- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស
November 4, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមសេចក្ដីប្រកាសរបស់ Royal Gazette នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃ លុបចោលក្រឹត្យដែលចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យមានការទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើងនៃជំងឺ ឬរក្សាសន្តិសុខជាតិ។ សេចក្តីប្រកាសចុងក្រោយបំផុតដែលចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាព COVID-19 កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ហើយអត្រាមរណភាពឥឡូវនេះ គឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ សេចក្តីប្រកាសនោះបាននិយាយថា រដ្ឋាភិបាលបានលុបចោលក្រឹត្យស្តីពីភាពអាសន្ននៃជំងឺរាតត្បាត កាលពីថ្ងៃទី០១ ខែតុលា ខណៈដែលក្រសួងក៏បានទម្លាក់ចំណាត់ថ្នាក់នៃជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់
November 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក គន់ គីម ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ ក្នុងតួនាទីជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ
November 4, 2022 - ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន Next Shark រាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះថា បានរៀបការអស់ចំនួន ៨៧ដងហើយ ខណៈរូបគាត់ក៏កំពុងពិចារណាអំពីជម្រើសនៃការរៀបការលើកទី ៨៨ផងដែរ។ បុរសដែលជាម្ចាស់កំណត់ត្រាមានប្រពន្ធច្រើនរូបនេះមានឈ្មោះថា Kaan បច្ចុប្បន្នមានអាយុ ៦១ កំពុងរស់នៅក្នុងតំបន់ Majalengka ក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា “Playboy King”។ ប្រភពខាងលើបានបន្តថា លោក Kaan បានរៀបការដំបូងនៅអាយុ ១៤ឆ្នាំ ខណៈរៀបការបាន ២ឆ្នាំគាត់ក៏បានធ្វើការលែងលះគ្នាជាលើកដំបូង ពោលគឺនៅពេលដែលគាត់មានអាយុត្រឹម ១៦ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកទៀតលោក Kaan ក៏បានរៀបការនិងលែងលះជាមួយប្រពន្ធជាច្រើននាក់ផ្សេងទៀតជាបន្តបន្ទាប់គ្នា
November 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីក្រសួងមហាផ្ទៃ ដែលជាសំណង់សារធាណៈមួយស្ថិតលើកក្នុងបរិវេណក្រសួងមហាផ្ទៃដដែល បានសាងសង់សម្រេចបាន៦០ភាគរយហើយ ដោយចំណាយថវិការប្រមាណ ៦០លានដុល្លារអាម៉េរិក។ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម នាឱកាសនោះដែរ រួមមាន៖ ឯកឧត្តម
November 4, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាចិន និងរុស្ស៉ី មានឥទ្ធិពលអាចបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ នៅចំពោះមុខភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ មន្ត្រីអាមេរិកម្នាក់ ដែលថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាសហរដ្ឋអាមេរិកធ្លាប់បានសន្និដ្ឋានចាប់តាំងពីខែឧសភា មកថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែគ្មាននរណាម្នាក់ ដឹងច្បាស់ថាតើការធ្វើតេស្ដនេះអាចនឹងធ្វើឡើងនៅពេលណាឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញរុស្ស៉ី និងចិនធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ហើយជាការពិតណាស់ រុស្ស៉ី
November 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ។ នៅលើផេកផ្លូវការ នាយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា « មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។» ជូនភ្ជាប់រូបភាពនា ឡិកា ដើម្បីស្គាល់ជាមុន៕ ប្រភព៖ ក្រសួងព័ត៌មាន
November 4, 2022 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។ ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនាសព្ទឲ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឲ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយបានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម
November 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ អំពីការលំបាកក្នុងការស្វែងរកមូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំនេញ មានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង ២០ឆ្នាំ ហើយបច្ចុប្បន្នត្រូវការជំនួយ ដើម្បីផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ លោក អ៉ីវ គឹមសួរ គ្រូបង្វឹកអាជីវកម្មមកពី ActionCOACH បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា «តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ដែលព្រឹត្តិការណ៍នេះជាឆ្នាំទី២ហើយ។ ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន និងភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ រួមសហការឧបត្ថម្ភដោយ Global Top Star Industrial
November 3, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនចូលរួម។ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឲ្យកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកងកម្លាំង និងមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាគោលដៅសំខាន់ៗ រួមទាំងកន្លែងស្នាក់នៅផងដែរ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន
November 3, 2022









