្រៅដែលជាអ្នកទទួលតួនាទីរាយការណ៍ទៅការិយាល័យ Twitter ទាំងក្នុង និងក្រៅទីក្រុង San Francisco នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។ ប្រភពពី CNBC ដដែលបានឱ្យដឹងទៀតថា ទាក់ទិននឹងការបញ្ឈប់បុគ្គលិកប្រមាណ

    November 3, 2022
  • ព័ត៌មានជាតិ

    រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA) បានព្រមានប្រជាជនរបស់ខ្លួន ឱ្យពិនិត្យមើលកញ្ចប់អាហារសមុទ្រដោយប្រុងប្រយ័ត្ន បន្ទាប់ពីមឹកដែលនាំចូលពីប្រទេសចិនត្រូវបានរកឃើញថា មានផ្ទុកសារធាតុកាត់​មី​ញ៉ូ​ម (Cadmium) លើសពីស្តង់ដារសុវត្ថិភាព។ សេចក្តីប្រកាសរបស់ FDA បានធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីការត្រួតពិនិត្យដោយចៃដន្យនៅប៉ុស្តិ៍ត្រួតពិនិត្យអាហារ និងឱសថ Lat Krabang ក្នុងខែឧសភាឆ្នាំនេះ។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានរកឃើញកញ្ចប់នៃមឹកកកដែលនាំចូលពីប្រទេសចិន មានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មប្រមាណ ៣.២៧ មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដារសុវត្ថិភាពដែលតម្រូវឱ្យមានតិចជាង ២ មីលីក្រាម ក្នុងមួយគីឡូក្រាម។ FDA បាននិយាយថា អាហារសមុទ្រនេះត្រូវបានផលិតដោយក្រុមហ៊ុន Fujian Minwell Food Industrial Ltd

    November 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តំណែងទីប្រឹក្សា និងជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សរុបចំនួន៥រូប។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក ជឹម សុខ ត្រូវបានតែងតាំងជាទីប្រឹក្សា ឋានៈស្មើរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្នដោយពុំទទួលប្រាក់បំណាច់មុខងារ។ ដោយឡែកអ្នកដែលត្រូវបានតែងតាំងជាជំនួយការ ដោយពុំទទួលប្រាក់បំណាច់មុខងារ រួមមាន៖ *ទី១៖ លោក គិត

    November 3, 2022
  • សិល្បៈ

    (ថៃ)៖ បើតាមគេហទំព័រ TNews Reported បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនឆ្នោតអនឡាញក្នុងប្រទេសថៃ Hong Thong Lottery Office និងជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធី «Miss Grand International» នោះ បានប្រកាសបញ្ចប់កិច្ចសន្យាជាផ្លូវការហើយបានប្តឹង Nawat Itsaragrisil ម្ចាស់រៀបចំកម្មវិធីបវរកញ្ញាមួយនេះ ពីបទបង្ហោះព័ត៌មានមិនពិត។ បន្ថែម​ពី​លើ​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ១០នាក់​ទៀត ក៏មានជាប់ពាក់ព័ន្ធនឹងការនិយាយបរិហារកេរ្តិ៍នេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam Posts នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក Thitapa Thanasappreecha ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតអនឡាញខាងលើ

    November 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា​ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ឧបករណ៍បច្ចេកទេសថែទាំស្ពានថ្មី បានផ្តល់ភាពងាយស្រួលក្នុងការថែរក្សាស្ពានឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ ក៏ដូចជារក្សាឱ្យបាននូវការតភ្ជាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះទៅពិនិត្យស្ពានព្រែកតា មាក់ និងការស្វែងយល់បន្ថែមពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថែទាំស្ពាន ពីអ្នកជំនាញការរបស់ក្រុមហ៊ុនចិន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ថា

    November 3, 2022