Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៊ីចំនួន ០៤រូបពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ ទណ្ឌកម្មទាំងនោះរួមមានទាំង ការដាក់លើសេដ្ឋីលោក Alexander Abramov និង លោក Alexander Frolov ដែលចក្រភពអង់គ្លេសបានពណ៌នាថា ជាសហការីរបស់ លោក Roman Abramovich ដែលជាខ្លួនគាត់ត្រូវបានគេដាក់ទណ្ឌកម្មកាលពីដើមឆ្នាំនេះ។ ការិយាល័យកិច្ចកាបរទេសរបស់អង់គ្លេសបាននិយាយថា អ្នកទាំងពីរត្រូវបានកំណត់គោលដៅ សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងឧស្សាហកម្មនិស្សារណកម្ម ដឹកជញ្ជូន និងសំណង់។ រដ្ឋមន្ត្រីការបរទេស លោក James

    November 3, 2022
  • ព័ត៌មានជាតិ

    យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ បានចូលរួមអបអរ កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ សម្រាប់ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ធ្វើបានយ៉ាងល្អ

    November 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បន្ទាប់ពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ​ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចមក អង្គភាពស៉ីម៉ាក់ បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន​ ដើម្បីជួយផ្តល់ការហ្វឹកហ្វឺន ជូនអ្នកដោះមីននៅប្រទេសអ៊ុយក្រែន។ លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «​ក្រោយមានគោលការណ៍នេះ អង្គភាពស៉ីម៉ាក់ និងភាគីជប៉ុន ​បានដំណើរការពិភាក្សាគ្នា ​យ៉ាងមមាញឹក​បំផុត។ ជាផែនការក្រុមដំបូង អាចចេញដំណើរនៅដើមខែធ្នូ​

    November 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសម្នាក់ដែលបានផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឲ្យមុខសញ្ញាល្មើសម្នាក់ស្លាប់ ពេលប្រជាពលរដ្ឋកំពុងដេញចាប់នៅតាមបណ្ដោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចូលទទួលស្គាល់កំហុសរបស់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើបានសារភាពថា មុនកើតហេតុខ្លួនបានបើកបររថយន្ត ម៉ាក Lexus570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BK-7799 មកដល់ចំណុចកើតហេតុ ឃើញសមត្ថកិច្ចស្លៀកពាក់ស៊ីវិលដេញ ជនសង្ស័យស្រែកថា ចោរៗមកដល់ចំណុចរថយន្តរបស់ខ្លួន ខ្លួនក៏ឈប់រថយន្តជួយកាក់ជនសង្ស័យ។ ប៉ុន្ដែជនសង្ស័យនោះបានប្រឹងគេច ទើបខ្លួនដកកាំភ្លើងបាញ់គំរាម តែបែជាត្រូវជនសង្ស័យមួយគ្រាប់បណ្ដាលឲ្យស្លាប់តែម្ដង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា បុរសខាងលើជាកងកម្លាំងនៅអង្គភាពណានោះទេ ពោលកំពុងសួរនាំបន្ដ ដើម្បីចាត់ការតាមនីតិវិធី។ គួរជម្រាបថា នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី០២

    November 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ១១PE ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។ ២. គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើផ្លូវលេខ៤១៣K ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

    November 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែតុលា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន បានធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសូត្រខ្មែរ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលនេះ មានរូបរាងមើលទៅដូចជាសំបុកដួងខ្មែរពណ៌មាស ដែលត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨ តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“KUSANONE” Grant)។ រូបរាងនេះគឺសមទៅនឹងឈ្មោះមជ្ឈមណ្ឌល ដោយសារតែការស្រាវជ្រាវទៅលើការបង្កាត់ពូជ និងការចិញ្ចឹមដង្កូវនាងកំពុងធ្វើឡើងនៅមជ្ឈមណ្ឌលនេះ។ ស៊ុតដង្កូវនាងមានគុណភាពខ្ពស់ដែលបានផលិតនៅទីនេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់ដោយកសិករចិញ្ចឹមដង្កូវនាង ហើយបច្ចុប្បន្នស៊ុតទាំងនោះត្រូវបានចែកចាយដល់កសិករក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។ រដ្ឋាភិបាលជប៉ុនរំពឹងថា ជំនួយនេះនឹងជួយលើកកម្ពស់ឧស្សាហកម្មសូត្របែបប្រពៃណីរបស់កម្ពុជា ហើយក៏ជាការលើកកម្ពស់ជីវភាព កសិករចិញ្ចឹមដង្កូវនាង នៅកម្ពុជាផងដែរ។ អគារមជ្ឈមណ្ឌលសូត្រខ្មែរ ត្រូវបានសម្ពោធឡើងនៅឆ្នាំ២០១៩ បង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យសូត្រខ្មែរ តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ។ ដោយមានពីរគោលដៅ

    November 2, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នារសៀលថ្ងៃពុធនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន១០០គ្រាប់ ធ្លាក់ចូលក្នុង​តំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់តេស្ត មីស៉ីលចម្រុះប្រហែល១០គ្រាប់ ចេញទៅភាគខាងកើតនិងខាងលិចប្រទេសរបស់ខ្លួន ដោយក្នុងនោះ១គ្រាប់បានទៅធ្លាក់នៅក្បែរ​ដែនទឹករបស់កូរ៉េខាងត្បូងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ ចេញពី​តំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន (Kangwon) ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ នៅភាគខាងជើងនៃខ្សែបន្ទាត់ NLL ដែលជាព្រំប្រទល់សមុទ្រក្រៅផ្លូវការ រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។ កាលពីវេលាព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបានបាញ់មីស៉ីល៣គ្រាប់ ចេញពីយន្តហោះចម្បាំង

    November 2, 2022
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាម្សិលមិញនេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋត្រូវចេះសន្សំសំចៃថាមលអគ្គិសនីនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតនាពេលកន្លងមកតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីតែងមានការឡើងយ៉ាងច្រើនក្នុងអំឡុងពេលដែលអាកាសធាតុបានចុះត្រជាក់ខ្លាំង។ តាមគម្រោងគឺរដ្ឋាភិបាលជប៉ុននឹងអនុវត្តគម្រោងសន្សំសំចៃថាមពលអគ្គិសនីនេះចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។ បើតាមលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនបានបញ្ជាក់ថា ហេតុផលដែលពលរដ្ឋត្រូវចូលរួមសន្សំសំចៃថាមពលអគ្គិសនីគឺដើម្បីទប់ស្កាត់កុំប្រទេសជប៉ុនត្រូវជួបវិបត្តិខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់កម្រិតខ្ពស់ ដ្បិតក្នុងអំឡុងពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ និងខ្វះខាតហ្គាសសម្រាប់ប្រើប្រាស់ស្រាប់ហើយ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានបន្តថា ដើម្បីធ្វើការសន្សំសំចៃថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាពគឺទាមទារឲ្យពលរដ្ឋនៅតាមផ្ទះ កន្លែងប្រកបអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួនត្រូវអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនកម្តៅ ម៉ាស៊ីនទឹកក្តៅ និងឧបករណ៍អេឡិចត្រូនិចមិនសូវចាំបាច់មួយចំនួនទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 2, 2022
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងពន្លឿនការសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម ដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ សូមបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ការសាងសង់រហូតមកដល់ពេលនេះ គឺសម្រេចបានលទ្ធផល ស្ទើរតែ ១០០% ហើយ។ ពាក់ព័ន្ធនឹងការស្ថាបនាវិមានឯករាជ្យខេត្តកំពង់ចាមនេះ លោក អ៊ុន ចាន់ដា ធ្លាប់ប្រាប់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យនេះឡើង ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹក

    November 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។ ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃមួយខែនេះ

    November 2, 2022